
លិខិតតវ៉ារបស់ ហ៊ុន សែន ផ្ញើរឲ្យឡាវដកទ័ព ចេញពីទឹកដីខ្មែរ
គឺខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាអ្នកបង្ហាញលិខិត ចំនួន៣ទំព័រនេះ មកកាន់អ្នកសារព័ត៌មាន នៅភ្លាមៗ បន្ទាប់ពីបានថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រមានថា កម្ពុជានឹងចាត់វិធានការយោធា តបទៅប្រទេសឡាវវិញ ប្រសិនជាប្រទេសឡាវ មិនឆ្លើយតបទៅនឹងលិខិតតវ៉ា ជាផ្លូវការនេះទេ។
លិខិតដែលចុះនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានបុរសខ្លាំងកម្ពុជាសរសេរ ជូនទៅលោក ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានដាក់កម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។
បើគិតមកទល់នឹងថ្ងៃនេះ ការដាក់លិខិតតវ៉ានេះ មានយៈពេល៩ថ្ងៃកន្លងទៅហើយ តែកម្ពុជាមិនទាន់ទទួលបានចម្លើយអ្វី ពីនាយករដ្ឋមន្ត្រីឡាវនៅឡើយ។ នេះ បើតាមការអះអាង របស់លោក ហ៊ុន សែន ផ្ទាល់ [...]