Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

រូបភាពនៃការចល័តរថក្រោះ ជាច្រើនគ្រឿង បានកើតឡើង នៅចំថ្ងៃទី២៤ ខែកក្កដា ថ្ងៃនៃការ​ដង្ហែសព​ដ៏ធំ​សម្បើម របស់​​បុណ្យ​សពលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលត្រូវបានធ្វើឃាត យ៉ាងសាហាវព្រៃផ្សៃ កណ្ដាល​រាជធានី​​ភ្នំពេញ កាល​​ពី១៦ថ្ងៃ​មុន។ រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានទទួល​ស្គាល់​ថា ពិត​ជា​បាន​ចល័ត​រថក្រោះ​​នោះ​​មក​​មែន តែដើម្បីយកមកជួសជុលតែប៉ុណ្ណោះ។

ប្រិយមិត្តជាច្រើន បានផ្ញើររូបភាពជាវីដេអូ មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយបានបង្ហាញឲ្យឃើញថា រថក្រោះទាំងនោះ មាន​ចំនួនប្រមាណជា ៥គ្រឿង ត្រូវបានចល័តចេញ ពីភូមភាគខេត្តព្រះវិហារ នៅពេលព្រឹក និង​ប្រមាណ​ជា១០​គ្រឿង នៅពេលដែលក្បួនដឹករថក្រោះទាំងនោះ បានកាត់តាមរាជធានីភ្នំពេញ នៅពេល​យប់ តាមបណ្ដោយវិថី ហាណូយ ឆ្ពោះទៅទិសខាងត្បូង។ ក្រុមពលរដ្ឋអ្នកប្រើប្រាសបណ្ដាញសង្គម បាន​និយាយ​ទៀត​ថា នៅវេលា​ជា​​ម៉ោង​៩យប់ ថ្ងៃអាទិត្យដដែលនោះ [...]

ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក

ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក

តើទំងន់ជើងផ្ទួនៗ ដែលគេល្បីថា លោក អ៊ិន សុភិន បានទាត់លោក ប៉ែន ចំរ៉ុង ព្រោះមកលួចទាក់ទង​កូន​ស្រី​លោក​នោះ ពិតជាហេតុផលចម្បង ដែលធ្វើឲ្យលោក ប៉ែន ចំរ៉ុង សងសឹកតបវិញ ដោយប្រឹងធ្វើណា យក​អ្នក​នាង ភិន សុដាលីស ឲ្យបាន មុននឹងធ្វើការលែងលះពីនាងវិញ អញ្ចឹងឬ?

មកដល់ម៉ោងនេះ មិនមានការឆ្លើយតប​ពីលោក ប៉ែន ចំរ៉ុង នៅឡើយ។ តែសម្រាប់អ្នកនាង ភិន សុដាលីស បាន​យល់ថា​មូលហេតុនេះ ទំនងជាពិត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែ​កក្កដា​ម្សិល​ម៉ិញនេះ អ្នកនាង ភិន សុដាលីស ដែលមានទឹកមុខស្រស់ស្រាយ ប្រកបដោយសុខភាពមាំមួននេះ បាន​ថ្លែងឲ្យដឹង ពីហេតុផលមួយចំនួន ដែលឈានទៅដល់ សេចក្ដីសន្និដ្ឋានខាងលើ។ នាងបានបញ្ជាក់ ពី​គោល​បំណង នៃការធ្វើសន្និសីទសារព័ត៌មានរបស់នាង ថាដើម្បីសុំទោសក្រុមគ្រួសារ និងដល់មហាជនទូទៅ ជា​ពិសេស​​គឺលោក អ៊ិន សុភិន ​ឪពុក​បង្កើតរបស់នាង ពីរឿងរ៉ាវដែលកើតមានកន្លងទៅ។

អ្នកនាង ភិន សុដាលីស បានរឿបរាប់យ៉ាងលំអិត [...]

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

ប្រសិនជាអ្នកផង បានសរសេរចម្រៀង កំណាព្យ ឬសារលិខិតមរណទុក្ខ ដើម្បីសម្ដែងការអាឡោះអាល័យ ចំពោះ​មរណភាព​របស់លោក កែម ឡី នោះ តែសម្រាប់កញ្ញា ឯក សុជាតា ហៅ សាសា វិញ បានជ្រើសរើស​រឿង​កំប្លែងខ្លីមួយ មកបង្ហោះផ្សាយ​។ រឿងខ្លីនោះ ទំនងជាអតីតពិធីការិនីទូរទស្សន៍រូបនេះ ចង់និយាយចំអក​ពីពូជផៅសន្ដាន និងបងប្អួនត្រកូលជាប់ខ្សែ ជាមួយជនសង្ស័យ «ជួប សម្លាប់» ដែលត្រូវ​បាន​អាជ្ញាធរកម្ពុជា ចាប់ខ្លួននៅក្រោយឃាតកម្មភ្លាមៗ ហើយបញ្ជូនទៅតុលាការនៅប៉ុន្មានថ្ងៃក្រោយមក។

នេះជាអត្ថន័យទាំងស្រុង នៃរឿងកំប្លែងខ្លី របស់អតីតតារាទូរទស្សន៍ មានឈ្មោះហៅក្រៅ សាសា ដែល​នាង​បាន​បង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង ក្នុងថ្ងៃនេះ៖

-----------

ពេលនាំឃាតករមកសួរចម្លើយ...

ចៅក្រម: អ្នកឯងឈ្មោះអី?

ឃាតករ: ខ្ញុំឈ្មោះ ជួប សម្លាប់

ចៅក្រម: ស្អី? ចុះឪពុកម្តាយឈ្មោះអី?

[...]

ជម្លោះ​ក្នុង​គ្រួសារ​បាន​បញ្ចប់​ទៅ ដោយ​ភាគី​ម្ខាង​ត្រូវ​​ខ្លា​ស៊ី!

ហ្វូងខ្លាបានខាំស៊ីសម្លាប់ស្ត្រីម្នាក់ និងធ្វើឲ្យរបួស ដល់ស្ត្រីម្នាក់ទៀត កាលពីថ្ងៃសៅរ៍ម្សិលម្ងៃនេះ នៅក្នុង​សួន​សត្វដ៏ធំមួយ ឈ្មោះ «Badaling Wildlife World» ស្ថិតនៅក្បែររដ្ឋធានីប៉េកាំង ប្រទេសចិន។ រឿងរ៉ាវ​​បាន​​កើត​ឡើង ដោយសារជម្លោះមួយ នៅក្នុងគ្រួសារនៃស្ត្រីទាំងពីរនាក់។ ប៉ុន្តែហេតុការណ៍ជម្លោះ បាន​បញ្ចប់​ទៅ ដោយ​ក្លាយទៅជារឿង ដ៏អាណោចអាធម និងដ៏សោកសៅបំផុត សម្រាប់ស្ត្រីទាំងពីរ។

សារព័ត៌មានអង់គ្លេស «The Telegraph» បានឲ្យដឹងថា បន្ទាប់ពីបានឈ្លោះគ្នា នៅក្នុងរថយន្ដរួច ស្ត្រី​​ម្នាក់​​បាន​ចុះ​ចេញ​ពី​រថយន្ដ ដើម្បីទៅជជែកតវ៉ា ជាមួយនឹងស្ត្រីម្នាក់ទៀត។ តែនាងមិនចូលទៅជជែក ក្នុងរថយន្ដ​ភ្លាមៗ​នោះ​ទេ រហូតនាងត្រូវបានខ្លាសង្គ្រប់ពីក្រោយ ចាប់អូសទាញចេញទៅ។ នៅចំពោះហេតុការណ៍នេះ ស្ត្រី​ម្នាក់​ទៀត បាន​ចេញមកពីក្នុងរថយន្ដ ដើម្បីទៅជួយនាង ប៉ុន្តែគឺស្ត្រី (ដែលចេញទៅក្រោយ) នេះហើយ [...]

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប​និយាយ​ពី​ការ​ដង្ហែ​សព កែម ឡី ដ៏​ធំ​សម្បើម

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប​និយាយ​ពី​ការ​ដង្ហែ​សព កែម ឡី ដ៏​ធំ​សម្បើម

សារព័ត៌មានយ៉ាងច្រើននៅអ៊ឺរ៉ុប បានចុះផ្សាយ នូវដំណកស្រង់ផ្នែកខ្លះ ឬ​ចុះផ្សាយទាំងស្រុងតែម្ដង នៃ​សេចក្ដី​រាយការណ៍ព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានធំៗ ដូចយ៉ាង «AFP» «Reuters» «AP» និង«ATS (របស់​ប្រទេស​ស្វីស)»ជាដើម ដែលសុទ្ធតែបានរាយការណ៍ដោយផ្ទាល់ ពីប្រទេសកម្ពុជា នូវព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី ដែលទីភ្នាក់ងារព័ត៌មានទាំងនេះ អះអាងថា មានទំហំដ៏សម្បើម បន្ទាប់ពីការដង្ហែសព នៃអតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច នរោត្ដម សីហនុ។

សេចក្ដីរាយការណ៍ទាំងនោះ បានសរសេរថា បណ្ដាជនកម្ពុជា​រាប់ម៉ឺនសែននាក់ បានប្រមូលគ្នា​រៀបជាក្បួន​ដ៏​វែង​អន្លាយ ដើម្បីដង្ហែ និងដើម្បីសម្ដែងក្ដីអាឡោះអាល័យ ចំពោះសពអ្នកជំនាញ ផ្នែកនយោបាយមួយរូប ដែល​ទើប​នឹងត្រូវបានធ្វើឃាត កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។ ឃាតកម្មលើលោក កែម ឡី អាយុ៤៦ឆ្នាំ ដែល​តំណាង​ឲ្យ​សម្លេងប្រជាធិបតេយ្យ​មួយ ប្រឆាំងនឹងលោក ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...