Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ដោះ​លែង​២៣​នាក់​រួច តែ​ទី​លាន​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​ដោះ​លែង?

ដោះ​លែង​២៣​នាក់​រួច តែ​ទី​លាន​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​ដោះ​លែង?

ក្រោមហេតុផលរក្សាសណ្តាប់ធ្នាប់ និងស៊ើបអង្កេតករណីបង្រ្កាប នៅសួនកាណាឌីយ៉ាលើផ្លូវវ៉េងស្រេង និងមុខ​រោងចក្រយ៉ាកជិន បានធ្វើឲ្យសាលារាជធានីភ្នំពេញ រយៈការថ្លែងរបស់លោកអភិបាល ប៉ា សុជាតិវង្ស មាន«លេស» ដើម្បីបិទទីលានប្រជាធិបតេយ្យ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទទាំង២៣ ដែលបានចាប់ខ្លួន ក្នុងករណី​ផ្ទុះហិង្សទាំងនោះត្រូវបានដោះលែងវិញ តែចំណែកឯទីលានប្រជាធិបតេយ្យវិញ នៅតែបន្តបិទដដែល។ តើការបិទ​ទីលានប្រជាធិបតេយ្យនេះ មានហេតុផលតែមួយគត់ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងស៊ើបអង្កេតក្នុងការ​ផ្ទុះ​អំពើហិង្សា ឬមានហេតុផលអ្វីផ្សេងក្រៅពីនេះ?


ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)

អានពិស្ដារ
បក្ស សម រង្ស៊ី បដិសេធ​ច្បាប់​បី​ពាក់​ព័ន្ធ​តុលាការ

បក្ស សម រង្ស៊ី បដិសេធ​ច្បាប់​បី​ពាក់​ព័ន្ធ​តុលាការ

នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានបដិសេធមិនទទួលស្គាល់​ច្បាប់​បី​ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ហើយបានស្នើឲ្យព្រឹទ្ធសភា គម្បីបង្វិលច្បាប់ទាំងបីនោះ ទៅកាន់រដ្ឋសភាពហុបក្ស ដើម្បីធានាថាច្បាប់ត្រូវបានបង្កើតឡើងត្រឹមត្រូវ។


ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)

ច្បាប់ - តាមរយៈលិខិតផ្ញើជូនលោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោក គង់ គាំ ប្រធាន​គណបក្សសម រង្ស៊ី សរសេរថា ដំណើរការតាក់តែងច្បាប់នីមួយៗត្រូវមានតម្លាភាព គណនេយ្យភាព និងការ​ចូលរួម​ទូលំទូលាយពីមជ្ឈដ្ឋានទាំងអស់ជាចាំបាច់។ លិខិតដដែលសង្កត់ធ្ងន់ថា៖ [...]

យន្ដហោះ​បាត់​ខ្លួន៖ ស្ត្រី​អង់គ្លេស​ម្នាក់ ឃើញ​យន្ដហោះ​ឆេះ​ជិត​ទឹក​ដី​ថៃ

យន្ដហោះ​បាត់​ខ្លួន៖ ស្ត្រី​អង់គ្លេស​ម្នាក់ ឃើញ​យន្ដហោះ​ឆេះ​ជិត​ទឹក​ដី​ថៃ

នេះជាការរកឃើញនូវចំណុចថ្មីមួយទៀត ទាក់ទងនឹងយន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បន្ទាប់ពីយន្ដហោះនេះបានបាត់ខ្លួន ជិត៣ខែកន្លងទៅហើយ។ អ្នកទេសចរណ៍ជាតិអង់គ្លេសមួយរូប បានលើកឡើង​ប្រាប់អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ដែលទទួលបន្ទុករុករកយន្ដហោះ នៅក្នុងមហាសមុទ្រឥណ្ឌា​ខាងត្បូងនោះថា ខ្លួនបានឃើញយន្ដហោះមួយ បានឆេះនៅក្បែរនឹងព្រំដែននៃប្រទេសថៃ ក្នុងយប់កើត​ហេតុ​ជួនចំ​ពេល នឹងការ​បាត់​ខ្លួនរបស់យន្ដហោះ MH370។


រូបគំនូរ បង្ហាញពីយន្ដហោះឆេះធ្លាក់។ (រូបថត ចេញពីរូបគំនូរព្រៀង)

បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ឌឹថែម៍ (The Times) បានរាយការណ៍នៅថ្ងៃអង្គារទី៣ ខែមិថុនានេះថា ស្ត្រី​អ្នកទេសចរណ៍ជាតិអង់គ្លេស អ្នកស្រី កាតឺរីន ធេ [...]

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។


ជើងទារក (មិនមែនជាជើងរបស់ទារិការងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)

ប្រហែស - ទារិកាដ៏កំសត់ ត្រូវបានទុកចោលច្រើងជាង៤ម៉ោងកន្លះ នៅក្នុងរថយន្ដមួយ ដែលចតនៅខាងមុខផ្ទះ​ឪពុកម្ដាយរបស់វា ស្ថិតក្នុងទីក្រុងតូចមួយ ផ្នែកខាងត្បូងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ របស់រដ្ឋអាជ្ញារង​បារាំង ប្រចាំតំបន់ លោក នីកូឡា ឌឺលើស្ស (Nicolas Deleuze)។

នៅក្នុងការស៊ើបសួរជំហានដំបូង បានឲ្យដឹងថា [...]

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

សិទ្ធិលំនៅដ្ឋាន - អ្នកស្រី កសិ ផល តំណាងប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី ឃុំថ្មថា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាស​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនោះ កំពុងរស់ជាមួយការសម្រក់ទឹកភ្នែក មិនហានចេញធ្វើការតវ៉ា ដោយសារមានគម្រាមកំហែង​ ពីក្រុមនិស្សិតវាសវែងដីធ្លី (វគ្គ២) ដែលបានលើកឡើងថា ប្រជា​ពលរដ្ឋ​ទាំងនេះ សុទ្ធតែជាអតីតទាហានខ្មែរក្រហម បើហ៊ានតវ៉ា សាលាក្តីខ្មែរក្រហមកំពុងរង់ចាំ។

តំណាងប្រជាពលរដ្ឋរូបនេះបានបន្តថា ជាច្រើនលើក ច្រើនសាមកហើយ ដែលក្រុមអាជ្ញាធរចេះតែសន្យាជាមួយ ប្រជាពលរដ្ឋ ថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់។ តាំងពីមានទំនាស់ក្នុងឆ្នាំ២០១០មក ប្រជាពលរដ្ឋបានខ្នេះ​ខ្នែង ស្វែងរកការអន្តរាគមន៍ដល់ភ្នំពេញ ចំនួន៤លើកមកហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...