Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ក្មេងស្រី​ម្នាក់​ស្លាប់​លើ​យន្ដហោះ ពេល​ហោះ​ឆ្លង​អាត្លង់ទិក

ក្មេងស្រី​ម្នាក់​ស្លាប់​លើ​យន្ដហោះ ពេល​ហោះ​ឆ្លង​អាត្លង់ទិក

ហេតុការណ៍ដ៏អាណោចអាធមមួយ បានកើតឡើង នៅក្នុងយន្ដហោះ របស់ក្រុមហ៊ុន «Air Canada» ដែល​ភ្ជាប់​ជើងហោះហើរ ពីក្រុងតូរ៉ុងតូ ប្រទេស​កាណាដា ទៅកាន់រាជធានីឡុង ប្រទេសអង់គ្លេស កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ។ សេចក្ដីប្រកាស​ព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងថា អ្នកដំណើរ​តូច​​​ម្នាក់​​របស់​ខ្លួន អាយុ១០ឆ្នាំ បានធ្លាក់ខ្លួន​មានអារម្មណ៍មិនស្រួល នៅពេលដែលយន្ដហោះ កំពុងស្ថិត​នៅ​ពីលើ​​មហា​សមុទ្រ​​អាត្លង់ទិក។

ប៉ុន្តែសេចក្ដី​ប្រកាសព័ត៌មាននោះ មិនបាននិយាថា កុមារីមានជំងឺអ្វី ឬមានហេតុភេទអ្វីឡើយ។ បើសូម្បី​តែ​គ្រូ​ពេទ្យ ដែលមានវត្តមានដោយចៃដន្យ នៅក្នុង​យន្ដហោះនោះ ហើយដែលបានចូល មកពិនិត្យកុមារីភ្លាមៗ ក៏​មើល​មិន​ដឹង ថាកុមារីមានបញ្ហាអ្វី និងមិនអាចជួយកុមារីបានដែរ។

ហេតុការណ៍នេះ បានតម្រូវឲ្យយន្ដហោះ ធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ក្រុង សានណុន (Shannon) នៃប្រទេសអៀរឡង់ ដែលនៅជិត​ផ្លូវ​ហោះហើរ​របស់ខ្លួន [...]

ចោរ​ប្លន់​យន្ដហោះ​លីប៊ី អាច​ជាប់​គុក​អស់​មួយ​ជីវិត

ចោរ​ប្លន់​យន្ដហោះ​លីប៊ី អាច​ជាប់​គុក​អស់​មួយ​ជីវិត

តុលាការរបស់ប្រទេសម៉ាលត៍ (កោះតូចមួយ នៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ) បានសម្រេចបន្តឃុំខ្លួន ចោរ​ប្លន់​យន្ដហោះពីរនាក់ ដែលបានបង្ហាញខ្លួន នៅក្នុងសវនាការបថមមួយ កាលពីថ្ងៃអាទិត្យ ហើយ​បាន​បដិសេធ មិនទទួលស្គាល់ ការចោទប្រកាន់ទាំងឡាយ ដែលប្រព័ន្ធយុត្តិធម៌​របស់កោះ បានដាក់បន្ទុកមក​លើ​ខ្លួន។

កាលពីថ្ងៃសុក្រ បុរសទាំងពីរជាតិលីប៊ី បានចាប់បង្ខំយន្ដហោះប្រភេទ អ៊ែរប៊ូស (Airbus A320) មួយ​គ្រឿង ឲ្យ​មកឈប់ចត នៅនឹងព្រលានយន្ដហោះ របស់ប្រទេសម៉ាលត៍ បន្ទាប់ពីយន្ដហោះនេះ បានងើបខ្លួន ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ ក្រុង «Sabha» ស្ថិតនៅក្នុងភាគខាងត្បូង នៃប្រទេសលីប៊ី ហើយត្រូវចុះចត នៅ​ព្រលាន​យន្ដហោះ នៃរដ្ឋធានី​ទ្រីប៉ូលី (រដ្ឋធានីរបស់ប្រទេសលីប៊ី)។

ប្រភពចេញពីតុលាការ នៃកោះម៉ាលត៍ បានបង្ហើបឲ្យដឹងថា ជនទាំងពីរ ដែលមានឈ្មោះ «Moussa Saha» និង «Ali Ahmed Saleh» បានអះអាង​នៅក្នុងសវនាការថា ពួកខ្លួនមិនមានកំហុស [...]

ជម្លៀស​ពលរដ្ឋ​៥៤០០០​នាក់​ចេញ​ ព្រោះរក​ឃើញ​គ្រាប់​បែកសល់​ពី​សង្គ្រាម​លោក

ជម្លៀស​ពលរដ្ឋ​៥៤០០០​នាក់​ចេញ​ ព្រោះរក​ឃើញ​គ្រាប់​បែកសល់​ពី​សង្គ្រាម​លោក

ការជម្លៀសពលរដ្ឋ ប្រមាណជា ៥៤០០០នាក់ ចេញពីក្រុង អូស្បួរ (Augsbourg - ភាគខាងត្បូងអាល្លឺម៉ង់) ត្រូវ​បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ គឺនៅ​ចំថ្ងៃ​បុណ្យណូអែល (ឬគ្រឹស្មាស) នោះតែម្ដង។ ហើយ​​ភ្នាក់ងារ​នគរបាល ចំនួន៩០០នាក់ ត្រូវបានបញ្ជូន មកធ្វើកិច្ចការនេះ ដែលជា​ការជម្លៀស​ខ្លួន​ដ៏ធំ មិន​​ដែល​ធ្លាប់មាន រាប់​ចាប់​តាំងពី ពីសម័យសង្គ្រាមលោកមក។ នេះបើតាមការប្រកាសឲ្យដឹង របស់​អាជ្ញាធរ​ក្រុង ហើយ​ត្រូវ​បាន​​សារព័ត៌មាន​​អាល្លឺម៉ង់ យកចេញ​មកផ្សាយ នៅក្នុងថ្ងៃដដែល។

មូលហេតុបណ្ដាល ឲ្យមាការជម្លៀសពលរដ្ឋចេញនេះ ដោយសារ គ្រាប់បែកមួយគ្រាប់ ទំងន់១,៨តោន ត្រូវ​បាន​រក​ឃើញ នៅក្នុងការដ្ឋានសាងសង់មួយ កណ្ដាលទីក្រុង កាលពីថ្ងៃទី២០ ខែធ្នូកន្លងមក។ គ្រាប់​បែកនេះ ជា​របស់​កងទ័ព​​ចក្រភព​អង់គ្លេស ដែលត្រូវបានដឹក​តាមយន្ដហោះ មកទម្លាក់​នៅទីនោះ នៅក្នុងការ​វាយ​ប្រយុទ្ធ រវាង​​ក្រុម​កងទ័ព​សម្ព័ន្ធមិត្ត (អាមេរិក អង់គ្លេស បារាំង រ៉ូស្ស៊ី [...]

ឃាតក​បាញ់​ទូត​រ៉ូស្ស៊ី ធ្លាប់​ជា​អង្គរក្ស​របស់​ប្រធានាធិបតី​ទួរគី

ឃាតក​បាញ់​ទូត​រ៉ូស្ស៊ី ធ្លាប់​ជា​អង្គរក្ស​របស់​ប្រធានាធិបតី​ទួរគី

ក្នុងតួនាទីជាសមាជិកមួយរូប នៃកងកម្លាំងប្រឆាំងភេរវកម្ម របស់ប្រទេសទួរគី យុវជនឈ្មោះ «Mevlüt Mert Altintas» ដែលបានបាញ់​សម្លាប់​ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី កាលពីថ្ងៃចន្ទសប្ដាហ៍មុន ធ្លាប់ត្រូវ​បាន​បញ្ជូន ឲ្យ​មក​ទទួល​ភារកិច្ច ជាអ្នកការពារប្រធានាធិបតីទួរគី លោក «Recep Tayyip Erdogan» ចំនួន​៨ដង។ នេះ​​បើ​​តាម​របាយ​ការណ៍​មួយ របស់សារព័ត៌មាន «Hürriyet» សរសេរដោយអ្នកសារព័ត៌មាន ឈ្មោះ «Abdulkadir Selvi។

ម្ចាស់អត្ថបទ លោក «Abdulkadir Selvi» ដែលជាអ្នកសារព័ត៌មាន មាននិន្នាការ​លំអៀង ទៅ​រដ្ឋាភិបាល​ទួរគី​សព្វថ្ងៃ បានសរសេរអះអាងថា៖ «យុវជន​រូប​នេះ ជាសមាជិកម្នាក់ នៃកងកម្លាំង​ថែរក្សា​សន្តិសុខ ជូន​ប្រធានា​ធិបតី ដែលស្ថិតនៅជួរទីពីរ បន្ទាប់ពីអង្គរក្សផ្ទាល់ របស់លោក»។

នៅក្រោយសកម្មភាព បាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី លោក អង់ឌ្រៃ កាឡូវ (Andreï Karlov) រួច ភ្នាក់ងារ​នគរបាល វ័យ២២ឆ្នាំរូបនេះ [...]

ការ​សារភាព​ពី​«មនុស្ស​ឃាត»​របស់ ឌុយតែតេ កំពុង​រង​ការ​អង្កេត

ការ​សារភាព​ពី​«មនុស្ស​ឃាត»​របស់ ឌុយតែតេ កំពុង​រង​ការ​អង្កេត

ពាក្យសំដីមិនសំចៃមាត់ របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ទំនងជាមិន​បាន​បង្ក​ភាព​សុខសាន្ដ ដល់រូបលោក និង​នយោបាយ​របស់លោក ប៉ុន្មានទេ។ ហើយលើកនេះ គឺ​ជា​សំដី​ទម្លាយ​ចេញ ដោយ​លោក​ខ្លួន​ឯង ដែលបានថ្លែង​កាលពី​សប្ដាហ៍​កន្លង​ទៅ សារភាព​ថា លោក​បាន​សម្លាប់​មនុស្ស​ជា​ច្រើននាក់ នៅ​ក្នុង​អំឡុង​ពេល​លោក កាន់តំណែងក្នុងអណត្តិដំបូង (ឆ្នាំ​១៩៨៨) ជាអភិបាល​ក្រុង ដាវៃ (Davao) ទីក្រុងធំទីពីរ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃ​ប្រទេស​ហ្វីលីពីន។

» អានអត្ថបទ៖ ឌុយតែតេ សារភាព​ថា​បាន​សម្លាប់​មនុស្ស ដើម្បី​«ឲ្យ​គំរូ»

កាលពីថ្ងៃអង្គារ ស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក «Zeid Ra'ad al Hussein» បានថ្លែង​ចាត់​ទុក​សំដីនោះ ថាវាពិត«ជាទង្វើមនុស្សឃាត» ហើយបានស្នើសុំឲ្យប្រព័ន្ធ​យុត្តិធម៌ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...