Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ជាប់​ពន្ធនាគារ​២០០ឆ្នាំ ពី​បទ​បាន​រំលោភ​ទារិកា​អាយុ​១៨ខែ

ជាប់​ពន្ធនាគារ​២០០ឆ្នាំ ពី​បទ​បាន​រំលោភ​ទារិកា​អាយុ​១៨ខែ

«អ្នកឯង ជាមនុស្សម្នាក់​ដ៏សាហាវបំផុត» នេះជាការលើកឡើង ទៅកាន់ជនជាប់ចោទ របស់លោក ម៉ាក ត្រាសុក (Mark Trusock) ចៅក្រមកាត់សេចក្ដី នៅក្នុងតុលាការនៃរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋ​អាមេរិក។ ជនជាប់ចោទ ឈ្មោះ អេរិក ម៉ាស្ទ័រ (Eric Master) អាយុ២៩ឆ្នាំ នឹងត្រូវបានបន្តជីវិត​ ដែល​នៅ​សេសសល់​​របស់ខ្លួន នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃអស់សង្ខា។ តែបើទោះជាស្លាប់ ហើយក៏ដោយ ក៏ជន​ជាប់​ចោទនៅតែ​​មិនអាច«អនុវត្តន៍»ទោស ឲ្យបានទាំងស្រុងនោះដែរ ព្រោះតុលាការបានផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគា​រហូត​ដល់​ទៅ ២០០ឆ្នាំ។

សារព័ត៌មានអង់គ្លេស «Mirror» បានធ្វើសេចក្ដីរាយការណ៍ថា យុវជន អេរិក ម៉ាស្ទ័រ ដែលជា​អតីត​ឆ្មាំសមុទ្រ​មួយរូប មកពីរដ្ឋកេនទុឃី (Kentucky) នោះ បានប្រព្រឹត្តិទង្វើដ៏ហួសនិស្ស័យមួយ គឺបានចាប់រំលោភ ទៅលើ​ទារិកាអាយុ ១៨ខែដ៏តូចម្នាក់ ជាមួយនឹងសកម្មភាពដ៏ព្រៃផ្សៃ។ សារព័ត៌មានបានរំលឹកហេតុការណ៍ [...]

CNRP ថ្កោលទោស​ការ​ចាប់​ខ្លួន​មេឃុំ​នៅ​កំពង់សៀម ថា​ដូច​«ខ្មែរ​ក្រហម»

CNRP ថ្កោលទោស​ការ​ចាប់​ខ្លួន​មេឃុំ​នៅ​កំពង់សៀម ថា​ដូច​«ខ្មែរ​ក្រហម»

កម្ដៅនយោបាយនៅកម្ពុជា បានបន្តកើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅ​ចំពោះ​សំនុំ​រឿង «កឹម សុខា-ធី សុវណ្ណថា-ស្រី ចំរើន-ស្រីមុំ»។ កំដៅបានបន្តកើនឡើង រហូតមកដល់​ការចាប់ចង​ជាថ្មី​ទៀត នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ។

មេ​ឃុំ​មួយរូប មក​ពី​គណបក្ស សម រង្ស៊ី នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ត្រូវបានអាជ្ញាធរ​ចាប់​ខ្លួន ទាក់ទង​នឹង​ករណី​ចោទ​ប្រកាន់ ក្នុងលិខិតចំហរ​​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែលបាន​សរសេរ​ផ្សាយ កាលពីថ្ងៃសុក្រទី២២ ខែមេសា។

លោកមេឃុំរូបនោះ មានឈ្មោះ ស៊ាង ចែត និងត្រូវ​បានចាប់​ខ្លួន នាវេលាម៉ោង ១០ និង៣០នាទីព្រឹក ខណៈ​ដែល​លោក បានទៅ​ធ្វើ​ការ​រដ្ឋបាល​ នៅនឹងសាលាស្រុក កំពង់សៀម។ នេះបើតាមការបញ្ជាក់ របស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់​របស់គណបក្សសង្គ្រោះជាតិ នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក។

គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួមគ្នា រវាងគណបក្ស សម [...]

ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ប្រទេសទាំងបួន មានចិន ប្រ៊ុយណេ កម្ពុជា និងឡាវ បានសម្រេចរួមគ្នា ថាជម្លោះដែនទឹក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែនជាបញ្ហារវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា អាស៊ាន - ASEAN) នោះទេ។ បញ្ហាទាំងនេះ មិនគួរឲ្យប៉ះពាល់ ដល់ការវិវត្តន៍ទៅមុខ នៃចំណងមេត្រីភាព រវាង​ប្រទេស​ចិន និងសមាគមប្រជាជាតិ ដែលមានសមាជិក ១០ប្រទេសឡើយ។ នេះជាសេចក្ដីរាយការណ៍  របស់​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ដែលបានដកស្រង់សម្ដី របស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន នៅក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន នារដ្ឋធានីវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃ​សៅរ៍។

ការអះអាងរបស់លោក វ៉ាង យី បានធ្វើឡើង បន្ទាប់ពីលោក​បានធ្វើទស្សនកិច្ចមួយជុំ នៅក្នុង​ប្រទេស​ប្រ៊ុយណេ កម្ពុជា និងនៅចុងក្រោយគេ នៅក្នុងប្រទេសឡាវ។ លោករដ្ឋមន្ត្រីបានអះអាងទៀតថា ប្រទេស​ទាំង​បួនបានយល់ព្រមទៀតថា សិទ្ធិរបស់រដ្ឋអធិបតេយ្យទាំងនោះ គួរត្រូវបានគោរព [...]

«កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី ចេញ​ពី​នាវា​មុជ​ទឹក»

«កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី ចេញ​ពី​នាវា​មុជ​ទឹក»

ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ កាលពីថ្ងៃសៅរ៍ ចេញពីនាវាមុជទឹករបស់ខ្លួន ដែល​កំពុង​ស្ថិតនៅ ក្នុងសមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េ។ នេះជាការប្រកាស របស់អាជ្ញាធរកូរ៉េខាងត្បូង នៅ​ក្នុង​ថ្ងៃ​ដដែល។ ក្រុងសេអ៊ូល សង្ស័យថា សកម្មភាពនេះអាចជំហានដំបូង មុននឹងឈានទៅសាកល្បង គ្រាប់​បែក​នុយក្លេអ៊ែរ របស់របបកុម្មុយនីស ក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មាន «Yonhap» បានស្រង់ការថ្លែង របស់ការិយាល័យបញ្ជាការកងទ័ព របស់ប្រទេស​កូរ៉េ​ខាង​ត្បូង មកបញ្ជាក់ថា កាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញ នៅវេលាម៉ោង១១និង៣០នាទី ហើយ​បាន​ហោះឡើង​ទៅលើអាកាស ក្នុងរយៈពេលច្រើននាទី។ ប៉ុន្តែការបញ្ចេញព័ត៌មាននេះ មិនត្រូវបាន​បញ្ជាក់ ឲ្យ​បាន​លំអិតនោះទេ។

បើតាមអ្នកជំនាញ ក្នុងប្រទេសកូរ៉េខាងត្បូង បានពន្យល់ថា ក្រុងព្យុងយ៉ាងអាចនឹងមានបំណង ចង់​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន នៅមុនមហាសន្និបាតគណបក្សពលករ ដែលនឹងប្រព្រឹត្តិទៅ [...]

ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ

ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ

«សុំតុលាការ មេត្តាជួយរកយុត្តិធម៌ ឲ្យនាងខ្ញុំ​ជានារីទន់ខ្សោយផង» នេះជាឃ្លាមួយ នៅក្នុងសេចក្ដីសរុប ជា​«សំណូមពរ»​ចុងក្រោយ នៃពាក្យបណ្ដឹង របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៦​នេះ តាមរយៈលោក គឹម វាសនា មេធាវីថ្មីរបស់នាង។ នៅក្នុងសំណូមពរចុងក្រោយនោះ នាង ខុម ចាន់តារាទី បានទាមទារ​ឲ្យតុលាការផ្ដន្ទាទោសលោក កឹម សុខា ដែលជាប្រធានស្ដីទីសព្វថ្ងៃ របស់​គណបក្ស​សង្គ្រោះជាតិ បន្ថែមពីលើសំណង ៣សែនដុល្លារ ដែលនាងគិតថា ជាការជួសជុល ការខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ ការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាង។

នៅក្នុងពាក្យបណ្ដឹង ដែលដាក់ចូលទៅកាន់ ព្រះរាជអាជ្ញាអម​សាលាដំបូងរាជធានីភ្នំពេញ និងដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានទទួលមួយច្បាប់ដែរនោះ នាង ខុម ចាន់តារាទី បានសរសេរចោទលោក កឹម សុខា ថាបានធ្វើការសន្យាជាច្រើនរឿង ជាមួយនឹងរូបនាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...