Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សង្គម​ស៊ីវិល ស្នើ​ព្រះមហាក្សត្រ​ផ្អាក​​ឡាយ​ព្រះហស្ថលេខា លើ​ច្បាប់​ថ្មី

សង្គម​ស៊ីវិល ស្នើ​ព្រះមហាក្សត្រ​ផ្អាក​​ឡាយ​ព្រះហស្ថលេខា លើ​ច្បាប់​ថ្មី

សង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវការព្រួយបារម្មណ៍ ប្រសិនបើរដ្ឋាភិបាលដាក់ឲ្យដំណើរការជាផ្លូវការ នូវច្បាប់​«ថ្មីៗ»ជាច្រើន ដែលទើបនឹងអនុម័តដោយរដ្ឋសភា និងក្រោយពីការចុះឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ​នោះ។


សន្និសីទកាសែត នៅមជ្ឃមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី។ (រូបភាព MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ការព្រួយបារម្ភសង្គមស៊ីវិលមួយចំនួន បានអះអាងថា ច្បាប់ទាំងនោះដែលរួមមាន ច្បាប់ស្តីពី​លក្ខន្តិកៈ​ចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តីពីការប្រព្រឹត្តិទៅ នៃឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម នឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន [...]

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

នាយកសាលាមួយរូប ត្រូវបាននគរបាលកម្ពុជាឃាត់ខ្លួន ពីបទបានធ្វើពេស្យាចារ ទៅក្មេងស្រីជំទង់ៗជាច្រើននាក់ ទៅឲ្យម្ចាស់ជំនួយបរទេស។ នេះបើតាមការប្រកាសឲ្យដឹង របស់នគរបាល ខេត្តសៀមរាប ដែលជាខេត្តសម្បូរ​ពោរពេញដោយទេសចរណ៍ របស់ប្រទេសកម្ពុជា។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ពេស្យាចារ - ប្រធាន​អង្គការ Underprivileged Children School លោក ឡុង វេហា អាយុ៣២ឆ្នាំ ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃអង្គារ ទី៨ ខែកក្កដា ហើយបានត្រូវ​បញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ នៅថ្ងៃពុធ មួយថ្ងៃក្រោយមក។

[...]
ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី ព្រោះ​ទៅ​​ហ៊ោរ​​បាល់​​នៅ​ប្រេស៊ីល (vdo)

ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី ព្រោះ​ទៅ​​ហ៊ោរ​​បាល់​​នៅ​ប្រេស៊ីល (vdo)

នាងស្រស់ច្រឡឺងជាតិប៊ែលហ្សិកមួយរូប ដែលបានចេញទៅគាំទ្រ ក្រុមបាល់ទាត់របស់ប្រទេសខ្លួន នៅប្រទេស​ប្រេស៊ីល បានទាក់ទាញក្រុមអ្នកថតរូប ឲ្យអត់ទ្រាំមិនថតនាងមិនបាន រហូតដល់រូបនាងត្រូវបានផ្សព្វផ្សាយ ពាស​ពេញអ៊ិនធើណែត ហើយល្បីទៅដល់សហគ្រាសផលិតគ្រឿងកែសម្ផស្ប និងគ្រឿងក្រអូបរបស់បារាំង រហូត​សហគ្រាសនេះ ហៅនាងទៅចុះកិច្ចសន្យាបង្ហាញមូដ យ៉ាងអស្ចារ្យមិនដែលធ្លាប់មានកន្លងមក។


នាង អាសែល ដែស្ពើជឺឡែរ នៅពេលនាងទៅហ៊ោរបាល់ នៅប្រទេសប្រេស៊ីល។

បាល់ទាត់ពិភពលោក - បន្ទាប់ពីនាងបានទៅចូលរួមគាំទ្រ ក្រុមបាល់ទាត់ប៊ែលហ្សិក ដែលជួបប្រកួតជា​មួយក្រុម​បាល់ទាត់រ៉ូស្សី កាលពីថ្ងៃទី២២ ខែមិថុនាកន្លងមក នាង អាសែល ដែស្ពើជឺឡែរ (Axelle Despiegelaere) ដែល​មានអាយុ១៧ឆ្នាំ [...]

ភាព​អាម៉ាស​របស់ ពេជ្រ សូលិកា ត្រូវ​បាន​នារី​ផ្សេង​ចេញ​មុខ​បក​ស្រាយ

ភាព​អាម៉ាស​របស់ ពេជ្រ សូលិកា ត្រូវ​បាន​នារី​ផ្សេង​ចេញ​មុខ​បក​ស្រាយ

ខណៈពេលដែលប្រិយមិត្ត កំពុងតែចាប់អារម្មជាមួយព័ត៌មាន ដែលចុះផ្សាយពីការរងភាពអាម៉ាស់ របស់កញ្ញា ពេជ្រ សូលិកា ដែលត្រូវតារាល្បីរបស់ថៃ មិនថតរូបជាមួយនោះ ស្រាប់តែមានអ្នកដែលអះអាងថាខ្លួននៅក្នុង​ហេតុការណ៍​ផ្ទាល់ និងបានជជែកជាមួយកញ្ញាពេជ្រ សូលិកា នោះ បានចេញមុខបកស្រាយជំនួសតារាប្រជាប្រិយ។


តារាចម្រៀងវ័យក្មេង កញ្ញា ពេជ្រ សូលិកា។ (រូបថតហ្វេសប៊ុក)

តារា - ក្រោយពីវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាព របស់កញ្ញា ពេជ្រ សូលីកា ទទួលរងភាពអាម៉ាស់ ដោយ​សារតែចង់ថតរូប ជាមួយនឹងតារាថៃលោក ម៉ារីអូ ដែលកំពុងក្លាយជាប្រធានបទ ដែលគួរឱ្យចាប់អារម្មណ៍​នៅ​បណ្តាញសង្គមហ្វេសប៊ុកនោះ មានអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកម្នាក់ ដែលទំនងជាដឹងហេតុការណ៍ច្បាស់ [...]

អេឡិច៖ រដ្ឋាភិបាល​គួរ​អភិវឌ្ឍន៍​ផ្នែក​ទេសចរណ៍ លើ​តំបន​អារ៉ែង

អេឡិច៖ រដ្ឋាភិបាល​គួរ​អភិវឌ្ឍន៍​ផ្នែក​ទេសចរណ៍ លើ​តំបន​អារ៉ែង

ជីវិត និងធម្មជាតិ - «អារ៉ែង»ជាតំបន់មួយពោរពេញដោយព្រៃឈើធំៗ សត្វដ៏កម្រដូចជាក្រពើភ្នំ ត្រីនាគ ជិតផុត​ពូជរហូតដល់៣១ប្រភេទ និងអាចចាត់ទុកថា ជាតំបន់លេខមួយនៅទូទាំងប្រទេស ជាពិសេសសឹងតែនៅលើតំបន់ ទូទាំងអាស៊ីអាគ្នេយ៍ថែមទៀត។ លោក អេឡិច ដាវីដសុន ជាតិអាឡឺម៉ង់និងជាប្រធាននៃ​ក្រុម​មាតា​ធម្មជាតិ បាន​គិតថាតំបន់អារ៉ែង ជាបេះដូងខ្មែរ លើផ្នែកធម្មជាតិ ហើយលោកបានស្នើ ឲ្យរដ្ឋាភិបាលធ្វើការអភិវឌ្ឍ៍​ផ្នែក​ទេសចរណ៍ ជាជំនួសលើការអភិវឌ្ឍន៍ផ្នែកវ៉ារីអគ្គីសនីវិញ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក អាឡិច បានថ្លែងលើកឡើង ពីការព្រួយបារម្ភថា កាល​ពី​ថ្ងៃទី២៥ ខែមិថុនាកន្លងមក អភិបាលរងខេត្តកោះកុង​ បានចុះទៅបំភិតបំភ័យប្រជាពលរដ្ឋ និងបោកប្រជាជន តាម​រយៈការចែកប៊ីចេងម្នាក់១កញ្ចប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...