ឡានដឹកទឹក បុកម៉ូតូ របួសធ្ងន់ម្នាក់ស្រាលម្នាក់
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ៥៩៨ ត្រង់ចំនុចកែង នឹងផ្លូវ ៣៣៧ ក្នុងភូមិទំនប់ទឹក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើង ដោយរថយន្តដឹកទឹក ពណ៍ស ស្លាកលេខ២Aភ.ព-០០៤៩។ រថយន្ដ ដែលមានមនុស្សជិះ មានគ្នាបីនាក់ បានបុកគ្នា ជាមួយម៉ូតូរងគ្រោះ ម៉ាកឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ១Aក.ធ-៤៤៥១ បានបណ្តាល ឲ្យអ្នកជិះម៉ូតូ ទាំងពីរនាក់រងបួស៖ ម្នាក់របួសធ្ងន់ បាក់ជើងស្តាំ និងម្នាក់ទៀតរបួសស្រាល។
សាក្សី ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ឡានដឹកទឹកខាងលើ បានបង្ករគ្រោះថ្នាក់ ជាមួយម៉ូតូរងគ្រោះ នៅត្រង់ចំនុចកើតហេតុ ជាផ្លូវកែង ដែលភាគីទាំងសងខាង មិនបានប្រុងប្រយ័តនដូចគ្នា។ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់នោះ ឡានបង្ក បានបុកជាប់ម៉ូតូជនរងគ្រោះ នៅកណ្តាលផ្លូវ។ សាក្សីដដែល បានបន្តថា ករណីនេះ ដំបូងឃើញ ប៉ូលិសចររាចរណ៍ ដកហូតឡាន និងម៉ូតូទៅខណ្ឌ។ តែបន្ទាប់មក [...]
