Posts in ‘អត្ថបទមានវីដេអូ’ Category

ក្រុម​ប្រឆាំង នៅ​ពី​ក្រោយ​ការ​ប្លន់​គេហទំព័រ​របស់ ហ៊ុន សែន?

ក្រុម​ប្រឆាំង នៅ​ពី​ក្រោយ​ការ​ប្លន់​គេហទំព័រ​របស់ ហ៊ុន សែន?

គេហទំព័រផ្លូវការ និងផ្ទាល់ខ្លួន​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានអាស័យដ្ឋាន​ samdechhunsen.gov.kh ត្រូវបានក្រុមវាយប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ឫហៅតាមភាសាអង់គ្លេស «Hackers» ផ្លាស់ប្ដូរទិន្នន័យ កាល​ពី​ព្រឹក​ម៉ោង៤ និង១២នាទី ថ្ងៃទី៧ ខែឧសភានេះ ដោយបានប្ដូរទម្រង់ដើម មានទាំងរូបភាព និងសម្លេង។ ក្នុង​ពេល​បច្ចុប្បន្ន គេហទំព័រ​ផ្លូវការនេះ បាន​វិល​មក​រកដំណើរការ​ដូចធម្មតាឡើងវិញ​ហើយ ប៉ុន្តែ​ទិន្នន័យ​មួយ​ចំនួន​​ធំ ​នៅ​​ក្នុង​​គេហទំព័រ​​ត្រូវ​​បាត់បង់​។

តាម​សេចក្ដី​ថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានសរសេរ​​ទម្លាក់​​កំហុស នៃការវាយប្រហារ ទៅលើគេហទំព័រនេះ ថាជាស្នាដៃរបស់ក្រុមប្រឆាំង និង​បាន​អះអាង​ថា ក្រុម​​​ជំនាញ​​​ស្រាវ​ជ្រាវ​​​​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា (IT Crimes) [...]

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

ទ្រាំមិនសរសើរមិនបាន។ ព្រោះជាបទពិសោធ ដែលលោក ហ្សីនឌីន ហ្សីដាន់ (Zinedine Zidane) បាន​ក្លាយ​ជាគ្រូបង្វឹកជាលើកដំបូង នៅក្នុងជីវិតរបស់លោក តែលោកបានដឹកនាំ​ក្រុមរៀលម៉ាឌ្រីត (Real Madrid) ឲ្យ​ទទួលបានជ័យជំនះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត ដណ្ដើមពានរង្វាន់ជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៦ បន្ទាប់ពីបានបំបាក់ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) កាលពីយប់ថ្ងៃពុធ នៅ​ក្នុង​កីឡាដ្ឋាន​ដ៏​ធំរបស់​ខ្លួន។ ក្រុមរៀលម៉ាឌ្រីត នឹងត្រូវទៅជួបជាមួយក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid)  នៅ​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវរៀបចំធ្វើ នៅក្នុងក្រុង មីឡង់ (Milan)  ប្រទេសអ៊ីតាលី នាថ្ងៃទី២៨ ខែឧសភា​ខាង​មុខ​នេះ។ ក្រុម​ទាំងពីរ​នេះ ស្ថិតនៅម្ខាងម្នាក់ នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

ជើង​ឯក​អ៊ឺរ៉ុប​២០១៦៖ អាត្លង់ទីកូ សម្លាប់ បាយ៉ឺន ហើយ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

ជើង​ឯក​អ៊ឺរ៉ុប​២០១៦៖ អាត្លង់ទីកូ សម្លាប់ បាយ៉ឺន ហើយ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

នៅក្នុងការប្រកួតលើកទីមួយ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតទៅ) កាលពីសប្ដាហ៍មុន នៅក្នុង​រាជធានី ម៉ាឌ្រីត ក្រុមអាត្លង់ទីកូ (Atlético Madrid) បានយកជ័យជំនះលើក្រុមបាយ៉ឺន (Bayern Munich) ក្នុង​ពិន្ទុ ១-០។ នៅក្នុងយប់ថ្ងៃអង្គារទី៣ ខែឧសភានេះ ក្រុម បាយ៉ឺន បានឈ្នះវិញក្នុងពិន្ទុ ២-១ នៅ​ក្នុង​ការ​ប្រកួត​លើក​ទី២ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតត្រឡប់វិញ) ក្នុងក្រុង មូនិឆ របស់ខ្លួន។

កីឡាករដែលរកគ្រាប់បាល់ នៅក្នុងការប្រកួតលើកទី២នេះ មានកីឡាករ សាប៊ី អាឡុងសូ (Xabi Alonso) ដែល​បានទាត់បាល់ពិន័យមិនផ្ទាល់ នៅនាទីទី៣១ និងរកបានគ្រាប់បាល់ដំបូង ឲ្យក្រុមបាយ៉ឹន របស់ខ្លួន។ ប៉ុន្តែ​ក្រុម អាត្លង់ទីកូ បានរកគ្រាប់បាល់ស្មើមកវិញ នៅនាទីទី៥៤ ដោយសារកីឡាករអន្តរជាតិបារាំង ឈ្មោះ អង់ត័ន គ្រីស្មាន់ (Antoine Griezmann)។ និងគ្រាប់បាល់ទីបី របស់ក្រុម បាយ៉ឺន រកបានដោយសារ​កីឡាករ​អន្តរជាតិ​ប៉ូឡូញ ឈ្មោះ រ៉ូប៊ែរ ឡេវ៉ានដូវស្គី [...]

សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត... មិន​ខុស​ពី​ខ្មែរ​ក្រហម

សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត... មិន​ខុស​ពី​ខ្មែរ​ក្រហម

ព្រឹត្តិការណ៍ក្ដៅចុងក្រោយ នៅក្នុងប្រទេសកម្ពុជា បានឈានទៅដល់ការចាប់ចង មន្ត្រីអង្គការសង្គម​ស៊ីវិល​ជាច្រើន​នាក់ ដោយអង្គភាពប្រឆាំងពុករលួយ របស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ហើយព្រឹត្តិការណ៍នេះ បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​យ៉ាង​ច្រើន ពីសំណាក់មជ្ឈដ្ឋានទូទៅ និងរហូតត្រូវបានក្រុមគណបក្សប្រឆាំង វាយតម្លៃថា ជា​ការ​ឡើង​កម្ដៅ​នយោបាយ​ដ៏​ខ្លាំង​មួយ បណ្ដាលមកពី«ការភ័យខ្លាច របស់ក្រុមអ្នកកាន់អំណាច ដែល​កំពុង​ប្រើ​ប្រាស់វិធី មិន​ខុស​ពី​ខ្មែរ​ក្រហម​ឡើយ»។

នៅក្នុងប្រតិកម្មជាលើកដំបូង មួយពីរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ខ្លាំងៗ​ដូច្នេះ ពីក្នុងពិធីជួបជុំគ្នាមួយ ជាមួយនឹងក្រុមអ្នកគាំទ្រនៅទីនោះ ដោយមាន​ការ​ចូលរួម ពីលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌល​ខេត្តព្រៃវែងផង។ ប្រធានគណបក្សប្រឆាំង បាន​ចាត់​ទុក​ហេតុការណ៍ ដែល​កើត​ឡើង ក្នុងប៉ុន្មានខែចុងក្រោយបំផុតទាំងនោះ ថាជាទង្វើ [...]

«ខ្ញុំជា ឈុត វុទ្ធី» ចាក់​ផ្សាយ​ភាពយន្ដ​ឯកសារ​ទាំង​ស្រុង

ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស និងបាន​ចំណាយ​ពេលរហូតដល់៤ឆ្នាំ ដើម្បីបានចេញ ជារូបរាងឡើង។ ផ្ទុយទៅវិញ ភាពយន្ដ​ឯកសារ​ដែល​និយាយ​ពីវីរភាព របស់សកម្មជនការពារ​ធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...