
សួន សេរីរដ្ឋា ប្រាប់«ឪបណ្ឌិត» ត្រូវសិក្សាពាក្យខ្មែរ
«ឪបណ្ឌិត (...) ត្រូវរៀន សិក្សាពាក្យខ្មែរ រួចបែងចែកឲ្យច្បាស់រវាង ពាក្យរិះគន់ ពាក្យជេរ និងពាក្យវាយប្រហារ» នេះ ជាឃ្លាសរុបសេចក្ដីមួយ ដែលប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានយកមកសរសេរ នៅលើបណ្ដាញសង្គម ចំអកឲ្យអ្នកនយោបាយខ្មែរ ដែលតាំងខ្លួន ជា«ឪបណ្ឌិត» តែ«បែរជាមិនយល់ពាក្យទាំងនេះ» និងថែមទាំងបានកាន់អំណាច តាំងពីរាប់សិបឆ្នាំនោះមកទៀត។
បើទោះ ជាលោកមិនបានបញ្ជាក់ ឲ្យចំឈ្មោះ ពីអ្នកនយោបាយនោះក៏ដោយ តែគេជឿថា អ្នកនយោបាយ «ឪបណ្ឌិត» ដែលលោក សួន សេរីរដ្ឋា ចង់សំដៅរកនោះ គ្មាននរណាផ្សេង ក្រៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ នៅក្នុងប៉ុន្មានខែចុងក្រោយនេះ លោក ហ៊ុន សែន បានថ្លែងហៅខ្លួនលោក ជា«ឪបណ្ឌិត» ព្រោះលោកមានកូន ជាបណ្ឌិតយ៉ាងហោច២នាក់ ដើម្បីប្រតិកម្មទៅនឹង [...]