ឃាតកម្មលើបុរស«អាវមាស»៖ ចាប់ជនសង្ស័យបាន៤នាក់
មន្ត្រីនគរបាលតំបន់ បាននិយាយថា លោក ដាតា ភូច (Datta Phuge) សេដ្ឋីខាងចងការប្រាក់ដ៏ធំម្នាក់ និងជាម្ចាស់«អាវមាស» នៅរដ្ឋ «Maharashtra (រដ្ឋភាគខាងលិច នៃប្រទេសឥណ្ឌា)» ត្រូវបានជនដៃដល់ចំនួន១២នាក់សម្លាប់ ដោយប្រើដុំថ្ម និងកាំបិត កាលពីយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។
លោក ណាវនាត ហ្គរហ្គារ (Navnath Ghogare) អធិការនគរបាលតំបន់ បានថ្លែងឡើងថា៖ «បើតាមព័ត៌មាននៃការអង្កេតជំហានដំបូង លោក ភូច និងកូនប្រុសរបស់លោក ត្រូវបានអញ្ជើញដោយជនម្នាក់ ពីក្នុងចំណោមជនដៃដល់ទាំងអស់ ដើម្បីចូលរួមក្នុងបុណ្យខួបកំណើតមួយ។ ពួកគេសុទ្ធតែស្គាល់គ្នា។»។
អធិការនគរបាល បានបន្តទៀតថា៖ «យ៉ាងណាក៏ដោយ យើងកំពុងសិក្សាអង្កេតតទៅទៀត ថាហេតុដូចម្ដេច និងតាមមធ្យោបាយបែបណា ដែលលោក ភូច បានទៅដល់ទីកន្លែងកើតហេតុ រហូតលោកត្រូវបានគេសម្លាប់ដូច្នេះ»។ ទីកន្លែងកើតហេតុ ដែលខុសពីកន្លែងប្រារព្ធធ្វើបុណ្យខួបកំណើត (រូបភាពបង្ហាញ [...]



