Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ក្រឡាប់​ឡាន​ដឹក​ធ្យូង​អនាម័យ​រង​របួស​ស្រាល​បី​នាក់

ក្រឡាប់​ឡាន​ដឹក​ធ្យូង​អនាម័យ​រង​របួស​ស្រាល​បី​នាក់

ហេតុការណ៍មួយ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ០៣ ខែ សីហា ឆ្នំា២០១៥ នៅតាម​បណ្តាយផ្លូវស្ទឹងមានជ័យ ដោយសារតែរថយន្តដឹកធ្យូងអនាម័យ របស់អង្កការមួយ ម៉ាក នីសាន់ ទំងន់ ៥តោន មានស្លាកលេខ ភ្នំពេញ 3A-3902 បានក្រឡាប់នៅកណ្តាលផ្លូវ។

តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តនេះធ្ វើដំណើរពីត្បូងទៅជើង (ផ្លូវចំការដូង ទៅផ្លូវ​វេងស្រេង) ស្រាប់តែមកដល់ច្រមុះជ្រូក ស្ទឹងមានជ័យ ទល់មុខនឹងសាលាប៊ែលធី អន្តរជាតិ ក៏ក្រឡាប់ និង​បណ្តាលឲ្យរងរបួសស្រាល ចំនួនបីនាក់ តែបញ្ជូនទៅសង្រ្គោះពីនាក់ នៅមន្ទីរពេទ្យចន្រ្ទាវុទ្ធ។ ហេតុការណ៍​នេះ មិនបង្កការប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។

លោក ឆឹល វណ្ណ អាយុ ៣២ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ដែលជាអ្នកបើករថយន្ដក្រឡាប់នោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​​ថា នៅពេលចុះមក ឡានផ្អៀង ក៏ក្រឡាប់តែម្តងទៅ។ លោកបានឲ្យដឹងបន្តទៀតថា រថយន្ដ​ [...]

នាយក​រដ្ឋមន្រ្តី ព្រមាន​បក្ស​ប្រឆាំង​រឿង​មិន​បង្ហាញ​ផែនទី

នាយក​រដ្ឋមន្រ្តី ព្រមាន​បក្ស​ប្រឆាំង​រឿង​មិន​បង្ហាញ​ផែនទី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាស នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ព្រមានគណបក្សសង្គ្រោះ​ជាតិថា បើគណបក្សមួយនេះ នៅតែរឹងរូស មិនព្រមបង្ហាញផែនទី ដែលខ្លួនមាននោះទេ លោកនឹងប្រើប្រាស់ នូវវិធានការច្បាប់ បង្ខំឲ្យមានការបង្ហាញ ជាផ្លូវការ នាពេលខាងមុខនេះ។ ក្នុងពិធីសម្ពោធស្ពាន មិត្តភាព​កម្ពុជា​-ចិន នៅក្រុងតាខ្មៅ ខេត្តកណ្តាល (ស្ពានព្រែកសំរោងតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់) លោកនាយករដ្ឋមន្រ្តី បាន​អះអាងថា លោកនឹងមិនខ្លាច ក្នុងការចំណាយឡើយ ដើម្បីទទួលបានផែនទី មកបញ្ជាក់ឲ្យបានច្បាស់លាស់។

កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានផ្ញើរលិខិត ជាផ្លូវរដ្ឋទៅកាន់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំកំពូល នៃប្រទេសមហាអំណាចចំនួនបី ដើម្បីស្នើសុំផែនទី របស់ប្រទេសកម្ពុជា ដែលបាន​តំកល់​ទុក តាំងពីទសវត្សន៍ឆ្នាំ៦០ ដើម្បីយកមកផ្ទៀងផ្ទាត់ ជាមួយនឹងផែនទី ដែលមានក្នុងដៃរដ្ឋាភិបាល និងផែនទី ដែលគណបក្សប្រឆាំង បានអះអាងថា [...]

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

លោក ហ៊ុន សែន បានថ្លែងអះអាងថា បើប្រទេសបារាំង ប្រទេសអង់គ្លេស និង UN មិនព្រមឲ្យកម្ពុជាខ្ចីផែនទី នោះរដ្ឋាភិបាលរបស់លោក គ្រោងនឹងចាយប្រាក់ ប្រមាណជា៥លានដុល្លារ ដើម្បីបញ្ជូនអ្នកជំនាញ​កិច្ចការ​ព្រំដែន គ្រប់និន្នាការនយោបាយ ទៅត្រួតពិនិត្យផែនទី ដែលតម្កល់នៅទីនោះវិញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ ដែល​ជាស្ពានឆ្លងកាត់ ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ក្នុងព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្ត្រីចាស់វស្សា របស់កម្ពុជា បានពន្យល់ថា៖ «បើអង្គការសហប្រជាជាតិ មិនអនុញ្ញាតឲ្យនាំផែនទី​ចេញ យើងក៏សុខចិត្ត (ចាត់)តាំងប្រតិភូទៅទីនោះវិញ ដោយនាំទៅ ទាំងបក្សក្រៅរដ្ឋាភិបាល និងអ្នកដែលជាប់​ពាក់ព័ន្ធ ដូចជារាជបណ្ឌិត្យសភា ឬក៏គណបក្សនយោបាយណាទៀត រាជរដ្ឋាភិបាលសុខចិត្ត ចេញលុយថ្លៃ​កាប៉ាល់ហោះ ថ្លៃអូតែល [...]

កែម ឡី ថាបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនដូចបក្ស​ប្រជាជន

កែម ឡី ថាបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនដូចបក្ស​ប្រជាជន

«វា​មិន​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ប្រជា​ជន ​គ្រាន់​តែ​ធ្វើ​តាម​ចៅហ្វាយ​របស់​ខ្លួន​ នោះ​ឡើយ» នេះ​ជា​ការថ្លែងអះអាង របស់លោក កែម ឡី ជាមួយសារព័ត៌មានខេមបូឌៀដេល្លី ក្នុងការធ្វើអត្ថាធិប្បាយមួយ ចំពោះ​ការជ្រើសតាំង ក្បាលម៉ាស៊ីនដឹកនាំ ជាបណ្ដោះអាសន្ន នៃគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ហៅកាត់ជា​ភាសា​អង់គ្លេស GDP។

គណបក្សថ្មីនេះ បានធ្វើ​សមាជ ជា​លើក​ដំបូង​របស់​ខ្លួន ​ក្នុង​រាជធានី​ភ្នំពេញ ដែលមានសមាជិកចូលរួម ប្រមាណ​ជា១០៣នាក់ ហើយបាន​​បោះ​​​​​​ឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ទៅលើ​លោក យ៉េង វីរៈ អតីត​ប្រធាន​មជ្ឈ​មណ្ឌល​​អប់រំ​ច្បាប់ ​សម្រាប់​សហគមន៍ ឲ្យធ្វើជា​ប្រធាន​បណ្ដោះ​​​អាសន្ន របស់គណបក្សនេះ។​ ក្រៅពីលោក យ៉េង វីរៈ នៅមានអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ចំនួនពីរនាក់ទៀត ក៏ត្រូវបានសមាជជំហានដំបូងនេះ ជ្រើស​តាំង​ឲ្យធ្វើជាអនុប្រធាន និងជាអគ្គលេខាធិការគណបក្សដែរ។

ដោយឡែក [...]

ហ៊ុន សែន តម្លើង​និង​បន្ថែម​ផ្កាយ ឲ្យ​មន្ត្រី​នគរបាល​៤៥រូប

ហ៊ុន សែន តម្លើង​និង​បន្ថែម​ផ្កាយ ឲ្យ​មន្ត្រី​នគរបាល​៤៥រូប

ព្រះរាជក្រឹត្យទីមួយ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ និងព្រះរាជក្រឹត្យទីពីរ ចុះថ្ងៃ​ទី១ ខែសីហា ឆ្នាំ២០១៥ ឡាយ​ព្រះហស្តលេខា​ ដោយ​ព្រះមហាក្សត្រ បានតែងតាំងមន្ត្រីនគរបាល ជូនដល់នាយនគរបាលជាតិ និង​នាយនគរបាលជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ពីវរសេនីយ៍ឯក ទៅជា​ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ចំនួន ២៨រូប និងពីថ្នាក់ឧត្តមសេនីយ៍ត្រី ទៅជាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ​ពីរ) ចំនួន ១៧រូប។

ព្រះរាជក្រឹត្យទាំងពីរ ដែលបានតែងតាំង មន្ត្រីនគរបាលទាំង៤៥រូប យោងទៅតាម «សេចក្តី​ក្រាបបង្គំ​ទូល​ថ្វាយ» ​របស់នាយករដ្ឋមន្ត្រីកម្ពុជានោះ ​បានត្រាស់បង្គាប់ត្រឡប់ មកលោក ហ៊ុន ​សែន វិញ​ ថាត្រូវទទួល​បន្ចុក ការអនុវត្តព្រះរាជក្រឹត្យទាំងពីរ ចាប់ពីថ្ងៃឡាយ​ព្រហស្ត​លេខាតទៅ។ សូមអានព្រះរាជក្រឹត្យទាំងពីរ នៅ​ខាង​ក្រោម​អត្ថបទ។

ការតែងតាំងមន្ត្រីនគរបាលជាច្រើន ដោយតម្លើងថានន្តរស័ក្ដិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...