Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

នាំ​ទៅ​សម្លាប់​ក្នុង​វាល​កប់​ខ្មោច រួច​យក​មក​កាប់​សាច់​ជា​ដុំៗ​ទុក​ចំអិន

នាំ​ទៅ​សម្លាប់​ក្នុង​វាល​កប់​ខ្មោច រួច​យក​មក​កាប់​សាច់​ជា​ដុំៗ​ទុក​ចំអិន

ហេតុការណ៍​បាន​កើត​ឡើង​យ៉ាង​រំជួល​ក្រុង ដែលតូណា (Deltona) ក្នុង​រដ្ឋផ្លរីដា (Floride) សហរដ្ឋ​អាមេរិក។ រឿង​រ៉ាវ​បាន​កើត​ឡើង តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៣​មក​ម្លេះ ប៉ុន្តែ​សំនុំ​រឿង​ក្ដី​នេះ ទើប​នឹង​ត្រូវ​បាន​យក​មក​បើក​សវនាការ​ជា​ថ្មី និង​សម្រេច​ក្ដី កាល​ពី​ខែ​មុន​នេះ​ប៉ុណ្ណោះ។

លោក ជេម  (James) អាយុ​៣៦​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​បើក​រថយន្ដ​ឯក​ជន​៤បាំង នៅ​ក្នុង​ទីក្រុង ហើយ​លោក​ថែម​ទាំង​មាន​ភរិយា និង​កូន​៣​ថែម​ទៀត។ លោក​និង​គ្រួសារ​មាន​ជីវិត​សុខ​សប្បាយ​ជា​ធម្មតា ដោយ​មិន​មាន​ផល​រមាស់​អ្វី​ឡើយ... មិន​មាន​ផល​រមាស់ លុះ​ត្រា​មក​ទល់​នឹង​ហេតុការណ៍ ដែល​បង្ក​ឡើង​ក្នុង​ថ្ងៃ​មួយ ដោយ​អ្នក​ជិត​ខាង​របស់​លោក គឺ​អ្នកស្រី អេនជឺឡា (Angela)។

សារព័ត៌មានអង់គ្លេស មៀរ៉ូរ៍ (Mirror) បានរាយការណ៍ថា មិនត្រឹមតែជាអ្នកជិតខាងគ្នាទេ តែអ្នកស្រី អេនជឺឡា ក៏ធ្លាប់ជាអ្នករាប់អានជិតដិតម្នាក់ របស់លោកជេម​នោះ​ផង​ដែរ។ [...]

ចូល​ឃាត់​មិន​ឲ្យ​គេ​វាយ​ប្រពន្ធ បែរ​ជា​ត្រូវ​មួយ​«ជ្រុញ»​បែក​មុខ

ចូល​ឃាត់​មិន​ឲ្យ​គេ​វាយ​ប្រពន្ធ បែរ​ជា​ត្រូវ​មួយ​«ជ្រុញ»​បែក​មុខ

មនុស្ស​មាន​ចិត្ត​ខុសៗ​គ្នា។ ហេតុ​នេះ​ហើយ ទើប​មនុស្ស​ត្រូវ​មាន​ភាព​អត់​ធ្មត់ ដើម្បី​​អាច​រស់​នៅ​ក្នុង​នាម​ជា​អ្នក​ភូមិ​ផង​របង​ជា​មួយ ឬ​​ជា​មួយ​មនុស្ស​ដែល​យើង​មិន​ទាន់​ស្គាល់​ចិត្ត។

នៅ​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៥​នេះ មាន​ករណី​ជម្លោះ​មួយ​បាន​កើត​ឡើង រវាង​ស្រ្តី​វ័យ​កណ្តាល​ពីរ​នាក់ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ត្រង់​ចំនុច​ម្តុំ​ផ្ទះ​ជួល នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល ដែលបង្ក​ដោយ​ស្រ្តី​ឈ្មោះ មាស ស្រីពៅ។ ស្ត្រីរូបនេះ បាន​ផ្ដើម​ប្រើ​សម្លេង​ខ្លាំងៗ និង​បាន​ឈាន​ដល់​ជម្លោះ​ប្រកែក​គ្នា ជា​មួយ​ស្រ្តី​ប្រពន្ធ​ជន​រង​គ្រោះ ដោយ​ទំនង​ដូច​ជា​ស្រវឹង។

ជម្លោះដ៏តូច ដែលស្ទើរតែមិនគួរចាត់ទុកថា វាជាគ្រោះថ្នាក់នោះ បែជាឈានទៅដល់ថ្នាក់បង្ក ឲ្យមានអ្នក​របួស​ទៅវិញ។ បុរសរងគ្រោះឈ្មោះ ឃុត ណា សព្វថ្ងៃជាកម្មករសំណង់ ដែលជាប្តីរបស់ភាគីមួយ ដែល​មានជម្លោះ​ជាមួយស្ដ្រីខាងលើ។ [...]

ប៉ែន សុវណ្ណ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ត្រៀម​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស

ប៉ែន សុវណ្ណ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ត្រៀម​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស

លោក ប៉ែន សុវណ្ណ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​រង​គ្រោះ​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម ក្នុង​ខួរ​ក្បាល ហើយ​កំពុងត្រូវ​បាន​​ត្រៀមបញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តី​អំពាវនាវ ស្នើ​ឲ្យ​សប្បុរសជន​ចូល​រួម​វិភាគទាន​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​តម្លៃ​នៃ​ការ​ព្យាបាល​ជំងឺ​តំណាង​រាស្ត្រ​រូប​នេះ របស់​លោក កឹម សុខា អនុ​ប្រធាន​គណៈបក្ស​សង្រ្គោះ​ជាតិ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

កញ្ញា មៃ សុភ័ក្រកញ្ញា ជំនួយ​ការ​លោក កឹម សុខា បាន​ឲ្យ​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ​ដឹង​តាម​រយៈ​ទូរស័ព្ទ​យ៉ាងខ្លី​ ដោយ​សារ​​កញ្ញា​​កំពុង​​បើក​​រថយន្ដ​​ថា លោក ប៉ែន សុវណ្ណ បាន​រង​គ្រោះ​នឹង​ជំងឺ​ធ្ងន់ធ្ងរ​នេះ ហើយ​លោក​ត្រូវ​បាន​សាច់​ញាតិ និង​តំណាង​គណបក្ស ត្រៀម​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​ក្រៅ​ស្រុក។ កញ្ញា​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ [...]

កាត់​ផ្ដាច់​លិង្គ​ពីរ​ដង ព្រោះ​ប្ដី​ចិត្ត​ផិត​ក្បត់!

កាត់​ផ្ដាច់​លិង្គ​ពីរ​ដង ព្រោះ​ប្ដី​ចិត្ត​ផិត​ក្បត់!

ក្ដៅ​ចិត្ត​នឹង​អ្វី​ក៏​ដោយ មិន​ស្មើ​នឹង​ក្ដៅ​ចិត្ត ដែល​កើត​ឡើង​ពី​អំពើ​ផិត​ក្បត់​នោះ​ទេ។ ហើយ​គេ​ក៏​គួរ​កុំ​គិត​ថា នាងៗ​មិន​ហ៊ាន​ធ្វើ​អ្វី​ ហើយ​ចេះ​តែ​បណ្ដោយ​​ឲ្យ​ប្ដី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ចេញ​ទៅ​រហេត​រហូត​យ៉ាង​សង្ហា​នោះ​ឡើយ។ ដូច​រឿង​ដែល​កើត​ឡើង នៅ​ខេត្ត​ហេណាន (Henan) ភាគ​កណ្ដាល​ខាង​កើត​នៃ​ប្រទេស​ចិន​នេះ បាន​បញ្ជាក់​ច្បាស់ ថា​ស្ត្រី​ជា​ភរិយា​បាន​កាត់​ប្រដាប់​«ខ្លាំង»​របស់​ប្ដី​ខ្លួន​ដាច់​ប៉ិត បន្ទាប់​ពី​នាង​បាន​ដឹង​ថា ខ្លួន​ត្រូវ​បាន​ប្ដីបោក​ប្រាស​ចិត្ត។ ប៉ុន្តែ​មិន​មែន​កាត់​ផ្ដាច់​តែ​មួយ​លើក ដើម្បី​ទុក​គ្រាន់​ជា​ការ​ព្រមាន​នោះ​ទេ។

លោក ហ្វាន អាយុ​​៣២​ឆ្នាំ បាន​រង​គ្រោះ​នឹង​ទង្វើ​សង​សឹក​ស្នេហ៍ របស់​ប្រពន្ធ​របស់​ខ្លួន ដល់​ទៅ​ពីរ​លើក កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ ហើយ​សារព័ត៌មាន​ក្នុង​តំបន់ ទើប​នឹង​យក​ហេតុការណ៍​នេះ មក​រាយ​ការណ៍​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន។ នៅ​ពេល​នោះ [...]

ដាក់​រោម​ភ្នែក​សិប្បនិម្មិត​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​រោម​ភ្នែក​ពិត​លែង​ដុះ​រហូត

ដាក់​រោម​ភ្នែក​សិប្បនិម្មិត​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​រោម​ភ្នែក​ពិត​លែង​ដុះ​រហូត

ការ​ត​រោម​ភ្នែក​ដែល​មាន​តម្លៃ ពី​១០០​ទៅ​៤០០​ដុល្លារ​នៅ​ប្រទេស​ជឿន​លឿន និង​ប្រមាណ​ជា​១០ ទៅ​៣០​ដុល្លារ​នៅ​ប្រទេស​ក្រីក្រ​នោះ គឺ​ជា​ការ​ប្រើ​កាវ​បិទ​រោម​ភ្នែក​ជ័រ​ភ្ជាប់​ទៅ​នឹង​គែម​ត្របក​ភ្នែក និង​រោម​ភ្នែក​ធម្មជាតិ ដើម្បី​ឲ្យ​ស្ត្រី​មាន​រោម​ភ្នែក​ក្រាស់ និង​ស្អាត​ដោយ​មិន​ចាំ​​បាច់​លាប​ម៉ាស្ការ៉ា​ឡើយ។ ជា​ទូទៅ​រោម​ភ្នែក​សិប្បនិម្មិត​អាច​ស្ថិត​នៅ​ជាប់​បាន​ពី១ ទៅ​៦សប្ដាហ៍។ ដូច្នេះ​ស្ត្រី​ណា​ដែល​ចង់​ស្អាត​រាល់​ថ្ងៃ ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ហាង​អ៊ុតសក់​ ឬ​ហាង​កែ​សម្ផស្ស​វិញ ដើម្បី​ត​រោម​ភ្នែក​ឲ្យ​ពេញ​ឡើង​វិញ។

ទង្វើ​ដែល​ត​រោម​ភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ រ៉ូយ៉ាល់ នៅ​ចក្រភព​អង់គ្លេស ព្រមាន​ថា អាច​ធ្វើ​ឲ្យ​រោម​ភ្នែក​ធម្មជាតិ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ទម្ងន់​កាវ ព្រម​ទាំង​ទម្ងន់​រោម​ជ័រ​នោះ​បាន រហូត​ធ្វើ​ឲ្យ​វា​រលើង​គល់ និង​ងាប់​ឫស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...