ណៃ វ៉ង់ដា៖ អ្នកវាយដំទៅលើអ្នកការសែត ជាក្រុមសន្ដិសុខ«បីសាច»
បន្ទាប់ពីមានការវាយដុំ ជាដំណំទៅលើអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែមេសា នៅទីលានប្រជាធិបតេយ្យនោះមក មន្ត្រីអ្នកច្បាប់ និងជាតំណាងខាងអង្គការសង្គមស៊ីវិល បានសម្ដែងប្រតិកម្មថា គឺជារឿងមួយដែលមិនអាចទទួលយកបាន និងថាអ្នកប្រព្រឹត្តិត្រូវតែមានទោស។ មន្ត្រីរូបនោះ បានហៅអ្នកប្រព្រឹត្តិដៃដល់ទាំងនោះ ថាជាក្រុមសន្ដិសុខ«បីសាច»។

សន្តិសុខ«បីសាច» បានបោចសក់ក្បាល រួចឡើងជង្គង់ ទៅលើនរណា ដែលនៅទើសមុខ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សិទ្ធិសារព័ត៌មាន - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នែកច្បាប់ នៃអង្គការសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានហៅការប្រើអំពើហិង្សា ទៅលើអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យ [...]



