ផៃ ស៊ីផាន ហៅអង្គការលីកាដូ ថាកំពុងការពារជន«ដៃដល់»
ការសម្រេចដាក់ទោសទណ្ឌ លើសកម្មជនទាំង១១រូប របស់គណបក្សប្រឆាំង បានបង្កឲ្យមានប្រតិកម្ម កើតឡើងពីគ្រប់មជ្ឈដ្ឋាន។ បន្ទាប់ពីសេចក្ដីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ថា លីកាដូ ដែលបានហៅការសម្រេច របស់តុលាការកម្ពុជា ថាមានចរិកនយោបាយនោះមក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ សីផាន បានប្រតិកម្មតបវិញ ដោយបានហៅ សេចក្តីថ្លែងការណ៍នោះ ថាមានចរិតលំអៀង ដោយមាននិន្នាការនយោបាយ។
លោក ផៃ ស៊ីផាន បានសរសេរ ក្នុងគណនេយ្យហ្វេសប៊ុករបស់លោក ចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ ថាជាការបំភ័ន និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធមនុស្ស ដែលជាអណត្តិរបស់អង្គការ ក្នុងកិច្ចការពារ និងលើកស្ទួយ ដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល លីកាដូ នៅក្នុងវិស័យស្នូលរបស់ខ្លួន។
ប្រតិកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការលីការដូ ចេញនូវសេចក្តីថ្លែងការណ៍មួយ [...]