Posts in ‘សម្រាំងជាខេមរភាសា’ Category

ចំណាប់​ខ្មាំងនៅ​អាល់ហ្សេរី៖ កងទ័ព​វាយ​លុក​ចូល​រំដោះ តែ​អាច​មាន​ស្លាប់​ច្រើន

ចំណាប់​ខ្មាំងនៅ​អាល់ហ្សេរី៖ កងទ័ព​វាយ​លុក​ចូល​រំដោះ តែ​អាច​មាន​ស្លាប់​ច្រើន

ហេតុការណ៍កើតឡើង បានតែមួយថ្ងៃប៉ុណ្ណោះ កងទ័ពរបស់ប្រទេសអាល់ហ្សេរី នៅថ្ងៃនេះ បានសម្រេចវាយលុក​ ដើម្បី​វាយរំដោះផ្នែកមួយនៃចំណាប់ខ្មាំងជាច្រើន ដែលក្រុមប្រដាប់អាវុធអ៊ីស្លាមនិយម បានចាប់ទុកនៅក្នុងរោងចក្រចម្រាញ់​ឧស្ម័នហ្គាស នៅជាប់នឹងព្រំប្រទល់នៃប្រទេសលីប៊ី។ បណ្ដាប្រទេសដែលមានពលរដ្ឋរបស់ខ្លួន ជាប់ជាចំណាប់ខ្មាំងនេះ សង្ស័យពីទម្ងន់តុល្យភាពជាផ្លូវការ ដែលនៅមិនទាន់អោយដឹងនៅឡើយ មកទល់នឹងម៉ោងនេះ។


រោងចក្រចម្រាញ់ឧស្ម័នហ្គាស ដែលក្រុមភេវរជនបានចាប់បុគ្គលិកនៅទីនោះ ជាចំណាត់ខ្មាំង។ រូបថត Statoil/EPA/MaxPPP។

ទីក្រុងអាល់ហ្សេ នៃប្រទេសអាល់ហ្សេរី បានប្រើប្រាស់កម្លាំងចូលវាយរំដោះចំណាប់ខ្មាំង នៅថ្ងៃព្រហស្បត្តិ៍ទី១៧មករា ក្រោយ២៤ម៉ោងពីការចាប់ធ្វើចំណាប់ខ្មាំង ដោយពួកភេវរករនិយមអ៊ីស្លាម [...]

ឥណ្ឌូនេស៊ី៖ រដ្ឋធានី​ចាការតា នៅ​ក្រោម​ទឹក ប្រធានាធិបតី​មូរ​ជើង​ខោរ

ឥណ្ឌូនេស៊ី៖ រដ្ឋធានី​ចាការតា នៅ​ក្រោម​ទឹក ប្រធានាធិបតី​មូរ​ជើង​ខោរ

ទឹកជំនន់ឡើងខ្ពស់ ជន់លិចសណ្ឋាគារប្រណិតៗ  រថយន្ដរាប់សិប និងសូម្បីតែប្រធានាធិបតីនៃប្រទេស ក៏ត្រូវមូរជើងខោ ដើម្បីដើរចូលទៅក្នុងវិមានរបស់លោកដែរ។ ទីក្រុងចាការតា ត្រូវរងគ្រោះនឹងទឹកជំនន់មួយ ដែលបានកើតមាន​ជាលើក​ដំបូងនៅក្នុងប្រវត្តិសាស្ត្រ។


រង្វង់មូល ដែលមើលទៅដូចជាក្លាយជាកូនបឹងមួយ នៅកណ្ដាលទីក្រុង។ រូបថត AP Photo/Achmad Ibrahim។

«រដ្ឋធានី ចាការតា រងគ្រោះដោយទឹកជំនន់!» នេះជាការទទួលស្គាល់របស់ប្រធានាធិបតី លោកស៊ុយស៊ីឡូ ប៊មបាង យូដូយូណូ (Susilo Bambang Yudhoyono) ជាមួយនឹងជើងខោលាត់ឡើងរហូតត្រឹមជង្គង់ និងជើងរបស់លោក ត្រាំក្នុង​ទឹកដែលមានពណ៌ល្អក់ ចូលមកវាយលុកក្នុងវិមានប្រធានាធិបតី កណ្ដាលទីក្រុង។

មិនឆ្ងាយពីទីនេះប៉ុន្មាន ស្ថានទូតបារាំង អាឡឺម៉ង់ និងអង់គ្លេសជាពិសេស [...]

សាលាក្ដីខ្មែរក្រហម៖ ខៀវ សំផន​ ចូល​សម្រាក​ពេទ្យ​ទៀត

សាលាក្ដីខ្មែរក្រហម៖ ខៀវ សំផន​ ចូល​សម្រាក​ពេទ្យ​ទៀត

អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ បានចូលទៅសម្រាកពេទ្យ កាលពីថ្ងៃពុធទី១៦មករាម្សិលម៉ិញ ខណៈលោក​កំពុងត្រូវបានតុលាការកូនកាត់មួយ ក្នុងទីក្រុងភ្នំពេញ កាត់ទោសលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។


លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ រូបថត eccc.gov.kh។

លោក ឡាស អូលសេន (Lars Olsen) អ្នកនាំពាក្យសាលាក្ដី ដែលបង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល​កម្ពុជា សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម  បានពន្យល់ថា បុរសអតីតមេដឹកនាំនៃរបបបីឆ្នាំ ប្រាំបីខែម្ភែថ្ងៃ អាយុ៨១ឆ្នាំ ឈ្មោះខៀវ សំផន មានអាការះអស់កម្លាំង និងពិបាកក្នុងការដកដង្ហើម។

មេដឹកនាំម្នាក់ទៀត ដែលជាអតីតបងធំទីពីរ លោកនួន ជា [...]

សង្គ្រាមនៅម៉ាលី បាន​«ប្ដូរ​រូបភាព»​នឹង​ការចាប់​ធ្វើ​ចំណាប់​ខ្មាំង នៅ​អាល់ហ្សេរី

សង្គ្រាមនៅម៉ាលី បាន​«ប្ដូរ​រូបភាព»​នឹង​ការចាប់​ធ្វើ​ចំណាប់​ខ្មាំង នៅ​អាល់ហ្សេរី

វិបត្តិនៅប្រទេសម៉ាលី បានឈានជើងចូល មកក្នុងដំណាក់កាលថ្មីមួយទៀត ខណៈមានការចាប់ជនស៊ីវិល ភាគច្រើន​ជាជនបរទេស ធ្វើជាចំណាប់ខ្មាំង នៅក្នុងប្រទេសអាលហ្សេរី ដែលនៅជាប់ព្រំប្រទល់មួយ។ អ្នកទទួលខុសត្រូវ ដែល​ជាក្រុមប្រដាប់អាវុធអ៊ីស្លាម​និយមនេះ មានគោលបំណង ចង់ប្រើប្រាស់ការធ្វើចំណាប់ខ្មាំង យ៉ាងសន្ធឹកសន្ធាប់នេះ ជា​ការផ្លាស់ប្ដូរនឹងប្រតិបត្តិការសឹក ក្នុងប្រទេសម៉ាលី ដែលដឹកនាំដោយ កងទ័ពបារាំង។


របងព្រំប្រទល់ដី នៃតំបន់ អ៊ីន អាមើណា របស់ប្រទេសអាល់ហ្សេរី។ រូបថត FranceTv info។

តាំងពីព្រលឹងស្រាងៗ ថ្ងៃពុធទី១៦មករា ពួកក្រុមប្រដាប់អាវុធ ដែលស្និតនឹងបណ្ដាញភេវរកម្ម អាល់កៃដា (Al-Qaïda) បានវាយលុករោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយកន្លែង ស្ថិតនៅផ្នែកខាងកើត ប្រទេសអាល់ហ្សេរី ក្បែរព្រំប្រទល់ ជា​មួយប្រទេសលីប៊ី [...]

លោក ហ៊ុន សែន៖ ច្បាប់ស្តីពីក្រម​សីលធម៌ អ្នក​នយោបាយ

លោក ហ៊ុន សែន៖ ច្បាប់ស្តីពីក្រម​សីលធម៌ អ្នក​នយោបាយ

ភ្នំពេញ៖ លោក ហ៊ុន សែន បានប្រកាសគាំទ្រ ឲ្យមានច្បាប់ស្តីពី «ក្រមសីលធម៌សម្រាប់ អ្នកនយោបាយ» ដើម្បីជៀស​វាងការជេរប្រមាថគ្នា និងលើកកំពស់សេចក្ដី ថ្លៃថ្នូរក្នុងសង្គមខ្មែរ។ ឯសង្គមស៊ីវិល អ្នកវិភាគនយោបាយមួយ និងតំណាង​រាស្ត្របក្សប្រឆាំង មួយចំនួនយល់ថា សម្រាប់កម្ពុជាមិនចាំបាច់មាន ច្បាប់ ឬក្រមសីលធម៌ អ្នកនយោបាយទេ ព្រោះវា​អាច​ប៉ះពាលដល់សិទ្ធិខាងនយោបាយ និងអាចជាឧបរណ៍សម្រាប់ចាប់កំហុសគ្នា ទៅវិញទៅមក។ ចំណុចដែល​សំខាន់​នោះ​គឺអ្នកនយោបាយ ខ្លួនឯងទៅវិញទេ ដែលដឹងថាត្រូវនិយាយ បែបណាក្នុងនាម «ជាអ្នកដឹកនាំ» នៅតាមទីសាធារណៈ។


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី បានថ្លែងថា លោកគាំទ្រឲ្យ មានក្រមសីលធម៌ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...