Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សារ​ក្នុង​ហ្វេសប៊ុក ​របស់​ស្ត្រី​បម្រើការ​លើ​យន្ដហោះ ដូច​«ដឹង​មុន»

សារ​ក្នុង​ហ្វេសប៊ុក ​របស់​ស្ត្រី​បម្រើការ​លើ​យន្ដហោះ ដូច​«ដឹង​មុន»

នាង «Samar Ezz Eldin» ជាតិអេហ្សីព អាយុ២៦ឆ្នាំ បានបម្រើការងារ និងស្ថិតនៅក្នុងយន្ដហោះ «MS804» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលទើបនឹងធ្លាក់ចូលសមុទ្រ មេឌីទែរ៉ាណេ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​មុន។ នាងបានចូលបម្រើការ នៅក្នុងក្រុមហ៊ុននេះ តាំងពីខែឧសភា ឆ្នាំ២០១៤កន្លងមក។

សារព័ត៌មាន «La Stampa» បានធ្វើរបាយការណ៍មួយ ពីនាង «Samar Ezz Eldin» ដូច្នេះថា បន្ទាប់ពី​នាង​បាន​បម្រើការនៅក្នុងយន្ដហោះបាន៤ខែ នាងបានបង្ហោះរូបថតមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យ​ឃើញ​ពី​ហេតុការណ៍ «ដូចដឹងមុន»ដ៏គួរឲ្យរន្ធត់ នៃការធ្លាក់យន្ដហោះ។

រូបថតនោះ ដែលត្រូវបានសារព័ត៌មានជាច្រើន យក​ទៅ​ផ្សព្វផ្សាយជាបន្តបន្ទាប់ នៅក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បានបង្ហាញពីស្ត្រីបម្រើការលើយន្ដហោះមួយរូប កំពុងដើរ​ចេញពីទឹក ក្នុងឯកសណ្ឋានការងារ ដែល​​ទទឹក​​ជោគ ជាមួយនឹងហិបឥវ៉ាន់នៅនឹងដៃ។ តែនៅផ្នែកខាងក្រោយ នៃរូបនោះ គេឃើញ​យន្ដហោះ​មួយ [...]

ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

នៅក្នុងវីដេអូមួយ ដែលត្រូវបានត្រួតពិនិត្យ ពីប្រភពពិតរបស់វា ដោយសហគ្រាសអាមេរិកាំង ឈ្មោះ​ «SITE» បាន​ឲ្យ​ដឹង​ថា ក្រុមសមាជិកនៃអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានអំពាវនាវ​ទៅកាន់​បណ្ដាជន​មូស្លីម ដែលរស់នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​ហិណ្ឌូ ឲ្យមកចូលរួមជាមួយនឹងពួកខ្លួន ដើម្បីធ្វើសកម្មភាព​សងសឹក ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា​វិញ។

យុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ម្នាក់ (Djihad) ម្នាក់​ ដែលដាក់ឈ្មោះខ្លួន «Abou Salman al Hindi» បាន​ថ្លែង​នៅ​ក្នុង​វីដេអូនោះថា៖ «នៅលើទឹកដីនេះ ទើបសាសនារបស់អ្នកឯង មានសុវត្ថិភាព។ នៅ​លើ​ទឹកដី​នេះ គឺ​មាន​តែ​ច្បាប់​របស់​ព្រះអាឡាហ៍​ទេ ដែល​ធំ​ជាង​អ្វី​ទាំង​អស់។ នៅលើទឹកដីនេះ មិនមាន​អ្វី​ដែល​ហាមឃាត់​អ្នក​ឯង មិន​ឲ្យ​ធ្វើ​ទង្វើ​ល្អៗ [...]

រក​ឃើញ​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ «EgyptAir» ដែល​ធ្លាក់​ចូល​សមុទ្រ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍

រក​ឃើញ​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ «EgyptAir» ដែល​ធ្លាក់​ចូល​សមុទ្រ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍

ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ «EgyptAir» ត្រូវបានគេរកឃើញហើយ។ នេះបើតាមការប្រកាស របស់​បណ្ដាញ​ទូរទស្សន៍អាមេរិកាំង «CBS News» ដោយបានយកប្រភព ស្និតនឹងរដ្ឋាភិបាលអេហ្សីពមកបញ្ជាក់។ ប្រភព​នោះ​បានអះអាងថា ទីតាំងរបស់ប្រអប់ខ្មៅ នៅនឹងតំបន់តែមួយ ដែលអ្នករុករកយន្ដហោះ បានរក​ឃើញ​បំណែកយន្ដហោះ និងសាកសពមនុស្សអណ្ដែត ឡើងមកលើសមុទ្រ។ កាលពីថ្ងៃសៅរ៍ កងទ័ព​អេហ្សីព​ក៏​បាន​ផ្សព្វផ្សាយ​ដែរ ពីរូបថតនៃបំណែកបែកខ្ញែកជាច្រើន និងសាកសពមនុស្ស ដែលទំនងជាអ្នកដំណើរ​នៅ​លើ​យន្ដហោះ។

យន្ដហោះ «AirBus» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលមានជើងហោះហើរលេខ «MS804» បាន​ហោះចេញទីព្រលានយន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅយប់​ថ្ងៃ​ពុធ​សប្ដាហ៍នេះ វេលាម៉ោង២៣ ហើយត្រូវមកចុះចត នៅព្រលានយន្ដហោះ នៃរដ្ឋធានីគែរ ប្រទេសអេហ្សីព នៅ​ព្រឹក​ទៀបភ្​លឺថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ០៣ និង០៥នាទី (ម៉ោងក្នុងស្រុក)។ [...]

ធនាគារ​ពិភពលោក​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ជា​ថ្មី ចំនួន​១៣០លាន​ដុល្លារ

ធនាគារ​ពិភពលោក​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ជា​ថ្មី ចំនួន​១៣០លាន​ដុល្លារ

ទឹកប្រាក់ចំនួន ១៣០លានដុល្លារ សម្រាប់គម្រោងចំនួនបួន ត្រូវបានធនាគារពិភពលោក  (The World Bank) យល់​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ជា​ថ្មី កាលពីយប់ថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីស្ថាប័នពិភពលោកមួយនេះ បានបង្កក​រាល​កម្ចី​ទាំង​ឡាយ សម្រាប់​ប្រទេស​កម្ពុជា រាប់​តាំង​ពី​ឆ្នាំ​២០១១មក ដោយហេតុការបណ្ដេញពលរដ្ឋច្រើន​ពាន់​គ្រួសារ​ ឲ្យ​ចេញ​​ពី​ទីលំនៅ​​​ដីធ្លី​របស់​ពួកគេ ពីសំណាក់អាជ្ញាធរកម្ពុជា។

នៅឆ្នាំ២០១១ ស្ថាប័នពិភពលោកមួយនេះ បានបែរខ្នងដាក់រដ្ឋាភិបាលលោក ហ៊ុន សែន និង​បាន​បង្កក​រាល់​កម្ចី​ទាំង​អស់ ដើម្បីជំទាស់ទៅនឹងវិធានការទាំងឡាយ​របស់រដ្ឋាភិបាល ដែលបានបណ្ដេញ​ពលរដ្ឋ​ប្រមាណ​ជា ​៣០០០​គ្រួសារ ចេញ​ពី​តំបន់​បឹងកក់ កណ្ដាលរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានមួយ ពីធនាគារពិភពលោក ដែលមានមូលដ្ឋានកណ្ដាល នៅរដ្ឋធានី​វ៉ាស៊ីនតោន បាន​សរសេរ​ថា ទឹក​ប្រាក់ទាំង១៣០លានដុល្លារនោះ មាននៅក្នុងបួនគម្រោង ដែលជាគម្រោង [...]

ប៉ា​ សុ​ជាតិ​វង្ស​៖​ យុទ្ធនាការ​ពាក់​អាវ​ខ្មៅ​ ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ពណ៌​

ប៉ា​ សុ​ជាតិ​វង្ស​៖​ យុទ្ធនាការ​ពាក់​អាវ​ខ្មៅ​ ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ពណ៌​

អ្វីទៅជាបដិវត្តពណ៌? មានន័យយ៉ាងដូចម្ដេចទៅ ពាក្យថា«បដិវត្តន៍ពណ៌»? តែ​បើសិន​​ជា​ពាក្យ​«បដិវត្ត​ន៍​ពណ៌» ​មិន​​សូវ​​ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី មកពីគណបក្សប្រឆាំង ឬក្រុមមន្ត្រី មកពីក្រុងអង្គការសង្គមស៊ីវិល លើក​​យក​​មក​​និយាយ​​នោះ តែ​​ពាក្យ​​នេះ ត្រូវបានក្រុមមន្ត្រី​មក​ពី​គណបក្សកាន់អំណាច ទន្ទេញយ៉ាង​ជាប់​មាត់ ថា​ជា​​យុទ្ធនាការ​​មួយ ដើម្បី​​ឈាន​​​ទៅ​​ផ្ដួល​​រំលំ​​​រដ្ឋាភិបាល​​ស្រប​ច្បាប់​សព្វថ្ងៃ ដូចយ៉ាង យុទ្ធនាការពាក់ពណ៌ខ្មៅ ឬ​​«ថ្ងៃ​​ចន្ទ​​ពណ៌​​ខ្មៅ»​​ជា​ដើម។

ជាថ្មីម្ដងទៀត មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា លោក ប៉ា សុជាតិវង្ស ដែលមានតួនាទីរដ្ឋ ជា​អភិបាល​រាជធានី​ភ្នំពេញ​ផង បានប្រកាសច្បាស់ៗថា យុទ្ធនាការពាក់អាវពណ៌ខ្មៅនេះ ជាផ្នែក​មួយ​នៃ​​«បដិវត្តន៍​ពណ៌»។ លោក​​បាន​ថ្លែង​ដូច្នេះ នៅក្នុងពិធី​សម្ពោធ​ស្នាក់​ការ​ គណបក្ស​ប្រជាជន​​កម្ពុជា​​ព្រែក​ថ្មី​ ក្នុង​សង្កាត់​​សំរោង​ ខណ្ឌ​​​ច្បារ​​​អំពៅ​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...