៥០លានអ៊ឺរ៉ូ ដើម្បីទុក ស្លាតាន់ ឲ្យបន្តទាត់នៅរដូវកាលក្រោយ?
នៅសល់តែមួយខែកន្លះទៀតប៉ុណ្ណោះ ដែលកិច្ចសន្យារបស់កីឡាករ អន្តរជាតិល្បីឈ្មោះ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក (Zlatan Ibrahimovic) មកពីប្រទេសស៊ុយអែដ នឹងត្រូវបញ្ចប់ជាមួយក្រុមបាល់ទាត់ ប៉ារីស (Paris Saint-Germain ឬ PSG)។ ទន្ទឹមនឹងការប្រកាសជាច្រើនដង របស់កីឡាករខ្លួនឯង ដែលថាខ្លួននឹងឈប់នៅ ជាមួយក្រុមប៉ារីសទៀតហើយនោះ ក្រុមបាល់ទាត់ ប៉ារីស ឯណេះវិញ ទំនងជាបានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ដើម្បីរក្សាកីឡាកររូបនេះ ឲ្យនៅទាត់ឲ្យក្រុម ជាបន្តទៅទៀត សម្រាប់រដូវកាលខាងមុខ។
សារព័ត៌មានកីឡា របស់ប្រទេសអ៊ីតាលី ឈ្មោះ «Gazzetta Dello Sport» បានផ្សាយឲ្យដឹងថា កីឡាករជាតិស៊ុយអែដ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក អាចនឹងបន្តកិច្ចសន្យារបស់ខ្លួន ជាមួយក្រុមប៉ារីស សម្រាប់មួយរដូវកាល (ឆ្នាំ២០១៦-២០១៧) ខាងមុខទៀត មុននឹងចេញទៅទាត់ នៅក្នុងប្រទេសកាតា សម្រាប់រដូវកាលបន្ទាប់ គឺនៅឆ្នាំ២០១៧-២០១៨ ដែលនៅទីនោះ [...]


