
បុណ្យភ្ជុំបិណ្ឌ៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់សម្គាល់នានា
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមលើកយកអត្ថបទដែលទាក់ទងនឹង បុណ្យភ្ជុំបិណ្ឌ ជូនប្រិយមិត្តអ្នកអានបានស្វែង យល់បន្ថែមដូចខាងក្រោម៖
តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច?
១. ការពន្យល់ពាក្យ ភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ ជាសមាសនាមកើតចេញពីពាក្យពីរម៉ាត់គឺ “ភ្ជុំ” និង “បិណ្ឌ” ។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត៖
- ភ្ជុំ មានថ្នាក់ពាក្យជា កិរិយាស័ព្ទ មានន័យថា ធ្វើឲ្យជុំ, ឲ្យជួបជុំគ្នា, ឲ្យប្រជុំគ្នា, រួបរួមគ្នា, សាមគ្គីគ្នា។
- បិណ្ឌ មានថ្នាក់ពាក្យជា នាម អាចជំនួសឲ្យ ភ្ជុំបិណ្ឌបាន មានន័យថា ការប្រមូលឲ្យមូលឬពូនឲ្យជាដុំ, ដុំ, ការចិញ្ចឹម ជីវិត, ជាឈ្មោះនៃវិធីធ្វើទានតាមប្រពៃណីម្យ៉ាងរបស់ខ្មែរ, អាហារដែលប្រមូលឲ្យជាដុំ ។
តាមសៀវភៅប្រជុំពិធីបុណ្យទាំង១២ខែ រៀបរៀងដោយក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ [...]