ចំណាប់ខ្មាំងជាតិបារាំងបួននាក់នៅប្រទេសនីហ្សេរ ត្រូវបានដោះលែង
ជនជាតិបារាំងចំនួន៤នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមនិយមអ៊ីស្លាមប្រកាន់ជ្រុលនៅប្រទេសនីហ្សេរត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃអង្គារទី២៩ខែតុលានេះ។ ការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីបានចាប់ជម្រិតអស់រយៈពេលជាង ៣ឆ្នាំ និងបើទោះជាមានការព្យាយាមទៅរំដោះ ពីសំណាក់កងទ័ពបារាំងយ៉ាងណាក្ដី។
បណ្ដាជនបារាំងធ្វើបាតុកម្ម ដើម្បីឲ្យគេនឹកឃើញពីជនទាំងបួនដែលត្រូវបានចាប់ជម្រិតតាំងពីជាងបីឆ្នាំមក។ (រូបថត ថតចម្លងពីអេក្រង់វីដេអូ)
ទីក្រុងប៉ារីស - ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ជាអ្នកបានប្រកាសនូវដំណឹងនេះមុនគេ ដោយបានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងអំណរគុណ ដល់ប្រធានាធិបតីនៃប្រទេសនីហ្សេរផង។
[...]