Posts in ‘សម្រាំងជាខេមរភាសា’ Category

គណបក្ស​សង្រ្គោះ​ជាតិ​ តម្លើង​សម្លេង​ឲ្យ​​បង្កើត​​គណៈកម្មការចម្រុះ (VDO)

គណបក្ស​សង្រ្គោះ​ជាតិ​ តម្លើង​សម្លេង​ឲ្យ​​បង្កើត​​គណៈកម្មការចម្រុះ (VDO)

បន្ទាប់ពីការរកឃើញភាពមិនប្រក្រតី យ៉ាងពិតប្រាកដ នៅក្រោយការបើកកញ្ចាប់សុវត្ថិភាព «ក» ក្នុងចំនួនតិចមួយ ក្នុង​ចំណោមកញ្ចប់សុវត្ថិភាព «ក»ជាច្រើនទៀត ដែលមិនទាន់បានបើកនោះ គណបក្សសង្រ្គោះជាតិ បានបន្តដាក់​សម្ភាធ​កាន់តែខ្លាំងថែមទៀត លើគណបក្សប្រជាជនកម្ពុជា ឲ្យមានការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតភាព​មិន​ប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងកម្មវិធីសន្និសិទសារព័ត៌មាន ស្ថិត​នៅទីស្នាក់ការកណ្តាល របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះថា៖ [...]

បាយឺនម៉ូនិជ៖ ទីយ៉ាហ្គូ នឹងអវត្តមាន ៧សប្តាហ៏

បាយឺនម៉ូនិជ៖ ទីយ៉ាហ្គូ នឹងអវត្តមាន ៧សប្តាហ៏

កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា (Thiago Alcántara) នឹងត្រូវអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ យូហ្វាស៊ុបព័រខាប់ (UEFA Super Cup) នៅថ្ងៃសុក្រសប្តាហ៏នេះ ហើយនឹងអវត្តមានក្នុងការប្រកួតការពារដំណែងជើង​ឯក យូហ្វាឆែមពានលីក (UEFA Champions League) ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) ថែមទៀត បន្ទាប់​ពី​គាត់ត្រូវសម្រាក៧សប្តាហ៏ ដោយសារបញ្ហារបួសកជើង។


កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា ទាត់ឲ្យក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ។ (រូបថត Guenter Schiffman/AFP/Getty Images)

ក្រុមយក្សអាឡឺម៉ង់ បាយឺនម៉ូនិជ នឹងត្រូវបើកការប្រកួតដោយគ្មានកីឡាករចំណូលថ្មី ទីយ៉ាហ្គូ អាល់ខាន់តារ៉ា សម្រាប់​ការ​ប្រកួតជំនួបគ្នា (យូហ្វាស៊ុបព័រខាប់) ជាមួយនឹងក្រុមតោខៀវ ឆែលស៊ី [...]

ទេព នីថា៖ មិន​មែន​ជា​ការ​បន្លំ​ទេ តែ​ជា​«កំហុស​បច្ចេកទេស»​មន្ត្រី​ថ្នាក់​ក្រោម

ទេព នីថា៖ មិន​មែន​ជា​ការ​បន្លំ​ទេ តែ​ជា​«កំហុស​បច្ចេកទេស»​មន្ត្រី​ថ្នាក់​ក្រោម

ភ្នំពេញ៖ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានប្រកាសធ្វើសន្និសិទកាសែតនាព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការ គ.ជ.ប បន្ទាប់ពីការបើកញ្ចប់សុវត្ថិភាព«ក» ត្រូវបានបញ្ចប់។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

អគ្គលេខាធិការ គ.ជ.ប រូបនេះបានលើកឡើងថា ការរកឃើញកំហុសឆ្គងក្នុងការផ្ទៀងផ្ទាត់លើកញ្ចប់សុវត្ថិភាព «ក» ទាំង​១៣ការិយាល័យបោះឆ្នោត ក្នុងមណ្ឌលខេត្តក្រចេះនេះ (វា)មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ។ លោកបន្តរថា ចំពោះកញ្ចប់សុវត្ថិភាព «ក» ខ្លះដែលមិនបាន«បិទ» ត្រឹមត្រូវនោះមកពីបញ្ហា«កំហុសបច្ចេកទេស»ក្នុងការដកស្រង់ទិន្នន័យ ក៏ដូចជាការរៀបចំឯកសាររបស់មន្ត្រីនៅការិយាល័យបោះឆ្នោតទាំងនោះ(មន្ត្រីថ្នាក់ក្រោម)។

[...]
រូបភាព​វីដេអូ​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក» មណ្ឌល​ក្រចេះ​ថ្ងៃ​​ទី​២៥​ខែ​សីហា

រូបភាព​វីដេអូ​នៃ​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក» មណ្ឌល​ក្រចេះ​ថ្ងៃ​​ទី​២៥​ខែ​សីហា

ដើម្បីឆ្លើយតបទៅនឹង ការចង់ដឹងរបស់ប្រិយមិត្តភាគច្រើនដែលចង់ដឹងថា តើការប្រព្រឹត្តិទៅនៃការផ្ទៀងផ្ទាត់ លទ្ធផលនៃ​ការបោះឆ្នោតនៅមណ្ឌលមួយចំនួន នៅខេត្តក្រចេះ តាមរយៈការបើកកញ្ចប់សុវត្ថិភាព«ក» នៅទីស្ដីការ គ.ជ.ប ទៅតាម​សេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ មនោរម្យព័ងអាំងហ្វូសូមលើកយកវីដេអូ ដែលអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បានចុះទៅផ្តិតយកផ្ទាល់ មកជម្រាបជូនជាថ្មីទៀត។


សកម្មភាពបើកកញ្ចប់សុវត្ថិភាព នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២៥ខែសីហា ក្រោមការបង្គាប់បញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញ។ (រូបថត MONOROOM.info/ O. Vary)

សូមទស្សនាដូចតទៅ៖

ព្រីមែលីក៖ ខាឌីហ្វ បំបាក់​ជើង​ឯក​រង ម៉ែនស៊ីធី ៣-២ (VDO)

ព្រីមែលីក៖ ខាឌីហ្វ បំបាក់​ជើង​ឯក​រង ម៉ែនស៊ីធី ៣-២ (VDO)

ក្រុមដែលទើបតែឡើងមកកាន់ក្របខ័ណ្ឌព្រីមែលីក (Premier League) លើកដំបូង បន្ទាប់ពីអវត្តមានអស់រយះពេល ៥១ឆ្នាំ ខាឌីហ្វស៊ីធី (Cardiff City) បានបំបាក់ក្រុមជើងឯករង ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ដោយលទ្ធផល ៣-២ កាលពី​យប់ថ្ងៃអាទិត្យ។


ក្រុមខាឌីហ្វស៊ីធី កំពុងសប្បាយរីករាយ បន្ទាប់ពីបានទាត់បញ្ចូលទីរបស់ម៉ែនឆេស្ទើ ស៊ីធី។ (រូបថត

បន្ទាប់ពីឈ្នះពានរង្វាន់លីកលំដាប់ទី២ ឆែមពានស្សីប (Championship) កាលពីរដូវកាលមុនរួចមក ក្រុមដែលមានមូលដ្ឋាន​នៅក្នុងប្រទេសវ៊ែលមួយនេះ ពិតជាធ្វើឲ្យអ្នកទស្សនា ឬប្រិយមិត្តស្នេហាវិស័យបាល់ទាត់ភ្ញាក់ផ្អើលមិនស្ទើរទេ នៅពេល​ដែលឃើញពួកគេអាចទទួលជ័យជំនះលើក្រុមម្ចាស់ជើងឯកកាលពីឆ្នាំ២០១២ ដែលមានកីឡាករតម្លៃថ្លៃៗបំផុត។

ខ្សែប្រយុទ្ធ ហ្វ្រៃហ្សឺ ខាំប៊ែល (Fraizer [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...