បាក់រន្ទាសំណង់ ធ្លាក់សង្កត់កម្មករស្លាប់ម្នាក់ របួស៣នាក់
ហេតុការណ៍បាក់រន្ទា សម្រាប់ទ្រសង់អាគារ ធ្លាក់មកលើកម្មករនេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណជា៩ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងការដ្ឋាន សាងសង់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ភ្លាមៗ ពីកន្លែងកើតហេតុ របស់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ពោធ៍សែនជ័យ បានឲ្យដឹងថា មិនទាន់រកដឹង ពីចំនួនអ្នកស្លាប់និងរបួសទេ ព្រោះសង្កត់ច្រើនជាន់តគ្នា។
រយៈពេលប្រមាណជា៣០ នាទីក្រោយ ទើបគេឃើញមានអ្នករងគ្រោះ ត្រូវបានឡាន របស់កងវរៈសេនាតូចលេខ៧១១ ម៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យរូស្ស៊ី ចំនួនពីរនាក់ (អ្នករងរបួសធ្ងន់)។ រីឯអ្នករងគ្រោះថ្នាក់ដល់ជីវិត ត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ ៥២ឆ្នាំ មានស្រុកកំណើត នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ភ្លាមៗ គេនៅមិនទាន់ដឹង ពីមូលហេតុ ដែលធ្វើឲ្យរន្ទាទាំងនេះ បានបាក់ធ្លាក់នោះទេ [...]