មិនធ្លាប់មាន៖ ជួបជុំគ្នាស្តាប់ភ្លេង និងស្លៀកសម្លៀកបំពាក់សម័យលង្វែក... ព្រមគ្នា!
ពេលដែលបានដឹងឮកម្មវិធីនេះ ប្រិយមិត្តអ្នកអានហាក់បីដូចជា ចម្លែកប្លែកចិត្តបន្តិច ដែលទស្សនាវដ្តីលើកយកកម្មវិធីមួយ ដែលមិនធ្លាប់មានពីមុនមកមកបង្ហាញ និងដើម្បីឲ្យបានស្គាល់ប្រពៃណី នៃការស្លៀកពាក់ និងបទភ្លេងពិរោះៗ នាសម័យកាលលង្វែកនោះ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរទិវាវប្បធម៌ជាតិ ថ្ងៃទី ៣ មិនា និងបង្ហាញអំពីរបៀប នៃការស្លៀកពាក់កាលពីសម័យលង្វែក និងបំផុស ឲ្យមានព្រឹត្តការណ៍បែបវប្បធម៍ កាន់តែច្រើនក្នុងនាម«កម្ពុជា ជាព្រះរាជាណាចក្រវប្បធម៌»។
លោក ស៊ុប ស័ក្ខរា ជានាយកសាលាតន្ត្រីមរតកហ្វូណន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលលោកបានរៀបចំកម្មវិធីនេះឡើង ដោយលោកចង់លើកកម្ពស់តន្ត្រី កាលពីសម័យបុរាណឲ្យប្រជាពលរដ្ឋបានដឹង និងចាប់អាម្មណ៍វាឡើងវិញដូច្នេះ លោកនឹងបន្តការបញ្ជ្រាប ទៅពួកគាត់បន្តិចម្តងៗ រហូតទាល់ភ្លេងបុរាណនោះ [...]