
ហ៊ុន សែន ហៅអ្នកប្រើហ្វេសប៊ុកម្នាក់ ថាជា«ជនពាល»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រើភាសាខ្លាំងៗ នៅល្ងាចថ្ងៃចន្ទនេះ លើកឡើងពី «ក្រុមជនពាល ក្រុមជ្រុលនិយម និងក្រុមពួកកូនអាក្បត់ជាតិ» ដែលកំពុង«ស្វែងរក»រូបលោក។
បើតាមសារព័ត៌មានក្នុងស្រុកមួយ ដែលល្បីថា ជាអ្នកនាំពាក្យ ឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ជាប្រតិកម្មតប ទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ឈ្មោះ ឆាំ ឆានី (Chham Chhany) ដែលអះអាងថា លោក ហ៊ុន សែន បានចេញទៅព្យាបាលជំងឺ នៅក្នុងប្រទេសសិង្ហបូរី តាំងពីដើមខែកក្កដាមកម្លេះ និងមិនបានផ្ទេរសិទ្ធិ ឲ្យឧបនាយករដ្ឋមន្ត្រីទាំងឡាយ ឡើងធ្វើនាយករដ្ឋមន្ត្រី«ស្ដីទី» ក្នុងរយៈពេលអវត្តមាន របស់លោកនេះទេ។
ជាមួយរូបភាពជាច្រើនសន្លឹក បង្ហោះនៅប៉ុន្មានម៉ោងមុននេះ [...]