អលង្ការតម្លៃរាប់ម៉ឺនដុល្លា«បាត់» ព្រោះមានជើងរត់?
បុគ្គលិកសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ចំនួនពីររូបត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ«ចោរកម្ម» រួចព្រមទាំងធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ដោយតុលាការ បើពិនិត្យយោងតាមរបាយការណ៍របស់សមត្ថកិច្ច។
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជាមួយនឹងពាក្យបណ្តឹងរបស់ដើមចោទលោក សៀក សុជាតិ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំងពីរនាក់នោះ ពីបទ«ចោរកម្ម»។ ហើយបានបញ្ជូនទៅកាន់លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសម្រេចចោទប្រកាន់ និងបន្តនីតិវិធីតុលាការ។
ជនជាប់សង្ស័យទាំងពីររូបនេះ នៅចំពោះមុខតុលាការ បានធ្វើការបដិសេធចំពោះការចោទប្រកាន់នោះ ដោយអះអាងថាខ្លួនមិនបានយកនោះឡើយ។ បើទោះជាយ៉ាងនេះក្តី លោក កែវ សុជាតិ ព្រះរាជអាជ្ញារង បានសម្រេចធ្វើការចោទប្រកាន់ភ្លាមៗ [...]