Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

គ្លីនតុន-ត្រាំ បន្ត​«ឌឺ​ដង» បន្ទាប់​ពី​ត​ទល់​មុខ​គ្នា​លើក​ទី១

គ្លីនតុន-ត្រាំ បន្ត​«ឌឺ​ដង» បន្ទាប់​ពី​ត​ទល់​មុខ​គ្នា​លើក​ទី១

ប៉ុន្តែការជជែកគ្នា ដែលអ្នកផងមើលឃើញថា អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានគ្របសង្កត់​ទៅ​លើ​​លោក ដូណាល់ ត្រាំ (Donald Trump) នេះ គ្រាន់តែជាភាគដំបូង នៃការ«ឌឺដង» ពី​សំណាក់​អ្នកស្រី គ្លីនតុន និង​​ការវាយប្រហារ ពីសំណាក់លោក ត្រាំ ប៉ុណ្ណោះ។ អ្នកទាំងពីរ​បានបន្តការផ្ដោះផ្ដងគ្នា យ៉ាង​ខ្លាំង​បន្ថែម​ទៀត នៅ​ថ្ងៃ​អង្គារនេះ នៅក្នុងអង្គប្រជុំដ៏ធំសម្បើម ជាមួយអ្នកគាំទ្ររៀងៗខ្លួន។

បេក្ខនារីប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានបន្តបរិហារមហាសេដ្ឋី ខាង​អចលនវត្ថុ ថាគ្មានបុគ្គលិកលក្ខណៈ និងសមត្ថភាព ក្នុងការបន្តតំណែង ពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក ជិតផុតអណត្តិសព្វថ្ងៃនេះទេ។ អ្នកស្រីបានរំលឹក ពីការបន្ទោស ទៅ​លើ​មីក្រូ​ចាប់​សម្លេង របស់លោក ដូណាល់ ត្រាំ នោះថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ពិតជាមានបញ្ហា មក​ពី​ខ្លួន​ឯង​ផ្ទាល់ [...]

រ៉ូស្ស៊ី និង​អៀរ៉ង់ អាច​ជា​«គូ​កន» នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ីរី

រ៉ូស្ស៊ី និង​អៀរ៉ង់ អាច​ជា​«គូ​កន» នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ីរី

«របបដឹកនាំ របស់លោក បាឆារ អាល់-អាសាធ (Bachar Al-Assad - ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន) បាន​ធ្វើជា​បន្ត​បន្ទាប់ នូវជម្រើសដើម្បីកំទេច តាមផ្លូវយោធា ខណៈពេលដែលគ្រប់គ្នា បានដឹងរួចហើយថា នឹងមិនមាន​ដំណោះ​ស្រាយ​ណាផ្សេង ក្រៅដំណោះស្រាយតាមផ្លូវនយោបាយនោះ» នេះជាការថ្លែងឡើង របស់​រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក ហ្សង់ម៉ាក អារ៉ូលត៍ (Jean-Marc Ayrault) នៅចំពោះកិច្ចប្រជុំបន្ទាន់ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ នៅទីក្រុងញ៉ូយក ដើម្បីពិភាក្សាពីស្ថានភាព នៅ​ក្រុង អាឡិប (Alep - ភាគពាយ័ព្យ នៃប្រទេសស៊ីរី)។

ទីក្រុង អាឡិប ដែលត្រូវបានក្រុមប្រឆាំង របស់របបលោក អាល-អាសាធ ដណ្ដើមកាន់កាប់បាន តាំងពីថ្ងៃ​ដំបូង​នៃវបត្តិនៅស៊ីរីនោះ កំពុងរងនូវការទម្លាក់​គ្រាប់បែក​យ៉ាង​រង្គាល តាំងពីប៉ុន្មានថ្ងៃមកហើយ។ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី បានបរិហារប្រទេសរ៉ូស្ស៊ី [...]

«សូម​កុំ​បាញ់! គាត់​គ្មាន​អាវុធ​ទេ! ហើយ​គាត់​ក៏​មិន​ធ្វើ​អ្វី​ដែរ!»

«សូមកុំបាញ់! គាត់គ្មានអាវុធទេ! ហើយគាត់ក៏មិនធ្វើអ្វីដែរ!» ប៉ុន្មានឃ្លានេះ ជាអ្វីដែលគេស្ដាប់ឮ នៅក្នុង​វីដេអូ​មួយ (វីដេអូ​ខាងលើ) ដែលត្រូវបានយកមកផ្សព្វផ្សាយ កាលពីថ្ងៃសុក្រ។ ម្ចាស់សំលេងនេះ គឺ​ភរិយា​លោក «Keith Scott» ដែលកំពុងកាន់ទូរស័ព្ទថតហេតុការណ៍ និងនិយាយអង្វរ ទៅកាន់ក្រុម​​នគរបាល ដែល​កំពុង​ឡោម​ព័ទ្ធ​ស្វាមីរបស់ខ្លួន នៅក្នុងក្រុង «Charlotte» នៃរដ្ឋការ៉ូលីនខាងជើង (ភាគ​ខាង​កើត​អាមេរិក) កាល​ ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។

ប៉ុន្តែកងកម្លាំងនគរបាល មិនបានស្ដាប់តាមការអង្វរនេះទេ ដោយបានផ្ទុះអាវុធចំនួនបួនគ្រាប់ បាញ់​សំដៅ​ទៅ​លោក «Keith Scott» បុរសស្បែកខ្មៅ ឲ្យដួលចុះទៅលើដី នៅចំពោះភាពរន្ធត់ របស់ស្ត្រីជាភរិយា។ នគរបាល​បាននិយាយថា លោក «Keith Scott» មានអាវុធនៅក្នុងដៃ ហើយបានបង្ហាញ នូវ​«កាយ​វិការ​មួយ» ដែល​ជា​ការ​គម្រាម​ដល់ កងកម្លាំងអាជ្ញាធរ។

ការ​បាញ់ប្រហារនេះ [...]

វិទ្យុ​អាស៊ី​សេរី​រង​ការ​ប្ដឹង​ពី​អតីត​បុគ្គលិក ថា​រមិល​គុណ​និង​អមនុស្ស​ធម៌

វិទ្យុ​អាស៊ី​សេរី​រង​ការ​ប្ដឹង​ពី​អតីត​បុគ្គលិក ថា​រមិល​គុណ​និង​អមនុស្ស​ធម៌

ករណីរកាំរកូស ជាមួយវិទ្យុអាស៊ីសេរី ពីសំណាក់អតីត​បុគ្គលិក របស់ស្ថាប័នផ្សព្វផ្សាយមួយនេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ អ្វីដែលថ្មី គឺពាក្យបណ្ដឹង ដែលទើបនឹងដាក់ចូល ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈរឿងរ៉ាវបានផ្ទុះឡើង តាំងពីជាងមួយឆ្នាំ​មក​ហើយ។ គឺពាក្យបណ្ដឹង ដែល​ប្ដឹង​ដោយ​​អតីត​បុគ្គលិក របស់វិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី និងបានហៅវិទ្យុបរទេសមួយនេះ នៅក្នុង​​ពាក្យ​​បណ្ដឹង​​នោះ ថា«រមិលគុណ និងអមនុស្សធម៌»។

ពាក្យបណ្ដឹង ដែលមានស្នាមមេដៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានអ្នកស្រី អ៊ុក សាវបូរី អាយុ ៥៦ឆ្នាំ សរសេរ​​​រៀបរាប់ ទាក់ទងនឹង​ប្រវត្តិការងាររបស់អ្នកស្រី ថាបានចាប់ផ្ដើមពីឆ្នាំ ១៩៩៨ ជាអ្នកលក់ព័ត៌មាន មុន​នឹង​ក្លាយ​​ជា​បុគ្គលិកពេញសិទ្ធិ ក្នុងនាមជាអ្នកសារព័ត៌មាន នៅឆ្នាំ២០០០ ដោយមានចុះ​កិច្ចសន្យា​ការងារ ជា​លាយ​លក្ខណ៍​​​អក្សរត្រឹមត្រូវ ជាមួយវិទ្យុអាស៊ីសេរី។ [...]

នៅ​ពេល អូបាម៉ា រំភើប​នឹង​សំបុត្រ​របស់​កុមារ​​អាមេរិក​ម្នាក់...

រឿងរ៉ាវ បានបង្កការរំភើបចិត្ត ដល់អង្គមហាសន្និបាតទាំងមូល នៃអង្គការសហប្រជាតិ កាលពីម្សិលម៉ិញ បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានឡើងថ្លែង​រៀបរាប់ ពីរឿងនេះ នៅ​លើ​វេទិការ នៃមហាសន្និបាតនេះរួច។ បន្ទាប់ពីនោះរួច គេហទំព័ររបស់សេតវិមាន បានយកសំបុត្រនោះ មក​បង្ហោះ​ផ្សាយ ហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់​បណ្ដាញ​អ៊ិនធើណែត។ តើមាន​រឿ​​​​ងអ្វីឬ?

គេត្រូវរំលឹកឡើង ពីហេតុការណ៍ដ៏រន្ធត់មួយ កាលពីខែសីហាកន្លងទៅ ខណៈពេលដែល​​កុមារ​ជាតិ​អាមេរិកាំង ដែលមានអាយុ៦ឆ្នាំមួយរូប បាននៅពីមុខកញ្ចក់ទូរទស្សន៍ ហើយបានទស្សនារូបភាព ដ៏ខ្លោចផ្សារ​របស់​កុមារ​ជាតិ​ស៊ីរី​ម្នាក់ ឈ្មោះ «អ៊ុំរ៉ាន (Omran)» បន្ទាប់ពីការទម្លាក់គ្រាប់បែក ទៅលើលំនៅដ្ឋាន​របស់​កុមារ​ទាំង​កណ្ដាល​រាត្រី ក្នុងក្រុងអាឡិប (Alep) ស្ថិតក្នុងភាគពាយ័ព្យ នៃប្រទេសស៊ីរី។ រូបភាព (ទាំងរូបថត ទាំងវីដេអូ) នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...