ការប្រើប្រាស់ ភាសាខ្មែរលាយនឹងភាសាបរទេស មានគុណវិបត្តិ?
ការប្រើប្រាស់ភាសាខ្មែរ លាយឡំ និងភាសាបរទេស នៅក្នុងសង្គមបច្ចុប្បន្ន បាននឹងកំពុងតែ កើតមានឡើង យ៉ាងខ្លាំងក្លា ជាពិសេសពីសំណាក់និស្សិត និងបុគ្គលិកដែលធ្វើការ នៅតាមសង្គមស៊ីវិល មួយចំនួន។ ទំនោរនៃ ការប្រើប្រាស់នេះ ត្រូវបានអ្នកស្រាវជ្រាវមួយចំនួន យល់ឃើញថា អាចបង្កជា គុណវិបត្តិនា ពេលបច្ចុប្បន្ន និងទៅអនាគត។
សិលាចារិក ដែលសរសេរជាអក្សរបូរាណខ្មែរ។ រូបថត wikipedia.org។
នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកដែលបានសិក្សាភាសាបរទេស មួយចំនួនធំតែងតែ និយាយភាសារខ្មែរ លាយឡំ ជាមួយភាសា បរទេស។ ការនិយាយបែបនេះ ត្រូវបានគេយល់ថា ដើរទាន់សម័យកាល។ លោក អានដាញ់ ស៊ីប៉ូ និស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានយល់ថា រូបគាត់ផ្ទាល់ ពិបាកក្នុងការ [...]