Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ឧក្រិដ្ឋជន​ជាតិ​ប៊ែលហ្សិក​ម្នាក់ ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កម្ពុជា

ឧក្រិដ្ឋជន​ជាតិ​ប៊ែលហ្សិក​ម្នាក់ ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កម្ពុជា

ភាពចម្លែកបង្កការសង្ស័យ​បានកើតឡើង ដោយសារជនមានទោស​ម្នាក់នោះខ្លួនឯង។ សារព័ត៌មានទាំងពីរ បានស្រង់​សម្ដី​របស់​ស្ត្រី ជាសាស្ត្រាចារ្យមួយរូប របស់សាលារៀន​ដែលអ្នកទោស ជាតិប៊ែលហ្សិក បាន​ដាក់​ពាក្យសុំចូលបង្រៀន មកសរសេរនៅក្នុងអត្ថបទរបស់ខ្លួនថា៖ «ចម្លែកដែរ ព្រោះគាត់ចូលមកដាក់ពាក្យ ហើយ​សុំ​បង្រៀន​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។ នៅប៉ុន្មានថ្ងៃក្រោយមក អ្នកស្រីបានរកឃើញជននេះ នៅតាម​បណ្ដាញ​សារព័ត៌មាន។

អ្នកស្រីសាស្ត្រាចារ្យបានថ្លែងថា៖ «ខ្ញុំភ្ញាក់ខ្លួនក្រញ៉ាង ព្រោះខ្ញុំទើបនឹងដឹងថា ជននេះកំពុងត្រូវបាន​ប្រទេស​ប៊ែលហ្សិក​ ស្វែងរកចាប់ខ្លួន ពីបទបៀតបៀនលើអនិតិជន។ បន្ទាប់មកភ្លាម​នោះ ខ្ញុំ​ក៏ប្រកាស​ករណី​នេះ ទៅ​កាន់​សាលា​រៀន​ផ្សេងទៀត នៅក្នុងខេត្ត។»

ស្នើព្រះមហាក្សត្រខ្មែរ...

អ្នកទោសម្នាក់នេះ មិនត្រូវបានសារព័ត៌មាន បង្ហាញពីអត្តសញ្ញាណទេ។ ប៉ុន្តែបើតាមការ​លើក​ឡើង​ខាង​លើ​នេះ [...]

រ៉ូណាល់ដូ ជា​កីឡាករ​«ឯក» ព្រោះ​ទាត់​បញ្ចូល​ទី​៤គ្រាប់​តែ​ឯង

តើមានអ្វី ដែលអាចមកបង្អាក់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បាន នៅក្នុងការប្រកួតក្របខណ្ឌ «La Liga» របស់ប្រទេសអេស្ប៉ាញ ជាមួយក្រុម «Celta Vigo» កាលពីរសៀលថ្ងៃសៅរ៍ ម្សិលម៉ិញនេះ? គ្រាន់​តែ​កីឡាករ​ខ្សែ​ប្រយុទ្ធរូបនេះ តែម្នាក់ប៉ុណ្ណោះ បានរកគ្រាប់បាល់ឲ្យក្រុម រៀលម៉ាឌ្រីត បានរហូតដល់ទៅ៤គ្រាប់ នៅ​ក្នុង​រយៈពេល​មិនដល់៣០នាទីផង នៃការប្រកួត​ពាក់កណ្ដាលម៉ោងទី២។ ជាទេពកោសល្យដ៏អស្ចារ្យ ដែល​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ថ្មី ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) ញញឹមបិតមាត់មិនជិត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រោយការប្រកួត ដែលផ្ដល់ជ័យជំនះ ៧-១ ទៅឲ្យក្រុមរៀលម៉ាឌ្រីដនោះ លោក ហ្សីដាន ដែលជាគ្រូបង្វឹកថ្មីថ្មោង បានអបអរកីឡាកររបស់ខ្លួនថា៖ «ខ្ញុំស្រឡាញ់ ទម្រង់លេង​បាល់​ដ៏​ប្រសើររបស់ គ្រីស្ទៀណូ នៅថ្ងៃនេះ។ អ្នកដឹងហើយថា កីឡាករមួយនេះ អាចរកបានបួនគ្រាប់ នៅក្នុង​ការ​ប្រកួត​តែមួយ ហើយកីឡាករតិចណាស់ ដែលអាចធ្វើបានដូច្នេះ។ [...]

«ចិន» ជា​មហា​អំណាច​«ថ្មី» នៃ​បាល់ទាត់?

«ចិន» ជា​មហា​អំណាច​«ថ្មី» នៃ​បាល់ទាត់?

ក្រុមបាល់ទាត់ជាច្រើន នៅក្នុងក្របខណ្ឌប្រកួត «Chinese Super League» និង «China League One» (ដែលសុទ្ធសឹង ជា​ក្របខណ្ឌ​ប្រកួតបាល់ទាត់អាជីព នៅក្នុងប្រទេសចិន) បានចំណាយទុនដ៏សម្បើម នៅដើមឆ្នាំនេះ ប្រមាណជា ២៩០លាន​ដុល្លា​របស់​ពួក​គេ ក្នុងការទិញ ឬធ្វើការផ្លាស់ប្ដូរ កីឡាករ​បាល់ទាត់​អន្តរជាតិ ពីបរទេស។ ការចំណាយនេះ អាចនឹងបំបែក​ឯកត្តកម្ម​ពិភពលោក សម្រាប់​រដូវទិញដូរកីឡាករ ក្នុង​​រដូវ​រំហើយនេះ ដែលនៅក្នុងប្រទេសចិន បានបិតបញ្ចប់ហើយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ​កន្លង​មក (Editor's Note៖ រដូវសម្រាប់ធ្វើការទិញដូរ កីឡាករបាល់ទាត់ មានពីរដងក្នុងមួយឆ្នាំ។ នោះគឺនៅរដូវក្ដៅ រវាង​​ពី​ខែកក្កដា ដល់​ខែ​កញ្ញា និងនៅរដូវរំហើយ ពីខែធ្នូ ដល់ខែកុម្ភៈ។ រយៈពេលនេះ អាច​ផ្លាស់ប្ដូរ​ទៅ​តាម​ប្រទេស និងតំបន់)។

ក្រុមបាល់ទាត់ចិនឈ្មោះ «Jiangsu Suning» បានបំបែកឯកត្តកម្មនេះមុនគេ ដោយចំណាយប្រមាណជា ៥០​លានអ៊ឺរ៉ូ (ប្រមាណជា៥៥លានដុល្លា) [...]

ករណី​បាត់​យន្ដហោះ MH370 ត្រូវ​អង្កេត​ពី​អ្នក​ដំណើរ​ឡើង​វិញ?

ករណី​បាត់​យន្ដហោះ MH370 ត្រូវ​អង្កេត​ពី​អ្នក​ដំណើរ​ឡើង​វិញ?

សមាជិកគ្រួសារមួយរូប នៃជនរងគ្រោះជាតិបារាំង ដែលបានបាត់ខ្លួន ទៅជាមួយនឹងយន្ដហោះប៊ូអីង ដែល​ភ្ជាប់​ជើងហោះហើរលេខ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) កាល​ពីពីរឆ្នាំមុន បានស្នើឲ្យស៊ើរើសំនុំរឿងនេះឡើងវិញ ដោយចាប់ផ្ដើមធ្វើការអង្កេត ទៅលើអ្នកដំណើរ​ទាំង​អស់ នៅ​លើ​ក្នុងយន្ដហោះនេះ។ ការបាត់ខ្លួនដ៏ចម្លែក របស់យន្ដហោះ «MH370» កំពុង​ស្ថិតជា​អាថ៌កំបាំង​​ដ៏​ធំ​នៅ​ឡើយ នៅ​ក្នុងវិស័យអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។

បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីខែធ្នូកន្លងទៅ ចៅក្រមស៊ើបអង្កេតមួយរូប ពីក្នុង​ចំណោម​ចៅក្រមស៊ើបអង្កេត ដែលចូលរួមដំណើរ ទាំង១២រូប បានវិលត្រឡប់មកប្រទេសបារាំងវិញ ជាមួយ​នឹងសំនុំឯកសារជាច្រើន។ នេះបើតាមការអះអាង របស់សមាជិករូបនោះ របស់គ្រួសារជនរងគ្រោះ ដែល​មិន​ដែល​ជឿថា ករណីយន្ដហោះ «MH370» ជាគ្រោះឧប្បត្តិវហេតុនោះឡើយ។ សមាជិករបស់​គ្រួសារជនរងគ្រោះ​ដដែល បានអះអាងថា [...]

«រ៉ូស្ស៊ី ទទួល​បរាជ័យ​ក្នុង​ការ​សង្គ្រោះ​ប្រធានាធិបតី​ស៊ីរី»

«រ៉ូស្ស៊ី ទទួល​បរាជ័យ​ក្នុង​ការ​សង្គ្រោះ​ប្រធានាធិបតី​ស៊ីរី»

ប្រទេសស៊ីរី បានធ្វើការអំពាវនាវ ទៅកាន់ប្រទេសរ៉ូស្សី ខណៈប្រទេស​មហាអំណាចមួយនេះ នឹងមិនទទួល​បាន​ជោគជ័យឡើយ ក្នុងការជួយសង្គ្រោះលោក បាឆារ អាល់-អាសាធ (Bachar al-Assad - ប្រធានាធិបតី​របស់​ប្រទេស​ស៊ីរី)។ នេះជាការអះអាងឡើង របស់លោក អាឌែល អាល់-ហ្សូបេអៀ រដ្ឋមន្ត្រីការបរទេស របស់​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងរាជធានី រីយ៉ាដ (Ryad) កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ។

មិនត្រឹមតែប្រទេសរ៉ូស្ស៊ីនោះទេ តែលោក ហ្សូបេអៀ បានថ្លែងបញ្ជាក់ទៀតថា បើសូម្បីប្រទេសអៀរ៉ង់ ក្រុម​ហេសបូឡា (Hezbollah) នៅប្រទសេលីបង់ និងក្រុមអ្នកគាំទ្រលោក អាល់-អាសាធ មកពីប្រទេស​ជុំវិញ​ដទៃ​ទៀត ក៏ទទួលបរាជ័យដែរ។ លោករដ្ឋមន្ត្រីបានបន្ថែមថា៖ «ជារឿងមិនអាចទៅរួចទេ ដែលបុរសម្នាក់នេះ (លោក អាសាធ ប្រធានាធិបតីស៊ីរី) ស្ថិតក្នុងអំណាចតទៅទៀត»។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មាននយោបាយគាំទ្រក្រុមប្រឆាំង នឹងរបបរបស់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...