Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សង្គម​ស៊ីវិល​ជាង​២៧០ មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

សង្គម​ស៊ីវិល​ជាង​២៧០ មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការសមាគមប្រមាណជាង២៧០ ដែលធ្វើការលើវិស័យ សិទ្ធិមនុស្ស សុខាភិបាល វិស័យអប់រំជាដើម បានបង្ហាញ ការ​ព្រួយបារម្ភ និងអំពាវនាវ ឲ្យរដ្ឋាភិបាល«បញ្ឈប់» ដោយលើកយកការពិគ្រោះយោបល់ ជាមួយអង្គការ សមាគមដែល​ពាក់​ព័ន្ធ ជាមុនសិន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ប្រតិកម្មរបស់អង្គការ សមាគមជាង២៧០នេះ បានធ្វើឡើង បន្ទាប់ពីមានការប្រកាស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា និងថ្ងៃជាបន្តបន្ទាប់មក ថាសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវដាក់ជូន ទៅគណរដ្ឋមន្រ្តីអនុម័ត នាខែឧសភាខាងមុខនេះ។ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល មានចំនួន៩ជំពូក និង៣៤មាត្រា។

ថ្លែង ក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែឧសភា លោក សួន ប៊ុនស័ក្ក ប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការ នៃអង្គការ-សមាគម ការពារសិទ្ធិមនុស្ស [...]

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្គ្រោះជាតិ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ រួមនឹងជនសង្ស័យមួយចំនួនទៀត ដែល​ត្រូវ​បានតុលាការរាជធានី ចាប់ឃុំក្នុងរយៈកាលកន្លងមក អាចនឹងត្រូវបានធ្វើការដោះលែង បន្ទាប់ពីសវនាការអង្គ​សេចក្តី​នា​ថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។ នេះបើយោងតាមជឿជាក់ របស់លោកមេធាវីការពារក្ដីឲ្យជនសង្ស័យទាំងនេះ ដោយ​សំអាងទៅលើការស្រាវជ្រាវ និងប្រមូលភស្តុតាងនានា មកពិនិត្យ បញ្ជាក់ពីការមិនបានប្រព្រឹត្តិ​ ដូចការចោទ​ប្រកាន់​ឡើយ។

តាមការគ្រោងទុក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​បើក​សវនាការ ​លើ​​សំណុំ​រឿង​​លោក​ មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្សប្រឆាំង​មួយ​ចំនួន​ទៀត​ នាព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា​ខាង​មុខ​នេះ បន្ទាប់​ពីបានដោះលែង ឲ្យនៅក្រៅឃុំ​មួយ​រយៈមក។ សវនាការនេះ ជាប់ពាក់ព័ន្ធនឹង ការបង្ករមាន​អំពើ​ហិង្សា ក្រោយបាតុកម្ម កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅចំណុចស្ពាននាគ ទីលានប្រជា​ធិបតេយ្យ។

[...]
រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

ការរញ្ចួយដី ដែលមានកម្រិត ៧,៤ បានអង្រួនប្រទេសនេប៉ាល់ នៅថ្ងៃអង្គារនេះ ជាថ្មីទៀត បន្ថែមពីលើការរញ្ជយដី ដែល​កើតមានកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ បង្កឲ្យបណ្ដាជននេប៉ាល់ បានផ្អើលជ្រួលច្របល់យ៉ាងខ្លាំង ជាពិសេស​នៅ​ក្នុង​រដ្ឋធានី កាតាម៉ាឌូ។ នេះបើតាមការអះអាង របស់សាក្សីជាច្រើន និងយោងតាម វិទ្យាស្ថានភូមិសាស្ត្រ របស់អាមេរិក (USGS)។ តុល្យភាពដំបូង នៅក្នុងពេលនេះ បានផ្សាយឲ្យដឹងថា មនុស្ស៤៣នាក់ បានស្លាប់ ហើយព្រលាន​យន្ដហោះ​អន្តរជាតិ របស់​ប្រទេស ត្រូ​វបានបិទ និងផ្អាកលែងឲ្យយន្ដហោះ ហោះឡើង និងចុះចត។

មនុស្សទាំង៤៣នាក់នោះ មាន៣៦នាក់ នៅក្នុងប្រទេសនេប៉ាល់ ១៧នាក់ នៅក្នុងប្រទេសឥណ្ឌា និង១នាក់នៅ​ក្នុង​ប្រទេស​ចិន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៣៥នាទី ម៉ោង​ក្នុងស្រុក  និងមានរយៈពេលប្រមាណជា ១នាទី។

[...]
សារភាព​តាម​ហ្វេសប៊ុក ថា​បាន​សម្លាប់​ក្រុម​គ្រួសារ រួច​ធ្វើ​អត្តឃាត

សារភាព​តាម​ហ្វេសប៊ុក ថា​បាន​សម្លាប់​ក្រុម​គ្រួសារ រួច​ធ្វើ​អត្តឃាត

ប្រសិនបើមនុស្សមួយចំនួន ចូលចិត្តបង្ហោះ នៅលើបណ្ដាញសង្គម នូវរឿងផ្ទាល់ខ្លួន ឬបញ្ហាសង្គម ដើម្បីឲ្យអ្នកផង​បាន​ដឹងនោះ តែក៏មានមនុស្សមួយចំនួនទៀត បានយកបណ្ដាញសង្គម មកបម្រើឲ្យរឿងអាក្រក់ៗ របស់ពួកគេដែរ។ នៅក្នុង​ប្រទេសកាណាដា បុរសម្នាក់បានសម្លាប់កូនស្រី និងប្រពន្ធ រួមនឹងប្អូនស្រីរបស់ខ្លួន រួចយកទង្វើមនុស្សឃាត ទាំងនេះ មក​បង្ហោះនៅលើហ្វេសប៊ុក ដោយមានអម ជាមួយនឹងពាក្យពេជ្រ ធ្វើអត្ថាធិប្បាយ យ៉ាងតក់ស្លុត មុននឹងធ្វើអត្តឃាត​តាម​ក្រោម។ នេះបើតាមការថ្លែងឲ្យដឹង របស់អ្នកនាំពាក្យនគរបាលកាណាដា កាលពីចុងសប្ដាហ៍កន្លងទៅ។

«គ្រួសារខ្ញុំ នឹងឈប់ឈឺចាប់»

នៅក្នុងពាក្យពេជ្រធ្វើអត្ថាធិប្បាយ របស់បុរសឈ្មោះ រ៉េនឌី ចេនហ្សេន (Randy Janzen) ដែលរស់នៅក្នុងក្រុង វេនខូវ័រ (ភាគ​នារតី នៃប្រទេសកាណាដា) បានឲ្យដឹងថា បុរសបានសម្លាប់កូនស្រី អាយុ១៩ឆ្នាំ កញ្ញា អេមីលី (Emily) ព្រោះនាង មានដុំគ្រួស ក្នុងក្បាល [...]

ស្រោម​អនាម័យ​មាន​រចនា​រូបភាព​ដំបូង​គេ ត្រូវ​បាន​ដាក់លក់!

ស្រោម​អនាម័យ​មាន​រចនា​រូបភាព​ដំបូង​គេ ត្រូវ​បាន​ដាក់លក់!

ពីមុនមក ជាច្រើនឆ្នាំ គេតែងឃើញ មានការតុបតែង គូសវាស ទៅលើប្រអប់ស្រោមអនាម័យ ដើម្បីបង្កការទាក់ទាញ ទៅដល់អតិថិជន ឲ្យចង់ទិញស្រោមនោះ ទៅប្រើ ហើយគេមិនដែលឃើញ ការតុបតែងគូសវាសនេះ ត្រូវបានគេអនុវត្តន៍ ទៅលើស្រោមអនាម័យផ្ទាល់នោះទេ។

តែពីថ្ងៃនេះទៅ បងប្អូនស្រីបីនាក់ បានងបង្កឲ្យមានការវិវត្តន៍ថ្មីមួយ ទៅក្នុងពិភពស្រោមអនាម័យ របស់បុរស។ នាង ជូលីយ៉ា (Julia) - លីហ្សា (Lizza) និងនាង ម៉ាណុង (Manon) បានដាក់ចេញមកលក់ នូវស្រោមអនាម័យ ដែល​មាន​បោះ​ពុម្ភ​រូបភាព នៅជាប់ជាមួយ (មើលក្នុងរូបភាព)។ សារជាតិ ឡាតិច ទន់ៗ ដែលយកមកធ្វើស្រោម បានក្លាយជាផ្ទៃលាតមួយ ដែល​អាចធ្វើការបោះពុម្ភពីលើបាន ដោយសារបច្ចេកវិទ្យា ដ៏ពិសេសថ្មី។

ការដាក់ចេញមកលក់ នូវផលិតផលស្រោម ដែលមានរូបភាពពីលើនេះ និងមានយីហោ «Made In Love» មិនសម្រាប់​អតិថិជនទូទៅ ទិញយកមកប្រើនោះទេ។ ផ្ទុយទៅវិញ យីហោស្រោមអនាម័យ របស់បងប្អូនស្រីទាំងបី មានបំណង​លើក​តម្លៃ នៃរូបភាពរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...