អាជីវករសុំផ្អាកការអភិវឌ្ឍន៍ផ្សារដើមគ និងជម្រះបញ្ជីប្រធានផ្សារ
គម្រោងអភិវឌ្ឍន៍ និងសាងសង់ផ្សារដើមគរថ្មីនោះ ត្រូវបានលោក ឃួន ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បង្ហាញកាលពីពេលកន្លងមក រួចមកហើយ នៅសាលារាជធានីភ្នំពេញ ដោយមានដូចជាផែនទីជាដើម សម្រាប់អជីវករមើល។ ប៉ុន្តែគម្រោងនេះ មិនត្រូវបានក្រុមអាជីវកររីករាយ ទទួលយល់ព្រមនោះទេ។ ដូច្នេះហើយ ទើបនៅម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃ ទី១៧ ខែសីហានេះ ក្រុមអាជីវករផ្សារដើមគរ ប្រមាណជាង១០០នាក់ ជួបជុំគ្នានៅមុខខុទ្ធកាល័យនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិសុំអន្តរាគនម៍ ពីរដ្ឋាភិបាល។
ក្នុងការតវ៉ាខាងលើ អាជីវករម្នាក់អ្នកស្រី ទិត្យ ផល្លា អ្នកលក់សម្លៀកបំពាក់ក្នុងផ្សារ បានបញ្ជាក់ថា អ្នកស្រីចង់ឲ្យមានការទទួលខុសត្រូវ ចំពោះអាជីករ ពីប្រធានផ្សារលោក សេង សារ៉ន។ អ្នកស្រីមានប្រសាសន៍ថា ការដែលមានគម្រោសាងសង់ផ្សារ របស់សាលារាជធានីភ្នំពេញ ជារឿងមួយ តែនៅមានរឿងមួយទៀត គឺតាំងពីមានបញ្ហានេះមក ប្រធានផ្សារ លោក សេង សារ៉ន ហាក់មិនសូវរវីរវល់ [...]