Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​ការ​បណ្តេញ​អ្នកសារព័ត៌មាន ​នៅ​ទី​សាធារណៈ

ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​ការ​បណ្តេញ​អ្នកសារព័ត៌មាន ​នៅ​ទី​សាធារណៈ

នេះជាលើកដំបូងហើយ ដែលរដ្ឋមន្ត្រីមួយរូប ចេញពីគណបក្សកាន់អំណាច បានសម្ដែងប្រតិកម្ម ទៅនឹង​សកម្មភាព ទង្វើ ឬពាក្យសំដីរបស់មន្ត្រីណាម្នាក់ ដែលបានបណ្ដេញអ្នកសារព័ត៌មាន មិនឲ្យធ្វើការងាររបស់​ខ្លួន នៅទីសាធារណៈ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បានបញ្ជាក់ថា គ្មានបុគ្គលណាម្នាក់ មានសិទ្ធិអំណាច ក្នុងការហាមឃាត់អ្នកសារព័ត៌មាន នៅទី​សាធារណៈឡើយ។ ការលើកឡើងនេះ ជាការបាញ់ឆ្ពោះ ដោយមិនចំពោះ សំដៅមន្រ្តីសាធារណៈណា ដែល​ហាមឃាត់អ្នកសារព័ត៌មាន នៅទីសាធារណៈ ដែលអ្នកសារព័ត៌មានមានសិទ្ធិ ក្នុងការធ្វើការងាររបស់ខ្លួន ដូច​មានចែង នៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន។

លោកបានបញ្ជាក់ថា សូម្បីបរិវេណ ឬទីកន្លែងរដ្ឋសភា ក៏ជាកន្លែងសាធារណៈដែរ ដូច្នេះអ្នកសារព័ត៌មាន មាន​សិទ្ធិក្នុងការសួរ និងយកព័ត៌មានបាន។ ចំណុចត្រង់នេះ ទំនងជាលោករដ្ឋមន្ត្រី ចង់សំដៅទៅលោក [...]

បាក់​រន្ទា​សំណង់ ធ្លាក់​សង្កត់​កម្មករ​ស្លាប់​ម្នាក់ របួស​៣នាក់

បាក់​រន្ទា​សំណង់ ធ្លាក់​សង្កត់​កម្មករ​ស្លាប់​ម្នាក់ របួស​៣នាក់

ហេតុការណ៍បាក់រន្ទា សម្រាប់ទ្រសង់អាគារ ធ្លាក់មកលើកម្មករនេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ​ជា៩ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងការដ្ឋាន សាងសង់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ភ្លាមៗ ពីកន្លែងកើតហេតុ របស់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ពោធ៍សែនជ័យ បានឲ្យដឹងថា មិនទាន់រកដឹង ពីចំនួនអ្នកស្លាប់និងរបួសទេ ព្រោះ​សង្កត់ច្រើនជាន់តគ្នា។

រយៈពេលប្រមាណជា៣០ នាទីក្រោយ ទើបគេឃើញមានអ្នករងគ្រោះ ត្រូវបានឡាន របស់កងវរៈសេនា​តូច​លេខ៧១១ ម៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យរូស្ស៊ី ចំនួនពីរនាក់ (អ្នករងរបួសធ្ងន់)។ រីឯអ្នករងគ្រោះថ្នាក់ដល់​ជីវិត ត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ ៥២ឆ្នាំ មានស្រុកកំណើត នៅឃុំកំពង់ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល។

ភ្លាមៗ គេនៅមិនទាន់ដឹង ពីមូលហេតុ ដែលធ្វើឲ្យរន្ទាទាំងនេះ បានបាក់ធ្លាក់នោះទេ [...]

ហ៊ុន សែន ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា ពី​បារាំង អង់គ្លេស និង​អាមេរិក

ហ៊ុន សែន ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា ពី​បារាំង អង់គ្លេស និង​អាមេរិក

វិវាតព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង បានឈានមកដល់របត់ថ្មីមួយទៀត៖ នោះ គឺកម្ពុជា តាម​រយៈនាយករដ្ឋមន្ត្រី របស់ខ្លួន បានផ្ញើរលិខិត ទៅប្រទេសមហាអំណាច ចំនួន៣ មានសាធារណរដ្ឋ បារាំង ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីស្នើសុំខ្ចីផែនទី នៃប្រទេសកម្ពុជា ដែលមាននៅក្នុងដៃ​មហា​អំណាច​ទាំងនោះ យកមកផ្ទៀងផ្ទាត់គ្នា។

នៅ​ថ្ងៃទី​១៥​កក្កដា​នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បាន​សរសេរ​លិខិត​បី​ផ្សេងៗ​គ្នា ជូន​ទៅប្រធានាធិបតី​បារាំង ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដើម្បី​សុំ​ខ្ចី​ផែនទី​កម្ពុជា ខ្នាត ១ លើ ១០០ ពាន់ ដើម្បី​ផ្ទៀងផ្ទាត់​ ទៅនឹង​ដំណើរការ​បោះបង្គោល ​កំណ​ត់​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង​។

សូមបញ្ជាក់ជូនថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥​ កន្លងមក លោក ហ៊ុន សែន បានស្នើ​សុំ​ផែនទីនៃ​ប្រទេស​កម្ពុជានេះ [...]

សុខ ប៊ុន អះអាង​ជា​ថ្មី ថា​នឹង​​ចូល​​ខ្លួន​មក​តុលាការ

សុខ ប៊ុន អះអាង​ជា​ថ្មី ថា​នឹង​​ចូល​​ខ្លួន​មក​តុលាការ

ក្នុងថ្ងៃតែមួយ លោក សុខ ប៊ុន ដែលសង្ស័យថា ជាជនដៃដល់ ប្រើហិង្សាទៅលើអតីតពិធីការិនីទូរទស្សន៍ បាន​ចេញលិខិតដល់ទៅពីរ។ លិខិតទីមួយ ចេញផ្សាយ នៅពេលព្រឹក តែនៅពេលយប់ឡើង បុរសអ្នកមាន​ប្រាក់​រូប​នេះ បានចេញលិខិតមួយទៀត។

នៅក្នុងលិខិតទីពីរ ដែលមានសរសេរថា ជាលិខិតចំហរនោះ លោក សុខ ប៊ុន បានអះអាងថា ខ្លួននឹងចូលមក​បកស្រាយ រាល់បញ្ហា ដែល«បង្ក»ឲ្យមានហិង្សានោះ នៅចំពោះមុខតុលាការ។ លោកបានបញ្ជាក់ ក្នុងលិខិត​ចំហរនោះ យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហា ដែលត្រូវដោះស្រាយ ចំពោះមុខតុលាការ ឬអាជ្ញាធរសាធារណៈ ខ្ញុំ​នឹងចូលខ្លួនមកទទួលខុសត្រូវ ក្នុងការស្វែងរកការពិត និងយុត្តិធម៌ ជូនដល់ភាគីពាក់ព័ន្ធទាំងអស់ ទៅតាម​និតិវិធី​របស់តុលាការ»។

លិខិតទីពីររបស់លោក សុខ ប៊ុន នេះ បានធ្វើឡើង ក្រោយការប្រកាស ស្វែងរកចាប់ខ្លួន និង​នាំខ្លួន លោក សុខ ប៊ុន ឲ្យខាងតែបាន ដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរសៀល​ថ្ងៃតែមួយ [...]

ស ខេង ថា តាម​ចាប់ សុខ ប៊ុន ព្រោះ​កុំឲ្យ​គេ​​ជេរ​«នាយក​រដ្ឋមន្រ្តី»

ស ខេង ថា តាម​ចាប់ សុខ ប៊ុន ព្រោះ​កុំឲ្យ​គេ​​ជេរ​«នាយក​រដ្ឋមន្រ្តី»

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ បានស្នើទៅកាន់ អគ្គស្នងការនគបាលជាតិ ដែលពាក់ព័ន្ធ ឲ្យតាមចាប់ខ្លួនលោក សុខ ប៊ុន ដែលបានប្រើអំពើហិង្សា ទៅលើ​កញ្ញា ឯក សុជាតា ហៅកញ្ញា សាសា តាមដីកានាំខ្លួនរបស់តុលាការ មកផ្តន្ទាទោសតាមច្បាប់ បើទោះជា​ជន​នោះ រត់ដល់ទីណាក៏ដោយ ព្រោះវាមិនមែនជារឿង លេងសើចឡើយ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពី បញ្ហាបច្ចុប្បន្នភាពកិច្ចការព្រំដែន នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលម៉ិញ រដ្ឋមន្រ្តីរូបនេះបានថ្លែងឡើងថា បើទោះពេលនេះ លោក សុខ ប៊ុន លាចេញពី«ឧកញ៉ា» លាចេញពីក្រុមហ៊ុន និងជួយចេញថ្ងៃព្យាបាលជំងឺដប់ម៉ឺនក៏ដោយ តែទាំងនេះ វាមិនគ្រប់គ្រាន់ នឹងទទួលយកបានឡើយ សម្រាប់​យុត្តិធម៌នៃសង្គមកម្ពុជា។ លោកបានស្នើ ទៅកាន់អគ្គស្នងការនគរបាលថា៖ «ស្នើឲ្យអគ្គនគរបាលម៉ឺងម៉ាត់ ក្នុង​រឿងនេះ អត់មានលេងសើចទេ។ (…) ទោះបីស្រ្តីនោះ គេខុសយ៉ាងណាក៏ដោយ តែយើងទៅវាយគេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...