Posts in ‘សម្រាំងជាខេមរភាសា’ Category

សួង សុភ័ណ្ឌ៖ ជា​លើក​ទី​មួយ ដែល​តុលាការ​ចាត់​វិធានការ លើ​បណ្តឹង​ប្ដឹង​ហ៊ុន សែន

សួង សុភ័ណ្ឌ៖ ជា​លើក​ទី​មួយ ដែល​តុលាការ​ចាត់​វិធានការ លើ​បណ្តឹង​ប្ដឹង​ហ៊ុន សែន

ភ្នំពេញ៖ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន បានចូលខ្លួន​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ដែលបានប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទក្លែងបន្លំឯកសារសាធារណៈ ប៉ុន្តែពុំទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការស្តាប់ការឆ្លើយបំភ្លឺនោះ។


លោក សួង សុភ័ណ្ឌ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានី។ (រូបថត MONOROOM.info/ U. Bory)

លោកស្រី សឿ វន្នី ព្រះរាជអាជ្ញាររងសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកស្រី​មានប្រសាសន៍ថា បន្ទាប់ពីស្តាប់លោក សួង សុភ័ណ្ឌ បកស្រាយរួចហើយនោះ តុលាការមិនទាន់សម្រេច​យ៉ាងណានៅ​ឡើយ។

[...]
កីឡាករ​ចំណូល​ថ្មី​លីវើភូល លក់​អាវ​បាន​ច្រើន​ជាង ស្តេវ៉ិន ចឺរ៉ាដ

កីឡាករ​ចំណូល​ថ្មី​លីវើភូល លក់​អាវ​បាន​ច្រើន​ជាង ស្តេវ៉ិន ចឺរ៉ាដ

ជាទូទៅ ការលក់អាវបាល់ទាត់របស់កីឡាករ ជាទីផ្សារដ៏ធំមួយសម្រាប់ក្លិបបាល់ទាត់នីមួយៗ។ នៅពេលដែលកីឡាកររូប​ណាមួយ ក្លាយជាកីឡាករសំណព្វរបស់ក្រុមហើយនោះ អាវដែលវាយឈ្មោះពួកគេ នឹងត្រូវបានលក់ដាច់យ៉ាងជាង​គេ​បំផុតដែរ។ នៅពេលដែលអាវរបស់កីឡាកររូបណាមួយ លក់បានច្រើនជាងគេ ក្លិបក៏ទទួលបានចំណូលច្រើន ហើយ​កីឡាកររូបនោះ ក៏ទទួលបានរង្វាន់ដូចគ្នា។


កីឡាកររបស់លីវើភូល ហ្វីលីប ខូតធីញ៉ូ ដែលទើបនឹងមកដល់ក្រុមថ្មីៗ។ (រូបថត liverpoolecho.co.uk)

ជាក់ស្តែងកីឡាករដេវីដ ប៊ែកខាំ (David Beckham) អាវរបស់គាត់ តែងតែលក់ដាច់រាប់លានអាវ សម្រាប់ក្រុមដែល​គាត់​បានលេងឲ្យ។ កីឡាករតម្លៃថ្លៃរបស់ក្រុមឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ក៏បានក្លាយជាកីឡាករ​លក់អាវបានច្រើនបំផុត [...]

បន្ទាប់​ពី​ប្រតិកម្ម​ខ្លាំង​ក្លា ក្រសួង​ព័ត៌មាន​ផ្លាស់​ប្ដូរ​ជំហរ ឲ្យ​​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​វិញ

បន្ទាប់​ពី​ប្រតិកម្ម​ខ្លាំង​ក្លា ក្រសួង​ព័ត៌មាន​ផ្លាស់​ប្ដូរ​ជំហរ ឲ្យ​​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​វិញ

ការប្រកាសអនុញ្ញាតឲ្យវិទ្យុ FM ក្នុងស្រុក អាចផ្សាយបន្តពីវិទ្យុបរទេសវិញនេះ ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរជំហរ ១៨០អង្សា ទៅលើសេចក្ដីណែនាំ របស់ក្រសួងព័ត៌មានខ្លួនឯង ដែលទើបតែចេញផ្សាយមុននេះតែមួយថ្ងៃប៉ុណ្ណោះ ហាមឃាត់‌​មិនឲ្យវិទ្យុអេសអឹម (FM) ក្នុងស្រុក ផ្តល់ម៉ោងផ្យាយ ដល់វិទ្យុបរទេស ក្នុងរយៈពេលបោះឆ្នោត។


រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)

ក្រសួង​ព័ត៌មាន​នៃប្រទេសកម្ពុជា បាន​ចេញសេចក្តីសម្រេច​មួយ នៅវេលា​យប់ម៉ោង​ជិត១០​ ថ្ងៃទី២៩ខែមិថុនា​នេះ ​ថានឹង​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ FM អាច​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជាខេមរភាសា ​​ជាធម្មតា​ឡើងវិញ​ចាប់ពីពេលនេះ​តទៅ។ ការត្រឡប់​ក្រោយ​របស់​ក្រសួងនេះ [...]

«ស្រាត»​ដើម្បី​រំខាន​កម្មវិធី​បង្ហាញ​ម៉ូដ ​នៃ​យីហោ​ខោ​អាវ​ដ៏​ធំ​មួយ​(VDO)

«ស្រាត»​ដើម្បី​រំខាន​កម្មវិធី​បង្ហាញ​ម៉ូដ ​នៃ​យីហោ​ខោ​អាវ​ដ៏​ធំ​មួយ​(VDO)

ម្ចាស់ឆ្នៃម៉ូដជនជាតិអ៊ីតាលី នៃយីហោដូស្សេ ហ្គាបាណា (Dolce & Gabbana) បានបង្ហាញរចនាម៉ូដថ្មី នៃខោអាវសម្លៀក​បំពាក់រដូវក្ដៅ នៅក្នុងសប្ដាហ៍កន្លងមកនេះ ក្នុងទីក្រុងមីឡង់ ។ តែពិធីនេះ ត្រូវបានឆាឆៅរំខានដោយ បុរសម្នាក់ ដែលមាន​ដងខ្លួនស្រាត«ននលគោក» រត់ចេញមកក្នុងឆាកសម្ដែង !!!

ព្រឹត្តិការណ៍ បានកើតឡើង នៅពេលដែលម្ចាស់ឆ្នៃម៉ូដទាំងពីរនាក់ នៃយីហោអ៊ីតាលី លោក ដូម៉េនីកូ ដូស្សេ (Domenico Dolce) និងស្ទែហ្វាណូ ហ្គាបាណា (Stefano Gabana) ចេញមកសម្ដែងគាវរកិច្ចនៅចំពោះសាធារណជន អមដំណើរ​ដោយ​ក្រុមអ្នកបង្ហាញម៉ូដរបស់ពួកគាត់ផង ក្នុងក្ដីសង្ឃឹមពីភាពជោគជ័យនៃកម្មវិធីរបស់ខ្លួន។

តែដឹងអី បុរសម្នាក់ដែលមិនមានស្លៀកពាក់អ្វីទាល់តែសោះ បានរត់ឡើងមកលើឆាក បង្កឲ្យមានការភ្ញាក់ផ្អើលមួយឡើង។ ទស្សនិកជនម្នាក់ [...]

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយ មាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។ តើបណ្តាលមកពីមូលហេតុអ្វី? អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើនបានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះតែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះ ទំនុកចិត្តលើខ្លួនឯងនេះបានដែរឬទេ?

តទៅនេះសូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយ ចំនួន ជាមួយនឹងយើងខ្ញុំដូចខាងក្រោម៖

ក. និយមន័យ

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...