Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី តែ​ជួប​បរាជ័យ

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី តែ​ជួប​បរាជ័យ

ដំណឹង នៃការបាញ់កាំជ្រួចជាថ្មីនេះ របស់របបកុម្មុយនីសកូរ៉េ ត្រូវបានប្រកាសអះអាង ក្រសួង​ការពារ​ជាតិ ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង និងត្រូវបាន​បញ្ជាក់​បន្ថែម ដោយបញ្ជាការ​ដ្ឋាន របស់កងទ័ព​អាមេរិក នៅ​ក្នុង​មហា​សមុទ្រ​បាស៊ីភិក។ ស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុងហាប់ (Yonhap) កងទ័ពកូរ៉េ​ខាង​ត្បូង បាន​អះអាង​ថា ការ​បាញ់​បាន​ធ្វើ​ឡើង កាលពីព្រឹកព្រហាមថ្ងៃសៅរ៍ ចេញពីមូលដ្ឋាន​យោធាមួយ នៃ​តំបន់ «Bukchang» ក្នុងខេត្ត «Pyeongannam-do» ភាគខាងជើងរដ្ឋធានី ព្យុងយ៉ាង។

ប្រភពនោះ បានបន្តទៀតថា ការព្យាយាមនេះ របស់ប្រទេសកុម្មុយនីស បានជួបបរាជ័យ ដោយ​សារ​កាំជ្រួច​អន្តរទ្វីប ទំនង​ជា​បានផ្ទុះ នៅក្នុង​អាកាស នៅប៉ុន្មានវិនាទី​ក្រោយការបាញ់។ គេមិនទាន់ដឹងថា កាំជ្រួច​​ដែល​​​របប​​ក្រុង​ព្យុងយ៉ាង​​បាន​​បាញ់​នេះ មានប្រភេទអ្វីនៅឡើយ។

សកម្មភាពរបស់របបកុម្មុយនីស បានធ្វើឡើង [...]

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

នៅមិនទាន់បានមធ្យមភាគ នៅឡើយទេ សម្រាប់វិស័យសារព័ត៌មាន នៅកម្ពុជា បើគេប្រៀបធៀបចំណាត់ថ្នាក់ របស់ប្រទេសនេះ នៅក្នុងបញ្ជីចំណាត់ថ្នាក់ ទាំង ១៨០ ប្រទេស ទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ប្រទេសកម្ពុជា ទទួលបានពិន្ទុ ៤២,០៧ ត្រូវនឹងចំណាត់ថ្នាក់លេខ ១៣២ ខណៈប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសណ័រវេស ដែលទទួលបានពិន្ទុ ត្រឹមតែ៧,៨០ប៉ុណ្ណោះ។

នៅបណ្ដាប្រទេសទាំង១០ នៃតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគ្រាន់បើជាង៦ប្រទេស មាន៖ ប្រទេស វៀតណាម (លេខ ១៧៥) ឡាវ (លេខ ១៧០) ព្រុយណេ (លេខ ១៥៦) សិង្ហបូរី (លេខ ១៥១) ម៉ាឡេស៊ី (លេខ ១៤៤) និងប្រទេស ថៃ (លេខ ១៤២)។ តែចំណាត់ថ្នាក់របស់កម្ពុជា នៅអន់ជាង៣ប្រទេស នោះគឺប្រទេស ឥណ្ឌូនេស៊ី (លេខ ១២៤) ហ្វីលីពីន (លេខ ១២៧) និងជាពិសេស គឺប្រទេសភូមា (លេខ ១៣១) [...]

វិទ្យុ​អាស៊ី​សេរី​ចាត់​ទុក​ករណី ជុន ច័ន្ទបុត្រ ជា​ការ​គម្រាម​ធ្ងន់ធ្ងរ

វិទ្យុ​អាស៊ី​សេរី​ចាត់​ទុក​ករណី ជុន ច័ន្ទបុត្រ ជា​ការ​គម្រាម​ធ្ងន់ធ្ងរ

ទាក់ទងនឹងរឿងរ៉ាវ របស់នាយករង ការផ្សាយផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ដែល​បាន​ចូល​ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសាមកនោះ គេត្រូវរង់ចាំ​រយៈពេល​​មួយ​សប្ដាហ៍​ពេញ ដើម្បីទទួលបាន​ប្រតិកម្មជា​ផ្លូវការ របស់ស្ថាប័ន​វិទ្យុអាមេរិក ផ្សាយ​ចម្រុះ​ភាសា​មួយ​នេះ។ សេចក្ដី​ថ្លែង​ការណ៍​មួយ ដែលទើប​នឹង​ធ្លាក់ មកដល់ដៃ​អ្នកសារព័ត៌មាន ក្នុង​រសៀល​ថ្ងៃនេះ បាន​ចាត់​ទុក​ករ​​ណី​ខាង​​លើ ថាជា​​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ទៅលើ​អ្នកសារព័ត៌មាន ខណៈរដូវកាល នៃ​ការបោះឆ្នោត កំពុងខិតជិត​មកដល់។

សេចក្ដីថ្លែងការណ៍ របស់វិទ្យុអាស៊ីសេរី បានការពារលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថា​«មិន​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​ ព្រហ្មទណ្ឌ​​ណា​​មួយ​ទេ»។ អត្ថបទនោះ បានសរសេរថា៖ «គាត់ (លោក ហួត វុទ្ធី) ​ក៏​មិន​បាន​បន្លំ​ខ្លួន ឬ​ក៏​លាក់​​អត្តសញ្ញាណ​ ជា​អ្នក​សារព័ត៌មាន​​របស់​​អាស៊ីសេរី​ [...]

សកម្មជន​សិទ្ធ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ អាច​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ

សកម្មជន​សិទ្ធ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ អាច​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ

Freethe5kh៖ ការងាររបស់ពួកគេ ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ ខណៈ​ការ​ឃុំ​ខ្លួន​ពួក​គេ ត្រូវ​បាន​ធ្វើ​ឡើង​​យ៉ាងអយុត្តិធម៌ ដោយហេតុតែពួកគេ បានបំពេញការងារសិទ្ធិមនុស្ស តែ​ប៉ុណ្ណោះ។ នេះ​ ជា​ការ​អះអាង នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​នៅថ្ងៃទី ២៦ ខែមេសានេះ របស់​គណៈកម្មការ​ពាន​រង្វាន់ «Martin Ennals» នៅក្នុង​ប្រទេស​ស្វីស ដែលចូលរួមធ្វើការ​វិន្និច្ឆ័យ ដោយអង្គការ​អន្តរជាតិ​ធំៗ ចំនួន​១០ នៅ​លើ​ពិភពលោក (ឈ្មោះអង្គការទាំងនោះ មានដាក់ជូន នៅខាងក្រោម)។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ «ស្ថាប័នអន្តរជាតិជាច្រើន ដូចយ៉ាងក្រុម​ការងារ​​ទទួល​​បន្ទុក​ផ្នែក​​ ការ​​ឃុំឃាំង​មនុស្ស ដោយគ្មាន​​ការជំនុំជម្រះ និងអ្នករាយការណ៍​ពិសេស [ពីបញ្ហា​សិទ្ធិ​មនុស្ស នៅកម្ពុជា] របស់​​អង្គការ​​សហប្រជាជាជាតិ [...]

កូរ៉េ​ខាង​ជើង​គម្រាម​រំលាយ​ប្រទេស​អាមេរិក ចេញ​ពី​ផែនដី

កូរ៉េ​ខាង​ជើង​គម្រាម​រំលាយ​ប្រទេស​អាមេរិក ចេញ​ពី​ផែនដី

មហាអំណាចទីមួយ នៅលើផែនដី កំពុងរងការគម្រាម ពីការបាត់រូបរាង ចេញពីផែនទីពិភពលោក។ នេះ បើ​តាម​គេហទំព័រ​ផ្លូវការមួយ របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលបានចេញផ្សាយ នូវការព្រមានដូច្នេះ ក្នុង​ករណី​ដែល​មហា​អំណាច​មួយនេះ ហ៊ានប្រកាសសង្គ្រាម នៅលើឧបទ្វីបកូរ៉េ។ ការព្រមាននេះ បានចាក់​ប្រេង​បន្ថែម ​ទៅ​លើ​ស្ថានភាព​ដ៏តឹងតែង ដែលកំពុងមានស្រាប់ហើយ បន្ទាប់ពីការប្រកាសបញ្ជូន នាវាសង្គ្រាម​ផ្ទុកដោយ​យន្ដហោះ​ចម្បាំង​ របស់អាមេរិក ទៅ​កាន់​សមុទ្រ​ជប៉ុន​។

ការពីចុងសប្ដាហ៍កន្លងទៅ អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃឃ៍ ផេន្ស៍ (Mike Pence) បានថ្លែង​ពី​ក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី មក​ថា នាវាសង្គ្រាម «Carl Vinson» ដែលមានផ្ទុក​យន្ដហោះ​រាប់​សិប រួមនឹង​នាវា​ពិឃាត និង​នាវា​ល្បាត​ផ្សេង​ទៀត ដែលមានសមត្ថភាព​បាញ់កាំជ្រួច សំដៅ​ដីគោក​បាន​នោះ នឹងមក​ដល់​សមុទ្រ​ជប៉ុន ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ សមុទ្រជប៉ុន ដែល​ស្ថិត​នៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...