Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បាល់​ទាត់​ពិភពលោក៖ ក្រុម​កាមើរូន ប្រកួត​ចាញ់​គេ បែរ​ជា​«វ៉ៃ​គ្នា​ឯង» !

បាល់​ទាត់​ពិភពលោក៖ ក្រុម​កាមើរូន ប្រកួត​ចាញ់​គេ បែរ​ជា​«វ៉ៃ​គ្នា​ឯង» !

ក្រុមកាមើរូន បានធ្លាក់ខ្លួនទៅក្នុងសភាពដ៏ហួសចិត្តមួយ បន្ទាប់ពីខ្លួនប្រកួតចាញ់ក្រុមក្រូអាស៊ី ក្នុងពិន្ទុ០ទល់នឹង៤។ រូបភាពនៃការយកក្បាលរបស់កីឡាករ ប៊ើន័រ អាស៊ូ អេកូតូ (Benoît Assou-Ekotto) ទៅបុកកីឡាកររួមក្រុម ប៊េនចាមីន មូកាន់ចូ (Benjamin Moukandjo) បានបង្កឲ្យយកមកជជែកគ្នា យ៉ាងកក្រើកប្រព័ន្ធអ៊ិនធើណែត។


ជម្លោះនៅលើកន្លែងប្រកួត រវាងកីឡាករកាមើរូន។ (រូបថត AFP)

បាល់ទាត់ពិភពលោក - បើទោះជាប្រកួតចាញ់ដល់ទៅពីរលើក លើកទីមួយទល់នឹងម៉ិកស៊ិក (០១) និងលើកទីពីរ ទល់នឹងក្រូអាស៊ី (០៤) ធ្វើឲ្យហាលអាវជាស្ថាពរ នៅក្នុងវគ្គទាត់ជម្រុះ ក្នុងពូល A ក៏ដោយ តែក្រុមបាល់ទាត់​ជម្រើស​ជាតិ កាមេរូន នៅតែធ្វើឲ្យគេនិយាយពីខ្លួន នៅឡើយ។

នោះគឺកីឡាករ [...]

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

បុរសម្នាក់បានចោទប្រកាន់មន្ទីរពេទ្យមួយ ថាបានធ្វើឲ្យជីវិតរបស់ខ្លួនប្រែប្រួល បន្ទាប់ពីការវះកាត់កែឆ្នៃរាងកាយមួយ មិនសមតាមបំណង។ ភរិយារបស់បុរសបានសុំលែងលះ បន្ទាប់ពីបុរសរូបនេះ គ្មានលទ្ធភាពនឹងធ្វើការរួមរ័ក្ស អស់​រយៈពេលពីរឆ្នាំមកហើយ។


រូបប្រៀបធៀប វាស់ប្រវែង។ (រូបថត MONOROOM.info/ D. KEO)

រួមរ័ក្សមិនដូចបំណង - ជីវិតរបស់បុរសកំសត់ បានផ្លាស់ប្ដូរ ដោយសារតែប្រវែង ... ខាតអស់២,៥សង់ទីម៉ែត្រ។ ជនជាតិកាណាដាមួយរូប បានចោទប្រកាន់មន្ទីរពេទ្យតំបន់មួយ នៃទីក្រុងម៉េងរ៉េអាល់ ថាបានបរាជ័យ​ក្នុងការវះកាត់​កែឆ្នៃលិង្គ បន្ទាប់ពីបុរសនេះមានបញ្ហាមួយ កាលពីប៉ុន្មានឆ្នាំមុន។ ពីរឆ្នាំក្រោយមក ភរិយារបស់បុរស ដែលប្រភព​មិនបានបញ្ចេញឈ្មោះ [...]

បាល់ទាត់​ពិភពលោក៖ ស្វីស រងគ្រោះ​នឹង​រន្ទះ​ជើង​របស់ បារាំង (២-៥)

បាល់ទាត់​ពិភពលោក៖ ស្វីស រងគ្រោះ​នឹង​រន្ទះ​ជើង​របស់ បារាំង (២-៥)

ជាសុបិន្ដដ៏អាក្រក់របស់ប្រទេសស្វីស នៅពេលដែលក្រុមបាល់ទាត់​ជម្រើសជាតិរបស់ខ្លួន ចាញ់ក្រោមរន្ទះជើង របស់​ក្រុមបាល់ទាត់បារាំង ក្នុងពិន្ទុ២ទល់នឹង៥។ ប្រទេសស្វីស នឹងមានឱកាសទាត់ទល់នឹង ក្រុមហុងឌុយរ៉ាស មួយប្រកួត​​ទៀត ដើម្បីអាចដឹងថាខ្លួនអាចឡើងទៅ១/៨ផ្ដាច់ព្រ័ត្រ បានឬយ៉ាងណា។


ក្រុមបាល់ទាត់បារាំង សប្បាយនឹងជ័យជំនះរបស់ពួកខ្លួន។ (រូបថតហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - គ្រាន់តែនៅក្នុង១៨នាទីដំបូងប៉ុណ្ណោះ ក្រុមបាល់ទាត់បារាំង ដែលសម្បូរទៅដោយ​ជើងថ្មីៗ​ល្អៗនោះ បានធ្វើការវាយលុកបានពីរគ្រាប់ភ្លាមៗ សង្កត់ក្រុមស្វីស ដោយគ្មានត្រាប្រណី។ នៅក្នុងពាក់កណ្ដាល​ម៉ោង​ដំបូង ទម្ងន់គ្រាប់បាល់របស់បារាំង បានបង្ខំឲ្យក្រុមកីឡាករស្វីស [...]

ពលករ​ខ្មែរ​នឹង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ បើ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ

ពលករ​ខ្មែរ​នឹង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ បើ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ

នៅមកទល់នឹងថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនាម្សិលម៉ិញនេះ ចំនួនកម្មករខ្មែរ ដែលថៃបានធ្វើនិរទេសមកកម្ពុជាវិញ មានចំនួនសរុបប្រមាណ ជាង២២ម៉ឺននាក់។ ពីចំណោមប្រជាពលករខ្មែរទាំងនោះ បានរៀបរាប់ថា ពួកគេខ្លះ​នៅបន្ត​ធ្វើការក្នុងប្រទេសថៃ ខ្លះត្រូវបានថៃចាប់បង្ខំឲ្យចាកចេញ និងខ្លះទៀតបានរត់ភៀសចូលព្រៃ។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានចិន ស៊ីនហ៊ួ លោក ពេជ្រ វណ្ណា ប្រធានការិយាល័យកិច្ចការ​ទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានលើកឡើងថាមកទល់នឹងថ្ងៃ១៩ ខែមិថុនាម្សិលម៉ិញនេះ មានកម្មករចំណាក​ស្រុក​កម្ពុជា ប្រហែល២២៥.០០០នាក់ ភាគច្រើនខុសច្បាប់ [...]

ក្រសួង​ការងារ​នឹង​ចេញ​ប័ណ្ណ​ការងារ ដើម្បី​ធានា​ភាព​ស្រប​ច្បាប់​នៃ​ពលករ

ក្រសួង​ការងារ​នឹង​ចេញ​ប័ណ្ណ​ការងារ ដើម្បី​ធានា​ភាព​ស្រប​ច្បាប់​នៃ​ពលករ

ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ស្វែងរកការងារធ្វើដោយខុសច្បាប់ នៅក្នុងប្រទេសថៃ កម្ពុជា-ថៃ បាន​ព្រម​ព្រៀង​គ្នាបង្កើតច្រកចេញចូលតែមួយ។ ក្រសួងការងារ ក៏នឹងរៀបចំចេញប័ណ្ណការងារ សម្រាប់ពលករ ដែលទៅធ្វើការ​នៅ​ប្រទេសថៃផងដែរ។


លោក អ៊ិត សំហេង (រូបកណ្ដាល)។ (រូបថត MONOROOM.info/ S.tih)

សេវ៉ាសាធារណៈ - ខណៈពេល ដែលកម្ពុជា-ថៃបានព្រមព្រៀងគ្នា បង្កើតច្រកចេញចូលតែមួយរវាងកម្ពុជា-ថៃ នៅ​ក្នុងខែកក្កដាខាងមុខនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹង​នៅថ្ងៃ​ទី២០ ខែមិថុនានេះថា ក្រសួងការងារនឹងចេញប័ណ្ណការងារ សម្រាប់ពលករ ដែលមានបំណងទៅធ្វើការ​នៅប្រទេស​ថៃ។ ហើយតាមរយៈប័ណ្ណការងារនេះ ភាគីថៃនឹងផ្តល់ប័ណ្ណការងារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...