បុរសម្នាក់ដេកស្លាប់នៅក្នុងហាងម៉ូតូ សង្ស័យខ្យល់គរ
នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវ ១៣៨ ក្រុមទី៣១ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងផ្ទះលេខ១Eo ដោយសារបុរសម្នាក់ បានដេកស្លាប់ ទាំងគ្មានមូលហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពដែលស្លាប់ឈ្មោះ ស៊ុង ភី អាយុ២២ឆ្នាំ ស្នាក់នៅក្នុងហាងម៉ូតូ អាស័យដ្ឋានខាងលើ។ ប្រភពបន្តថា គ្មានអ្នកណាម្នាក់បានដឹងថា មានហេតុការណ៍អ្វីកើតឡើង មុនពេលបុរសនេះស្លាប់នោះទេ ព្រោះសាកសពនៅតែម្នាក់ឯង រហូតដល់ម៉ោង៧ ទើបគេប្រទះឃើញសព។
ក្រោយពីមានការឆោឡោ ក្រុមមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យភ្លាមៗដែរ។ មន្ត្រីសមត្ថកិច្ចទាំងនោះ បានសន្និដ្ឋានក្នុងជំហានដំបូងថា បុរសខាងលើបានស្លាប់ ដោយសារខ្យល់គរ គ្មានអ្នកជួយ។ ប៉ុន្តែសមត្ថកិច្ចមិនអាចដឹងថា បុរសរូបនេះបានស្លាប់ តាំងពីពេលណានោះទេ។
ក្រោយពីបញ្ចប់ ការត្រួតពិនិត្យសាកសព [...]