អ៊ុំ សំអាន ថា ឈាង វុន រំលោភរដ្ឋធម្មនុញ្ញ
មនុស្សតែម្នាក់ ស្ថាប័នតែមួយ ក្រោមច្បាប់តែមួយ លោក ឈាង វុន ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានប្រើសិទ្ធិ និងអំណាចរបស់ខ្លួន ក្នុងនាមជា«ប្រធាន គណៈកម្មការព័ត៌មាន» នៃរដ្ឋសភា ហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យយកបទសម្ភាស ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ក្នុងបរិវេណរដ្ឋសភា ដោយលោកអះអាងថា ចង់ធ្វើបទសម្ភាស ជាមួយអ្នកសារព័ត៌មាន ចាំបាច់ត្រូវមានការអនុញ្ញាត ឬសុំច្បាប់ជាមុន ពីប្រធានសភាសិន។ នេះជាហេតុការណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្ត.អាំងហ្វូ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោក ឈាង វុន កំពុងរំលោភ លើរដ្ឋធម្មនុញ្ញ [...]