អ្នកនាំពាក្យ CPP ថា កឹម សុខា ប្រើកូនចៅទៅទិញសំបុត្រយន្ដហោះឲ្យស្រីមុំ
បន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅពេលនេះ ដល់វេនអ្នកនាំពាក្យ ឲ្យគណបក្សប្រជាជានកម្ពុជា លោក សុខ ឥសាន ម្ដង ដែលបានបង្ហើបឲ្យដឹង ពីរឿងរ៉ាវខ្លះៗ ទាក់ទងនឹងសំនុំរឿង «កឹម សុខា-ស្រីមុំ»។ ប្រសិនបើលោក ឥសាន បានប្រើភាសាជម្រាបសួរ តាមបែប«ការទូត»នោះ ប៉ុន្តែសម្រាប់ការពន្យល់ ក្នុងករណីរបស់សំនុំរឿង ដ៏រសើបមួយនេះ អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច បានជ្រើសរើស ការប្រើប្រាស់ភាសា ដែលមានលក្ខណៈ«ត្រង់ៗតែម្ដង»។
នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យវិទ្យុអាស៊ីសេរី លោក សុខ ឥសាន បានចាប់ផ្ដើមពន្យល់ ដោយសំដីមួយៗថា៖ «រឿងស្នេហា រវាងឯកឧត្ដម កឹម សុខា ជាមួយនឹងស្រីមុំនោះ មិនមែនគណបក្សប្រជាជន ទៅដឹកញ៉ី បន្ស៊ីឈ្មោលទេ (SIC 1)»។
អ្នកនាំពាក្យ របស់អតីតគណបក្សកុម្មុយនីសនៅកម្ពុជា បានបន្តទៀតថា៖ «ពេលដែលគាត់ណាត់គ្នា ទៅដេកជាមួយគ្នា នៅក្រៅប្រទេសនោះ [...]



