Posts in ‘អត្ថបទមានវីដេអូ’ Category

អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើង​ទៅ​វគ្គ១/២​មុន​គេ បន្ទាប់​ពី​ឈ្នះ​ប៉ូឡូញ

អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើង​ទៅ​វគ្គ១/២​មុន​គេ បន្ទាប់​ពី​ឈ្នះ​ប៉ូឡូញ

រងការរិះគន់ ព្រោះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលមានប្រធានក្រុមកីឡាករ ជាកីឡាករល្បីឈ្មោះ​លំដាប់​ពិភពលោក ឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនសូវទទួល​បានជោគជ័យ​ប៉ុន្មាន​ឡើយ។ ជាពិសេសដូចនៅក្នុងការប្រកួត ចាញ់ចេញ នៃវគ្គ​១ភាគ៤ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមប៉ូឡូញ នៅ​យប់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមព័រទុយហ្គាល់បានបណ្ដោយ​ឲ្យ ក្រុម ប៉ូឡូញ រក​គ្រាប់​បាល់​នាំមុខបាន តាំង​ពីនាទីទី២។

ហើយកីឡាករដែលបានជួយសង្គ្រោះក្រុម ព័រទុយហ្គាល់ ឲ្យរកពិន្ទុបានស្មើរមកវិញ​នៅនាទីទី៣៣នោះ មិន​មែន​ជាកីឡាករល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ នោះឡើយ តែជាកីឡាករវ័យទើប១៨ឆ្នាំម្នាក់ ឈ្មោះ រ៉ឺណាតូ សិនឆេស (Renato Sanches) ទៅវិញ។ កីឡាករ​រូប​នេះ ទើបនឹងទទួលបានកិច្ចសន្យា ទាត់នៅក្នុងក្លិប​បាល់​ទាត់​អាជីព «Bayern Munich (ក្នុងប្រទេសអាល្លឺម៉ង់)» កាលពីខែ​តុលា​ឆ្នាំ​មុន​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ កីឡាករ រ៉ូណាល់ដូ [...]

បុក​ដុំ​កំណាត់​បំប៉ើង​ខ្លួន​ឡើង នៅ​លើ​ផ្លូវ​ល្បឿន​លឿន

មេរៀនមួយទៀត ដើម្បីបង្កាគ្រោះក្នុងការបើកបរ និងបានបង្ហាញឲ្យឃើញថា ការធ្វេសប្រហែសរបស់អ្នក ជា​គ្រោះ​ថ្នាក់​សម្រាប់អ្នកដទៃ។

ហេតុការណ៍បានកើតឡើង នៅលើថ្នល់ល្បឿនលឿនឆ្លងរដ្ឋ (Interstate 94) នៃរដ្ឋ«Minnesota,» ភាគខាង​ជើង​​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក។ យុវជនអ្នកបើកម៉ូតូមួយរូប បានបើកបរលើផ្លូវនោះ នៅ​ពី​ក្រោយរថសណ្ដោងមួយគ្រឿង ដែលមានចងកំណាត់កម្រាលរមូរមួយដុំធំ ពីខាងក្រោយ។ បញ្ហា​នៅ​ត្រង់​ថា ការចង់ដុំកំណាត់នេះ មិនមានសភាពជាប់ល្អនោះទេ ហើយបានបណ្ដាលឲ្យដាច់ធ្លាក់នៅលើដងផ្លូវ ជា​ពិសេស​នៅ​ចំ​ពេល ដែលយានយន្ដជាច្រើន កំពុងធ្វើចរាចរណ៍ ដោយល្បឿនលឿននោះផង។

ជាអកុសល សម្រាប់យុវជនអ្នកបើកម៉ូតូ និងបើទោះជាគ្នាខំប្រឹងគេចយ៉ាងណា តែល្បឿនម៉ូតូ (ដែល​ត្រូវ​បើក​ឲ្យ​លឿន តាមការកំណត់ នៃផ្លូវល្បឿនលឿន) មិនអាចគេចផុតឡើយ។ ម៉ូតូបានបុកដុំកំណាត់ ហើយ​បាន​បំប៉ើង​ខ្លួន​ឡើង មុននឹងដួលទៅលើថ្នល់ ខណៈយានយន្ដដទៃទៀត [...]

វីដេអូ​៖ ភេរវជន​ត្រូវ​បាន​សម្លាប់​មុន​បំផ្ទុះ​ខ្លួន នៅ​ព្រលាន​យន្ដហោះ​អ៊ីស្ដង់ប៊ូល

វីដេអូ​៖ ភេរវជន​ត្រូវ​បាន​សម្លាប់​មុន​បំផ្ទុះ​ខ្លួន នៅ​ព្រលាន​យន្ដហោះ​អ៊ីស្ដង់ប៊ូល

បញ្ជាក់៖ រូបភាពអាចធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍។

ជារូបភាពមួយ នៃហេតុការណ៍នៅមុនវិនាសកម្ម ដោយភេរវកម្ម​នៅព្រលានយន្ដហោះ ក្រុងអ៊ីស្តង់ប៊ូល នៃ​ប្រទេស​ទួរគី កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ម្សិលម៉ិញ។ ក្នុងព្រឹត្តិការណ៍នេះ ដែលទំនងជាបង្កឡើង ដោយ​ភេរវជន​ធ្វើអត្តឃាត ចំនួនពីរនាក់ បានសម្លាប់មនុស្សយ៉ាងហោច ៣៦នាក់ និងរបួសច្រើនសិបនាក់ទៀត។ តែ​តុល្យភាព អាចនឹងមានភាពធ្ងន់ធ្ងរខ្លាំងជាងនេះ ប្រសិនជាភ្នាក់ងារនគរបាលម្នាក់ មិនបានធ្វើ​ប្រតិកម្ម​ទាន់​ពេល។

នៅក្នុងវីដេអូខាងក្រោម គេបានឃើញភ្នាក់ងារនគរបាលរូបនោះ ដែលបានលាក់ខ្លួន នៅក្រោយជញ្ជាំង បាន​រង់ចាំ​ភេរវជនអត្តឃាតនោះ មកក្បែរខ្លួនបន្តិច ទើបបានបើកការបាញ់បង្ក្រាប ទៅលើជននោះ ដោយដេក​ដួល​ទៅ​លើ​ដី។ សកម្មភាពបាញ់បង្ក្រាបនេះ ធ្វើឡើង ដោយមិនខ្លាចពីគ្រោះថ្នាក់ដល់ជីវិត ដោយហេតុថា គ្រាប់​បែក​ដែល​នៅ​ជាប់​នឹងខ្លួនភេរវជន អាចផ្ទុះឡើងនៅគ្រប់ពេលទាំងអស់។

[...]
ហ៊ុន សែន៖ អាគុក កុំ​ព្រហើន! ចុយ... អាម្សៀរ​នេះ...

ហ៊ុន សែន៖ អាគុក កុំ​ព្រហើន! ចុយ... អាម្សៀរ​នេះ...

តើបណ្ដាអ្នកត្រងត្រាប់ ស្ដាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទទួល​បាន​នូវគំនិត និងការអប់រំអ្វីខ្លះ? មានច្រើនណាស់ ហើយមានទាំងភាសា «អាគុក - អាព្រហើន - ម៉ែអាណា - ចុយ - អាម៉ឹង» ថែមទៀតផង។

ប្រសាសន៍របស់លោក ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និង​រដ្ឋាករកម្ពុជា ក្នុងព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំពោះមុខមន្ត្រីរាជការ ជាច្រើនរយនាក់។ នាយក​រដ្ឋមន្ត្រីកម្ពុជា បានប្រកាសឡើងថា៖ «សុំផ្ដាំទៅលោកឯង ជាប់គុក មិន(មាន)ថ្ងៃចេញអត់រួចទេ ប្រាប់​ឲ្យ​ហើយ។ អាគុក កុំ​ព្រហើន!»។

ការថ្លែងរបស់លោក ហ៊ុន សែន ខាងលើនេះ ត្រូវបានគេជឿថា ជាប្រតិកម្មទៅនឹងសំដីរបស់លោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ន ជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបានផ្ដល់​សម្ភាស ទៅឲ្យទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) និងមានន័យថា [...]

អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់

អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់

តាមពិតទៅ គូស្នេហ៍ទាំងពីរ មិនមែនជាជនជាតិអង់គ្លេសសុទ្ធនោះទេ៖ យុវជនជាជនជាតិ វៀល្ស៍ (Wales - តំបន់​មួយស្ថិតនៅភាគខាងលិច) ខណៈយុវតីវ័យក្មេង ទើបជាជនជាតិអង់គ្លេសពិតប្រាកដ។ អ្នកទាំងពីរបាន​មក​គាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិ​​តែរៀងខ្លួន។ ប៉ុន្តែសេចក្ដីស្នេហា មានទំហំធំ និងមានទម្ងន់ធ្ងន់​ជាង​បាល់​ទាត់។ មិនអញ្ចឹងទេឬ?

យុវជនបានដកចិញ្ចៀនចេញមក ហើយបានបង្ហាញជូន ទៅនារីកំពុងស្នេហ៍ ដោយពោលពាក្យ​ដ៏​អស្ចារ្យ​ដូច្នេះ​ថា៖ «បងសុំស្នើចិត្តអូន ដើម្បីរៀបការជាមួយបង»។ វីដេអូត្រូវបានយកមកបង្ហោះ នៅលើគេហទំព័រ «YouTube» តាំងពីច្រើនថ្ងៃមកហើយ ហើយមានមនុស្សចូលទៅទស្សនា ប្រមាណជិត៥ម៉ឺនដងហើយ។ នៅ​លើ​បណ្ដាញ​សង្គម​វិញ ក៏វីដេអូនេះ បានបង្កភាពជ្រួលជ្រើមមិនតិចដែរ។

កាយវិការ«លុតជង្គង់» របស់យុវជនជាគូស្នេហ៍ លើទីលានក្បែរតួអេហ្វែល (Tour Effel) នៃ​រដ្ឋធានី​ប៉ារីស បាន​ពញ្ញាក់អារម្មណ៍យុវតីឲ្យស្រឡាំងកាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...