Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ម៉ៅ ហាជី ថា​គ្មាន​ជាប់​កិច្ច​សន្យា​ជាមួយ​​ផលិតកម្មណា​ទេ!

ម៉ៅ ហាជី ថា​គ្មាន​ជាប់​កិច្ច​សន្យា​ជាមួយ​​ផលិតកម្មណា​ទេ!

លោក ម៉ៅ ហាជី អតីតបេក្ខជន​ដែលបានឡើង មកដល់វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី ខេមបូឌៀន អាយឌល (Cambodian Idol) កំពុងរងបណ្ដឹង ពីសំណាក់ក្រុមហ៊ុន ហង្សមាស ឡើងទៅតុលាការ ក្នុងបទមិន​គោរព​កិច្ច​សន្យា ដែល​បេក្ខជនបានផ្តិតមេដៃ ជាមួយនឹងក្រុមហ៊ុន។ បណ្ដឹងនេះ មានលក្ខណៈធ្ងន់ធ្ងរបន្តិច ព្រោះបេក្ខជន អាច​នឹង​ត្រូវ​ចាប់ ឲ្យបង់ការខូចខាត និងការចំណាយទៅលើបណ្ដឹង ទៅឲ្យក្រុមហ៊ុន ហង្សមាស រហូតដល់​ទៅ​ជាង២ម៉ឺន​ដុល្លា​អាមេរិក ហើយអាចនឹងត្រូវរងនូវការចាប់ខ្លួនទៀត ប្រសិនជាបេក្ខជន មិនចូលខ្លួន​មកដោះ​ស្រាយ។

តបនឹងពាក្យបណ្ដឹងនេះ អតីតបេក្ខជនដែលបានបរាជ័យ នៅវគ្គផ្ដាច់ព្រ័ត្ររូបនេះ បានថ្លែងអះអាងថា ខ្លួនមិន​បាន​ជាប់​កិច្ចសន្យា ជាមួយក្រុមហ៊ុនណាមួយនោះទេ និងបានបន្ទោស ព័ត៌មាន​នៃការជាប់កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន ថោន នោះ ទៅលើប្រព័ន្ធផ្សព្វផ្សាយទៅវិញ។ ផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានភ្នំពេញ ​ប៉ុស្តិ៍ លោក ហាជី បានអះអាងថា៖ [...]

យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!

យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!

តាមពិតទៅ វីដេអូនេះ អាចចាត់ទុក ជារឿងគួរឲ្យអស់សំណើច បន្ទាប់ពីការបាញ់រ៉ុក្កែតចេញទៅ ប៉ុន្តែសម្រាប់​ក្រុម​រដ្ឋអ៊ីស្លាម ការបង្ហាញវីដេអូរបៀបនេះ មិនបានផ្ដល់រូបភាព ជា«វីរភាព»ឲ្យយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បី​ព្រះអាឡាហ៍ របស់ខ្លួនឡើយ។ ទោះយ៉ាងណា ក៏យឺតពេលហើយ ព្រោះអ្នកសារព័ត៌មាន បានយកវីដេអូនេះ មក​ផ្សាយ​បន្ត ពាសពេញលោកា បង្ហាញពីការបាញ់រ៉ុក្កែតមួយ ដែលធ្វើឡើង ដោយខុសបច្ចេកទេស។

ការបាញ់នេះ ជាការតទល់ ប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយ នៅក្នុងក្រុង សាម៉ារ៉ា (Samarra) ក្នុងប្រទេសអៀរ៉ាក់។ រីឯ​រ៉ុកក្កែតនោះទៀតសោធ មានប្រភេទដូចជា «RPG-7» ផលិតនៅប្រទេសរ៉ូស្ស៊ី។ បញ្ហានៅត្រង់ថា ការបាញ់​រ៉ុក្កែត​នេះ បានធ្វើឡើង នៅក្នុងបន្ទប់ដ៏តូចមួយ។ យុទ្ធជន របស់ក្រុមរដ្ឋអ៊ីស្លាមម្នាក់នេះ ទំនងជាបានភ្លេច​គិត​ថា អាវុធប្រភេទត្រយ៉ូងចេកខាងលើ ត្រូវការប្រវែងផ្លុំខ្យល់របស់វា ធាក់ចេញតាមក្រោយ ឲ្យបានវែងបន្តិច ដែល​ខុស​ពី​ប្រវែង​ទទឹងដ៏ខ្លី [...]

ការ​ប្រលង​រើស​សិស្ស​ចៅក្រម ត្រូវ​លើក​ពេល ព្រោះ ACU

ការ​ប្រលង​រើស​សិស្ស​ចៅក្រម ត្រូវ​លើក​ពេល ព្រោះ ACU

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ ចេញក្នុងថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមកនេះ បានបង្គាប់ឲ្យរាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការ លើកពេលប្រឡងប្រជែង ជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ទៅថ្ងៃ​ខាង​មុខ​វិញ ក្នុង​បំណង​រៀបចំជាថ្មី និងពិនិត្យលើបែបបទនានា ដើម្បីធានាបាននូវតម្លាភាព ភាពត្រមត្រូវ និងយុត្តិធម៌ សម្រាប់​ការ​ប្រលង​ទាំងមូល។

ក្រោមពីទទួលបានព័ត៌មាន នៃការបដិសេធមិនចូលរួមការអង្កេត ការប្រលងសិស្សចៅក្រម ជំនាន់ទី៧ របស់​លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនេះ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយសម្រេច ឲ្យរាជបណ្ឌិត្យសភា​វិជ្ជាជីវៈតុលាការ លើកកាលបរិច្ឆេទ នៃការ​ប្រលង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌​ដដែលនោះ។ តាមសេចក្តីជូនដំណឹង របស់​រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ការប្រលងជ្រើសរើស​សិស្សចៅក្រម ជំនាន់ទី៧ ចំនួន៥០នាក់ [...]

ដើមដូង​រលំ​ពី​ក្នុង​វត្ត មក​សង្កត់​រថយន្ត​មួយ​គ្រឿង​នៅ​ក្រៅ​វត្ត

ដើមដូង​រលំ​ពី​ក្នុង​វត្ត មក​សង្កត់​រថយន្ត​មួយ​គ្រឿង​នៅ​ក្រៅ​វត្ត

រថយន្ដមួយគ្រៀង ត្រូវបានដើមដូងមួយដើម រលំសង្កត់ពីលើ ធ្វើឲ្យរថយន្ដនេះ រងការខូចខាតផ្នែកដំបូល សឹងតែទាំងស្រុង។ ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃ ទី ៣០ខែ វិច្ឆិកា ឆ្នាំ២០១៥ ក្នុងបរិវេណវត្តកោះ តាមបណ្តោយផ្លូវលេខ ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាត ដល់រថយន្តមួយគ្រឿង ដែលចតនៅក្បែរនោះ តែមិនប៉ះពាល់ ឬធ្វើឲ្យរងរបួស ដល់មនុស្សណាម្នាក់ ឡើយ។

តាមប្រភព​នៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តរងគ្រោះ មកឈប់ចត នៅចិញ្ចើមផ្លូវលេខ ១៧៨ ស្រាប់តែមួយសន្ទុះក្រោយមក ដើមដូងងាប់មួយ ដែលមានសភាពពុកផុយទៅហើយ នៅ​ក្នុងរបង​វត្តកោះ បានរលំដួល និងបានរំលងរបងវត្តមកខាងក្រៅ សង្កត់លើរថយន្តនោះតែម្តង។

រថយន្តរងគ្រោះ ជាប្រភេទ កាមរីបាឡែន ពណ៍ទឹកប្រាក់ មានស្លាកលេខភ្នំពេញ 2X -1923។ ម្ចាស់រថយន្ដ ដែលគេមិនស្គាល់ អត្តសញ្ញាណ ទំនងជាអ្នកដែលរស់នៅ ម្តុំវត្តកោះនេះតែម្ដង។

ក្រោយពីកើតហេតុ [...]

ខណ្ឌ​ចំការមន​ចុះ​បង្រ្កាបបន​ហ្គេម​បី​កន្លែង នៅ​ទួល​ស្វាយ​ព្រៃ

ខណ្ឌ​ចំការមន​ចុះ​បង្រ្កាបបន​ហ្គេម​បី​កន្លែង នៅ​ទួល​ស្វាយ​ព្រៃ

បនហ្គេមបីកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ត្រូវបានក្រុមមន្ត្រីអាជ្ញាធរ របស់ខណ្ឌចំការមន សហការ​ជា​មួយ នឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាប បានជាស្ថាពរនៅថ្ងៃទី១ ខែធ្នូនេះ។ ប៉ុន្តែការចុះបង្ក្រាបនេះ មិន​មែនទើបនឹងធ្វើឡើង ជាលើកទីមួយនោះទេ ដោយសារអាជ្ញាធរខ្លួនឯង បានទទួលស្គាល់ថា ការចុះបង្ក្រាប​កាល​ពី​លើកមុន បានទទួលបរាជ័យ។

តាមប្រសាសន៍ របស់លោក យ៉ុន ច័ន្ទ ចៅសង្កាត់ទួលស្វាយព្រៃទី០២ បានឲ្យដឹងថា នៅក្នុងខណ្ឌនីមួយៗ ក្នុង​រាជធានីភ្នំពេញ មានកន្លែងប្រព្រឹត្តល្បែងស៊ីសងច្រើនណាស់។ លោកថា លើកនេះចុះបង្ក្រាបល្បែង បាន​សម្រេច​បីកន្លែង ដោយសារកាលពីលើកមុន ទទួលបរាជ័យ។ លោកបានរំលឹកថា កាលពីមុន ខណ្ឌក៏​បាន​សហការ​ជាមួយសង្កាត់ដែរ តែកាលណោះ ពេលចុះទៅដល់កន្លែង ទីតាំងនោះត្រូវបានបិត ដោយ​សារ​ម្ចាស់​ទីតាំង បាន​ដឹង​ខ្លួន​ជា​មុន។

ដោយឡែក លើកនេះ ក្រុមអាជ្ញាធរបានចុះ ទៅទាន់ពេល ដែលទីតាំងទាំងទូហ្គេមបាញ់ត្រី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...