ថៃ៖ យីង ឡាក់ បដិសេធសំណើសុំលើកពេលបោះឆ្នោត
លោកស្រីនាយរដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា កាលពីពុធម្សិលមិញ បានកោះប្រជុំជាមួយបន្ទាន់ ដើម្បីពិភាក្សាទៅលើការស្នើសុំពន្យាពេលបោះឆ្នោត របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយសារតែការវឹកវរនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែក្រោយកិច្ចប្រជុំ លោកស្រី យីង ឡាក់ បានអះអាងថា តំណាងចូលរួមភាគច្រើនគំាទ្រឲ្យមានការបោះឆ្នោត នៅខែកុម្ភៈខាងមុខ មិនឲ្យលើកពេលនោះទេ។
ក្រុមបាតុករនៅមុខទីស្ដីការនាយករដ្ឋមន្ត្រីថៃ កណ្ដាលទីក្រងុបាងកក កាលពីដើមខែវិច្ឆិកា។ (រូបថត Reuters)
នយោបាយថៃ - «ការបោះឆ្នោតសកលនឹងនៅតែចាប់ផ្តើមធ្វើនៅថ្ងៃទី ០២ ខែកុម្ភៈខាងមុខ ដោយគ្មានការលើកពេលនោះទេ» នេះគឺជាការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃចាំផ្ទះ លោកស្រី យីង ឡាក់ស៊ីណាវ៉ាត្រា [...]