ស្ត្រីអ្នកការសែតមួយរូប ឈប់ពីទូរទស្សន៍រ៉ូស្សី ដើម្បីប្រឆាំងរ៉ូស្សី (vdo)
អ្នកការសែត និងជាពិធីការិនីសញ្ជាតិអាមេរិកាំងមួយរូប ដែលធ្វើការឲ្យទូរទស្សន៍រ៉ូស្សីថ្ងៃនេះ (Russia Today) បានជ្រើសរើសការលាឈប់ពីការងារ ដោយមូលហេតុនយោបាយរបស់វិមានក្រឹមឡាំង (រដ្ឋាភិបាលរ៉ូស្សី) នៅប្រទេសអ៊ុយក្រែន។ នាងបានប្រកាសការលាឈប់នេះ នៅពេលដែលនាងកំពុងធ្វើការ ផ្សាយបន្ដផ្ទាល់ នូវកម្មវិធីព័ត៌មានរបស់នាង តាមកញ្ចក់ទូរទស្សន៍។
នាងលីស វ៉ាហ៍ ពិធីការិនីអាមេរិកាំង នៅក្នុងទូរទស្សន៍រ៉ូស្សីថ្ងៃនេះ។ (រូបថត nbcnews.com)
អ៊ុយក្រែន - ស្ត្រីអ្នកសារព័ត៌មានអាមេរិកាំង របស់បណ្ដាញទូរទស្សន៍ រ៉ូស្សីថ្ងៃនេះ ដែលឧបត្ថម្ភធុនដោយប្រទេសរ៉ូស្សី បានប្រកាសលាឈប់ពីការងារ ដើម្បីប្រឆាំងទៅនឹងនយោបាយរបស់វិមានក្រឹមឡាំង នៅប្រទេសអ៊ុយក្រែន។ នាងលីស វ៉ាហ៍ (Liz Wahl) [...]