Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី

«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

បទចម្រៀងថ្មីរបស់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង «ឈឺត្រង់ពកណាស់» ដែលធ្វើធ្វើឱ្យប្រិយមិត្ត និងទស្សនិកជន​មួយចំនួន មានការយល់ច្រឡំទៅន័យផ្សេង ត្រូវបានតារាកំប្លែងរូបនេះ ចេញបកស្រាយថា គ្រាន់តែ​ជាចំណងជើងដែលធ្វើអោយមានការចាប់អារម្មណ៏ និងកំប្លែង លេងសើចប៉ុណ្ណោះ។


អ្នកនាងខ្ញុង នៅក្នុងចម្រៀង«ឈឺត្រង់ពកណាស់»។ (រូបថតផ្តិតចេញពីវីដេអូផលិតកម្មថោន)

ចម្រៀង - «ឈឺត្រង់ពកណាស់» ជាចម្រៀងមួយបទក្នុងចំណោមបទមួយចំនួន របស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) ដែលរងការរិះគន់ពីទស្សនិកជន និងអ្នកអភិរក្សវប្បធម៌មួយចំនួន ថាជាបទអាសអាភាស​មាន​ន័យចំអេះចំអាស់។ ដោយមានការរិះគន់ជាច្រើនមកលើបទនេះ [...]

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ចុងក្រោយនេះ យ៉ាងហោចណាស់ក៏មានប្រទេសបីដែរ ដែលបានស្នើដល់ប្រទេសឡាវ គម្បីផ្អាការសាងសង់​ទំនប់​វារីអគ្គីសនីដនសាហុង។ ការផ្អាកមួយរយៈ គឺដើម្បីផ្តល់ឱកាសដល់ប្រទេសទាំងអស់ ដែលជាសមាជិកគណៈ​កម្មា​ធិការអន្តរជាតិ ទន្លេមេគង្គ សិក្សាថា ត្រូវធ្វើយ៉ាងណា សមស្រប ឬមិនសមស្រប ហើយមានផលប៉ះពាល់ ដល់​បរិស្ថាន​កម្រិតណា ដើម្បីធ្វើការសម្រេច។


ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)

បរិស្ថាន - មិនត្រឹមតែភាគីកម្ពុជាទេ ដែលធ្វើលិខិត សុំឲ្យរដ្ឋាភិបាលឡាវផ្អាកការ សាងសង់ទំនប់វារីអគ្គីសនី​ដនសាហុង នោះ ត្បិតអីភាគីប្រទេសថៃ និងប្រទេសវៀតណាម ក៏បានធ្វើលិខិតសុំផ្អាកការសាងសង់ផងដែរ។ នេះ​ជាការអះអាងរបស់លោក លឹម គានហោ [...]

មក​បង្ក្រាប​ដោយ​រុញ​ច្រាន​បាន តែ​កុំ​បន្លំ​«ឈូស​និង​ជាន់​ជើង»​បាតុករ!

មក​បង្ក្រាប​ដោយ​រុញ​ច្រាន​បាន តែ​កុំ​បន្លំ​«ឈូស​និង​ជាន់​ជើង»​បាតុករ!

«លោកជាសមត្ថកិច្ច ត្រូវធ្វើការដោយសុចរិត។ បើមេលោកបញ្ជាថា គ្រាន់តែរុញច្រាន នោះលោកមានសិទ្ធិត្រឹម​តែ​រុញច្រានទេ។» អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានស្នើដល់ថ្នាក់លើនៃកងកម្លាំងរបស់អាជ្ញាធរ ឲ្យមានវិធានការលើមន្រ្តីដែលអនុវត្តល្មើសនឹងបទបញ្ជា ដែល​ជាភាពអុជអាលមួយឲ្យមានអំពើហិង្សាកើតឡើង។


អ្នកស្រីយ៉ោម បុប្ផា អង្គុយនៅជាប់នឹងជើងរបស់កងកម្លាំងបង្ក្រាបកុបកម្ម។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិអំណាច - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានបញ្ជាក់ថា មានសមត្ថកិច្ចមួយចំនួនរុញច្រាន ដោយសុចរិត [...]

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

សមាគមអាដហុកបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទៅលើសាលាដំបូងរាជធានីភ្នំពេញ ខណៈពេលដែល​អង្គការសង្គមស៊ីវិលមួយនេះ បានរស៊ើបអង្កេត ទៅលើករណីរបស់លោកវន់ ពៅ និងកម្មករ២០ទៀត ឃើញថាគ្មាន​ទោសកំហុសអ្វីនោះទេ។


នៅខាងស្ដាំរូបថតនេះ ៖ កូនប្រុស និងភរិយារបស់លោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្តី​ថ្លែងការណ៍មួយ ធ្វើការថ្កោលទោសចំពោះ សាលាដំបូងរាធានីភ្នំពេញ មិនអនុញ្ញាត អោយ លោក វន់ ពៅ និង​តំណាងកម្មករចំនួន ២០នាក់ផ្សេងទៀត រាជធានីភ្នំពេញ អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...