ណៃ វ៉ង់ដា៖ នៅកម្ពុជា ពលរដ្ឋអស់សិទ្ធិក្នុងការបញ្ចេញមតិ
រឿងនយោយ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ«ពលរដ្ឋ និងសិទ្ធិនយោបាយ»។ ហើយប្រជាពលរដ្ឋទាំងអស់ ក៏មានសិទ្ធិទទួលបានព័ត៌មាន មានសិទ្ធិនូវការបញ្ចេញមតិ ជាមួយនឹងការវិភាគ សព្វបែបយ៉ាង គ្រប់រឿងរ៉ាវ រួមទាំងបញ្ហា«នយោបាយ»ផង។ ប៉ុន្តែប្រទេសកម្ពុជា ពលរដ្ឋមិនមានសិទ្ធិដូច្នេះនោះទេ។ សេរីភាពនៃការបញ្ចេញមតិ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា មានការធ្លាក់ចុះ គួរអោយព្រួយបារម្ភ។ នេះជាការលើកឡើង របស់អនុប្រធានអង្កេតការសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា។
លោកបានពន្យល់ថា ប្រសិនបើប្រទេសនោះ ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដនោះ គេ (នាយករដ្ឋមន្រ្តី ឬប្រធានាធិបតី) ឲ្យប្រជាពលរដ្ឋគេមានសិទ្ធិ ក្នុងការបញ្ចេញ មតិ«នយោបាយ»។ លោកបន្តថា ពលរដ្ឋនៃប្រទេសនោះ គេហ៊ានរហូតដល់ រិះគន់«ថ្នាក់ដឹកនាំជាន់ខ្ពស់»ទៀត ដូចជានាយករដ្ឋមន្រ្តី ប្រធានាធិបតី និងខ្សែរាជវង្សជាដើម។
[...]