ស្ពានអាកាសចែកផ្លូវធំជាងគេនៅចិន ទើបនឹងដាក់ឲ្យប្រើប្រាស
ក្រុមអ្នកបើកបរ បានហៅបណ្ដាញស្ពានអាកាស ចែកផ្លូវថ្មី កំពស់៥ជាន់ នៅក្នុងតំបន់ជាយក្រុង ចុងគីន (Chongqing) ភាគកណ្ដាលនៃប្រទេសចិន ថាជា«នំបញ្ចុក» ដែលមិនទាន់ចាប់ចង្វាយ។ ស្ពានអាកាសចែកផ្លូវនេះ មានឈ្មោះរួមថា «Huangjuewan» ហើយត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីបានស្ថិតក្នុងការសាងសង់ តាំងពី៨ឆ្នាំមកហើយ។
ស្ពានអាកាសដែលខ្ពស់ជាងគេ មានកំពស់ដល់ទៅ ៣៧ម៉ែត្រ ខណៈស្ពាននីមួយៗ ត្រូវបានសង់បែកផ្លូវ ជាខ្នែងទៅកាន់ទិសដៅ មិនតិចជាង១៥ទិសដៅ ដោយមិនទាន់រាប់ពីទិសដៅ ទាំងទៅទាំងមក។
Aerial footage shows the Huangjuewan Overpass--a 5-layer overpass in China with more than 20 ramps and eight directions of traffic flow: pic.twitter.com/XAXWNZ5LCt
— World News Tonight [...]



