នគរបាល ចាប់​មេ​កន្ទុយ​លេខ​១២​នាក់ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣

មន្ត្រីសមត្ថកិច្ច បានចាប់អ្នកប្រព្រឹត្ត ល្បែងស៊ីសងខុសច្បាប់ បានចំនួន១២នាក់ នៅផ្សារដេប៉ូ ដោយអ្នកទាំងនោះ បាន​ប្រព្រឹត្ត​ទាំង​យប់​ទាំង​ថ្ងៃ ហាក់មិនបានខ្វល់ ពីច្បាប់ទម្លាប់ឡើយ។ បច្ចុប្បន្ន អ្នកទាំងនោះត្រូវបានបញ្ជូន ទៅកាន់ផ្នែកព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 29, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៥ ប៉ូលិសប៉ុស្តិ៍នគរបាល រដ្ឋាបាលផ្សារដេប៉ូទី៣ ដែលស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ ជាអ្នកប្រព្រឹត្តល្បែងស៊ីសង (បើនិយាយតាមទិដ្ឋភាពច្បាប់) ឬជាមេឆ្នោត​កន្ទុយ​លេខ (បើនិយាយតាមទិដ្ឋភាពជាក់ស្ដែង) ចំនួន១២នាក់ ក្នុងនោះមានស្រ្តី៤នាក់ និងបុរស៨នាក់។

ជនសង្ស័យដំបូងគេ ត្រូវបានស្គាល់ឈ្មោះថា ម៉ាច បច្ចុប្បន្នរស់នៅផ្ទះលេខ ២៧៦ ក្រុមទី៨ ផ្លូវលេខ២២៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ច បានរឹបអូស ពីជនសង្ស័យរូបនេះ នូវប្រាក់ដុល្លា ចំនួន១០០០ដុល្លា លុយខ្មែរ១លានរៀល។  ចំណែកឯអ្នកទាំង១១នាក់ទៀត មិនត្រូវបានឲ្យស្គាល់អត្តសញ្ញាណទេ នៅក្នុងពេលភ្លាមៗ។

ក្រុមមេកន្ទុយលេខឆ្នោតខាងលើ ត្រូវប៉ូលិសប៉ុស្តិ៍ សហការជាមួយមន្ត្រីនគរបាលខណ្ឌ បានបញ្ជូនទៅកាន់​ព្រហ្មទណ្ឌ​រាជធានីភ្នំពេញ ដើម្បីកសាងសុំនុំរឿង បញ្ជូនទៅតុលាការ នារសៀល កើតហេតុខាងលើ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក តាំង សារ៉ូ នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី៣ ទាក់ទង​ជាមួយ​បញ្ហា​នេះបានទេ ដោយលោកបដិសេធន៍ មិនឆ្លើយជាមួយអ្នកសារព័ត៌មាន។ លោកប្រាប់ថា៖ «មេ មិនឲ្យបំភ្លឺអីទេ ពីមេកន្ទុយ​លេខ​ហ្នឹង»។

ដោយឡែក អ្នកជិតខាងដែលនៅម្តុំនោះ បានសម្ដែងការអបអរ ដល់មន្ត្រីសមត្ថកិច្ច អ្នកចុះបង្កា្របទាំងនោះ។ ពួកគេ​គិត​ថា ក្រុមពលរដ្ឋក្នុងតំបន់នេះ នឹងមានពេលវេលាជាមួយគ្រួសារ ឬ អាចធ្វើការរកស៊ី បានច្រើនជាងពីពេលមុន ដោយ​សារ​ការបង្ក្រាប របស់អាជ្ញាធរ ទៅលើមេកន្ទុយលេខទាំងអស់នេះ។ យ៉ាងណាក៏ដោយ ក្រុមពលរដ្ឋ បានសំណូមពរឲ្យ​មាន​ការ​អន្តរាគមន៍ ពីសមត្ថកិច្ចមូលដ្ឋាន ឲ្យបានច្រើនបន្ថែមទៀត ដើម្បីលុបបំបាត់ល្បែងស៊ីសង ដែលនៅបន្ដលងនៅតាម​តំបន់​ផ្សេងទៀត ព្រោះថា បើនៅតែប្រព្រឹត្ត នោះអំពើចោរកម្ម និងការលួចឆក់ប្លន់ គឺនៅតែមានបន្ត កើតមានហូត មិនចេះចប់​ឡើយ ក្នុង​សង្គម​ខ្មែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...