Posts in ‘អត្ថបទមានវីដេអូ’ Category

ស្ដេច​​ស្រី​​អង់គ្លេស​មាន​ចៅ​ទួត​ទី​ពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)

ស្ដេច​​ស្រី​​អង់គ្លេស​មាន​ចៅ​ទួត​ទី​ពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)

ព្រះបរមរាជវាំង នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹង កាលពីម៉ោង ៥និង៣៥នាទី (ម៉ោងក្នុងស្រុក) ពីដំណឹងដែល​អ្នក​ម្នាង ខេត ត្រូវបានចូលទៅ ក្នុងបន្ទប់សម្រាល កាលពីព្រឹកព្រហាម ថ្ងៃសៅរ៍ទី២ ខែឧសភាពនេះ។ នៅប្រមាណជា ពីរ ម៉ោង ក្រោយមក ដំណឹងដ៏ល្អមួយ ត្រូវបានប្រកាសឡើង។

ព្រះបរមរាជវាំង បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា៖ «អ្នកម្នាង នៃរាជវង្សបន្តរាជ បានប្រសូត បានបុត្រីមួយ​អង្គ ដោយគ្មានបញ្ហា នាវេលាម៉ោង ៧និង៣៤នាទីព្រឹក។ ទារិកាដែលទើបនឹងកើត មានទំងន់៣,៧​គីឡូក្រាម។» លិខិត​នោះ បានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ វីល្លៀម ដែលជាស្វាមី មានវត្តមាន នៅក្បែរអ្នកម្នាងរបស់ព្រះអង្គដែរ ដែល​មិន​ខុសអ្វី ពីការប្រសូតលើកមុន របស់គូស្វាមីភរិយា ក្នុងពេលដែល កុមា ហ្សក (George) បានចាប់កំណើត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ នាមន្ទីរពេទ្យ «St Mary» តែមួយដូចគ្នា។

«សុខជាធម្មតាទេ ហើយសប្បាយរីករាយណាស់» [...]

សុខចិត្ត​ទទួល​ពង​មាន់​ស្អុយ ព្រោះ​ដឹង​ខ្លួន ថា​បាន​«ក្បត់»

ដើម្បីឲ្យ បុរសជាសង្សា រួមរស់ជាមួយគ្នា ទទួលទោស ដឹងពីកំហុសរបស់ខ្លួន ដែលបានក្បត់នាងនោះ ស្ត្រីជាតិ​អូស្ត្រាលី​ម្នាក់ បានបញ្ជាឲ្យបុរស ជាគូស្នេហ៍របស់ខ្លួន ឲ្យទូលប្រអប់ទឹកដោះគោ នៅពាក់ផ្លាកក្រដាស់ នៅនឹងខ្លួន ហើយឈរនៅ​តាមផ្លូវ។

ផ្លាកជាក្រដាសនោះ បានសរសេរថា៖ «ខ្ញុំបានកុហក សង្សារបស់ខ្ញុំ។ ខ្ញុំបានរំលាយពាក្យសម្ដី របស់ខ្ញុំ។ ខ្ញុំជាមនុស្ស​ផ្លែល្វា។ ប្រសិនបើមាននរណាម្នាក់ ធ្លាប់ធ្វើឲ្យអ្នករងគ្រោះ ... សូមមេត្តាជេរប្រទេចខ្ញុំមកចុះ។»

គេហទំព័រ «9news.com» បានរាយការណ៍ថា នៅពីមុខ ស្ថានីយរថភ្លើង ញ៉ូថោន (Newtown) ដែលសម្បូរទៅ​ដោយ​មនុស្សនោះ ស្ត្រីជាច្រើននាក់ ដែលដូចជាចង់សប្បាយ មិនបានទុកឲ្យឱកាសនេះ កន្លងផុតទៅឡើយ។ លោក ជេម ប្រេនសុន (James Branson) អ្នកកាសែតមួយរូប ដែលដើរកាត់តាមនោះ ក៏ឆ្លៀតថតជាវីដេអូ ឃើញមានមនុស្ស​ស្រី​បួន​នាក់ កំពុងគប់ពងមាន់ និងទឹកដោះគោស្អុយ ដាក់បុរសដែលកំពុងរងទណ្ឌកម្ម [...]

បែក​ធ្លាយ​វីដេអូ គ្រូ​អោប​ថើប​សិស្ស​ស្រី១៦ឆ្នាំ ផ្ទុះ​រឿង​អាស្រូវ​នៅ​ចិន

គ្រូបង្រៀនផ្នែកមុខវិជ្ជា គណិតវិទ្យាមួយរូប ត្រូវបានបណ្ដេញចេញ ពីសាលារៀនមួយ ក្នុងខេត្ត ជុងគីង (Chongqing ភាគ​អាគ្នេយ៍ នៃប្រទេសចិន) បន្ទាប់ពីវីដេអូ នៃរឿងអាស្រូវ របស់គ្រូបង្រៀនរូបនោះ ត្រូវបានបែកធ្លាយ នៅតាមបណ្ដាញ​អ៊ិនធើណែត។ ការពីថ្ងៃអាទិត្យ សប្ដាហ៍មុន គ្រូបង្រៀន ដែលមានវ័យចំណាស់ម្នាក់នេះ ត្រូវបានលួចថត ពីចំងាយ ខណៈ​គាត់កំពុងនៅជាមួយ កូនសិស្សស្រីរបស់គាត់ ដែលមានអាយុទើបតែ១៦ឆ្នាំ តែពីរនាក់ នៅក្នុងបន្ទប់រៀន។

វីដេអូនោះ គេឃើញគ្រូបង្រៀន កំពុងបំបោសអង្អែល និងអោបកូនសិស្សជំទង់ ដែលទំនង ដូចជាចង់រើបម្រាស់ចេញ។ ប៉ុន្តែ​បុរសចំណាស់ បានចាប់អោបនាងជាប់ ហើយអោនថើប កញ្ចឹង ក របស់នាង។

សារព័ត៌មាន «South China Morning Post» បានរាយការណ៍ថា បន្ទាប់ពីត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម និង​បណ្ដាញចែកផ្សាយវីដេអូ របស់ចិនរួច វីដេអូបានបង្កឲ្យផ្ទុះ ជារឿងអាស្រូវដ៏ខ្លាំងមួយ នៅក្នុងតំបន់។ អ្នកខ្លះ បាន​ទាមទារ​ឲ្យ [...]

ពេទ្យ​សត្វ​សម្លាប់​សត្វ​ឆ្មារ​ដោយ​ព្រួញ រួច​ថត​ផ្សាយ​ក្នុង​ហ្វេសប៊ុក

ពេទ្យ​សត្វ​សម្លាប់​សត្វ​ឆ្មារ​ដោយ​ព្រួញ រួច​ថត​ផ្សាយ​ក្នុង​ហ្វេសប៊ុក

នាង គ្រីស្តែន លីនសី (Kristen Lindsey) បានបង្កឲ្យភ្នំភ្លើង ប្រឆាំងនឹងការរើសអើង ចំពោះសត្វផ្ទុះឡើង ហើយ​មនុស្ស​ជាច្រើន ដែលបានឃើញរូបថតរបស់នាង បានផ្ញើរសារព្រមាន ត្រឡប់ទៅនាងវិញយ៉ាងច្រើន។ នោះគឺដោយសារ​តែ​រូបថត របស់នាង បានបង្ហាញពីស្នាមញញឹម កាន់ព្រួញមួយក្បាល ដែលដោតជាប់ ក្នុងក្បាលឆ្មារស្លាប់ មួយក្បាល សម្បុរ​សក្រហម។

នៅជាមួយនឹងរូបថត ដែលនាងបង្ហោះ នៅលើបណ្ដាញសង្គម ស្ត្រីពេទ្យសត្វវ័យក្មេង បានសរសេរថា៖ «ងាប់តាំង​ពី​ព្រួញទីមួយ ឡុល (lol)។ សត្វឆ្មារចង្រៃអញ្ចឹង បានតែមួយព្រួញចំកណ្ដាលក្បាល! ពានរង្វាន់សម្រាប់ពេទ្យសត្វ ប្រចាំឆ្នាំ (...) ដែលគួរឲ្យទទួលបាន ការយល់ព្រម ដោយរីករាយ។» ប៉ុន្តែសំណេរនេះ​ ត្រូវបានលប់ចោល ក្នុងពេលក្រោយមក មុននឹងគណនីហ្វេសប៊ុក របស់នាង គ្រីស្តែន ត្រូវបានបិទ លែងមានដំណើរការទៀត។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បាននិយាយថា ឆ្មារនេះ ជារបស់ប្ដីប្រពន្ធវ័យចំណាស់ម្នាក់ [...]

កុមារ​កើត​ជំងឺ​«មេអំបៅ»​ដ៏​កម្រ ឈឺ​ណាស់... តែ​ជំនះ​មិន​ចុះ​ចាញ់

ដើម្បីងូតទឹក និងស្លៀកពាក់ សកម្មភាពធម្មតា សម្រាប់មនុស្សទូទៅ ដែលធ្វើតែមួយភ្លែតប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កុមារ ចនណាថាន់ វិញ ត្រូវប្រើរយៈពេល រហូតដល់ទៅ៣ម៉ោង។ ទោះជាបានប៉ះ សូម្បីជាមួយអ្វីបន្តិចបន្តួចក៏ដោយ ក៏ស្បែក​របស់កុមារ ចនណាថាន់ អាចនឹងរហែកភ្លាមមួយរំពេច។ កុមារមានជំងឺដ៏កម្រមួយ ដែលគេហៅថា កុមារ«មេអំបៅ»។

ជំងឺនេះ បានធ្វើឲ្យកុមារ មានសភាពចុកចាប់ខ្លាំងណាស់ សឹងជារៀងរាល់ពេល ដែលកុមារប៉ះនឹងអ្វីមួយ ហើយអាច​ធ្វើ​ឲ្យកុមារ អស់សង្ឃឹម។ តែផ្ទុយទៅវិញ កុមារ ចនណាថាន់ បែជាខិតខំជំនះយ៉ាងខ្លាំងក្លាយ រហូតមកដល់ពេលនេះ។ កុមារ​បានថ្លែងតាមទូរទស្សន៍កាណាដាមួយថា៖ «ដោយសារមនុស្ស ដែលនៅជុំវិញខ្ញុំ សុទ្ធតែបានផ្ដល់នូវកម្លាំងចិត្តឲ្យខ្ញុំ ហើយ​ពួក​គេ​មានជំនឿលើខ្ញុំ  ថាខ្ញុំពិតជាអាចឈ្នះ ជំងឺនេះបាន»។

កុមារបានពន្យល់ទៀតថា៖ «ព្រោះស្បែកយើង បានក្លាយជាផុយស្រួយ ដូចស្លាបរបស់មេអំបៅ។ ប៉ុន្តែ បើសិន​ជា​មេអំបៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...