Posts in ‘សម្រាំងជាខេមរភាសា’ Category

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

«អាត្មាជឿ ១០០%រដ្ឋាភិបាល នឹងដោះលែងអ្នកទាំង២១ ដោយគ្មានលក្ខខណ្ឌ» នេះជាថេរដីការរបស់​ប្រធាន​បណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បកស្រាយពីមូលហេតុដែលធ្វើអោយព្រះអង្គ​មិនដុត​ព្រះកាយ តាមការគម្រាមរបស់ព្រះអង្គ។

សិទ្ធិ - កាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅមុខសាលាឧទ្ធរណ៍ខណៈ​កំពុងធ្វើសវនាការសម្រេចករណី សុំនៅ​ក្រៅឃុំរបស់ជនជាប់ចោទទាំង២១នាក់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានគំរាមថា បើសិនជាសាលាឧទ្ធរណ៍ មិន​ធ្វើ​ការដោះលែងអ្នកទាំង២១នាក់ អោយមានសេរីភាពក្នុងថ្ងៃនោះទេ ព្រះសង្ឃអង្គនេះ នឹងដឹកនាំការដង្ហែក្បួនទៅផ្ទះ នាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

ទេព វន្នី៖ បើ​ស្រ្តី​មិន​តស៊ូ តើ​នណា​ជា​អ្នក​តស៊ូ​ជំនួស?

ទេព វន្នី៖ បើ​ស្រ្តី​មិន​តស៊ូ តើ​នណា​ជា​អ្នក​តស៊ូ​ជំនួស?

តាមទស្សនៈសង្គមខ្មែរស្រ្តី ត្រូវបានគេចាត់ថាត្រឹមតែជាមេផ្ទះ មើលកូន ដាំបាយ និងថែក្សាផ្ទះសំបែងតែប៉ុណ្ណោះ និងមិនត្រូវការអនុញ្ញាតពីស្វាមី ក្នុងចូរួមសកម្មភាពសង្គម។ ជាការកត់សម្គាល់រយៈកាលនៃការតវ៉ាចុងក្រោយនេះ ឃើញថាស្រ្តីតែងចេញមុខជាងបុរស ហើយសកម្មភាពនេះ វាបង្ហាញពីភាពក្លាហានរបស់ស្រ្តីសម័យឥឡូវ។


អ្នកស្រី ទេព វន្នី (នៅកណ្ដាល) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបឹងកក់រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ស្រ្តី និងការទាមទារ - «រយៈកាលចេញតវ៉ា៧ ឆ្នាំមកនេះយើងបានបាត់បង់តួនាទីជាស្រ្តីច្រើន។ ប៉ុន្តែទោះជាយ៉ាង​ណាក្តី យើងត្រូវតែចេញតវ៉ា ព្រោះដី និងផ្ទះគឺជីវិតរបស់ពួកយើង។ អញ្ចឹងយើងមិនអាចបញ្ឈប់សកម្មភាព​ទាមទារ​របស់យើងបានទេ។ បើទោះបីជាដឹងថាទំនៀមទម្លាប់ខ្មែរ [...]

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

នៅក្នុងសប្តាហ៍នេះ សហជីពគ្រោងនឹងដើរចែកខិត្តប័ណ្ណ ដែលបាននឹងកំពុងបោះពុម្ព ២០ម៉ឺនសន្លឹក ដល់កម្មករ​ដែលជាសមាជិករបស់ខ្លួន ដើម្បីអំពាវនាវឲ្យកម្មករធ្វើមហាកម្មកូដកម្មនៅខែមិនា ខាងមុខនេះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ខិត្តប័ណ្ណចំនួន ២០ម៉ឺនច្បាប់ ត្រូវបានចាប់ផ្តើមបោះពុម្ពនៅថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ដើម្បី​ចែកជូន និងអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលជាសមាជិករបស់​សហព័ន្ធ​សហជីព និងសមាគម ១៦ នៅទូទាំងប្រទេសឲ្យចូលរួមធ្វើមហាកូដកម្ម ដែលនឹងគ្រោងធ្វើនៅខែមីនាខាងមុខនេះ។ មហាកូដកម្ម ដែលនឹងរៀបចំឡើងដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅតាមកន្លែងធ្វើការនីមួយៗ។

[...]
បក្ស​​ទាំង​​ពីរ​ស្រុះ​ស្រួល​ជួប​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ៖ អស់​ផ្លូវ​លោត?

បក្ស​​ទាំង​​ពីរ​ស្រុះ​ស្រួល​ជួប​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ៖ អស់​ផ្លូវ​លោត?

កិច្ចប្រជុំថ្នាក់បច្ចេកទេស រវាងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមនៅថ្ងៃ​អង្គារទី១៨ ខែកុម្ភៈ ខាងមុខ នាវិមានព្រឹទ្ធសភា ដើម្បីស្វែងរកយុទ្ធសាស្រ្តដោះស្រាយ​បញ្ហាជាប់គាំងនយោបាយ​នៅ​ក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានោះ នឹងផ្តោតសំខាន់ទៅលើយន្តការកែទម្រង់ ការបោះឆ្នោតនាពេលខាងមុខ។ តែ​សម្រាប់អ្នកវិភាគនយោបាយឯករាជ្យវិញ បានចាត់ទុកជំនួបនោះ ថាជាការអស់ផ្លូវលោតរបស់គណបក្សទាំងពីរ។


មន្ត្រីថ្នាក់កណ្ដាលរវាងគណបក្សធំទាំងពីរ ជួបគ្នានៅក្នុងរដ្ឋសភា ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានបោះដៃហៅគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នានៅថ្ងៃ​ទី១៨ ខែកុម្ភៈខាងមុខ [...]

ចូស្សេ ម៉ូរ៉េញ៉ូ ជឿ​ថា​ក្រុម​តោខៀវ​នឹង​ក្លាយ​ជា​ជើង​ឯក នា​រដូវ​កាល​នេះ

ចូស្សេ ម៉ូរ៉េញ៉ូ ជឿ​ថា​ក្រុម​តោខៀវ​នឹង​ក្លាយ​ជា​ជើង​ឯក នា​រដូវ​កាល​នេះ

ប្រភពពីគេហទំព័រ radionz បានឲ្យដឹងថា គ្រូបង្វឹងរបស់ក្រុមតោខៀវ ឆែលស៊ី (Chelsea) លោក ចូស្សេ ម៉ូរ៉េញ៉ូ (Jose Mourinho) បានសម្តែងចេញនូវសេចក្តីជឿជាក់ចំពោះ ក្រុមហង្សក្រហម លីវើភូល (Liverpool) ថា អាចនឹង​មាន​ប្រៀបជាងគេក្នុងការប្រជែងយកតំណែងជើងឯកក្របខ័ណ្ឌ ព្រីមៀលីក (Premier League) ឆ្នាំនេះ ដោយសារ​តែ ពួកគេបានអវត្តមាននៅ ក្នុងក្របខ័ណ្ឌ យូហ្វា ឆែមពាន់ស៊ីប លីក (UEFA Champions League) កន្លងទៅ។


គ្រូបង្វឹងរបស់ក្រុមតោខៀវ ឆែលស៊ី (Chelsea) លោក ចូស្សេ ម៉ូរ៉េញ៉ូ។ (រូបថត thehardtackle.com)

បាល់ទាត់អង់គ្លេស - ក្រុម លីវើភូល បានទទួលជ័យជម្នះលើក្រុម ហ្វូលហាម (Fulham) នូវលទ្ធផល ៣-២ កាលពី ល្ងាចថ្ងៃពុធនេះ បាន​ធ្វើ​ឲ្យពួកគេឡើងមកចំណាត់ថ្នាក់ទី៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...