Posts in ‘សម្រាំងជាខេមរភាសា’ Category

រថពាស​ដែក​៧​គ្រឿង​ចល័ត​ចូល​ភ្នំពេញ មុន​បក្ស​ទាំង​ពីរ​បន្ត​ចរចា

រថពាស​ដែក​៧​គ្រឿង​ចល័ត​ចូល​ភ្នំពេញ មុន​បក្ស​ទាំង​ពីរ​បន្ត​ចរចា

ស្របពេលដែលការបន្តចរចានយោបាយ រវាងក្រុមការងារបច្ចេកទេស គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា នឹងឈានចូលមកដល់នៅថ្ងៃទី០៣ ខែមីនា នោះ នៅថ្ងៃទី០១ ខែមីនា នេះ គេសង្កេតឃើញមាន​វត្តមានរថពាសដែកយ៉ាងហោចណាស់ក៏៧គ្រឿង បានចល័តក្នុងទិសដៅចូលរាជធានីភ្នំពេញ។ តែអ្នកនាំពាក្យ​របស់កងកម្លាំងជាតិទាំងនេះ បានអះអាងថា ការចល័តទ័ព គឺជាការធ្វើដំណើរទៅកាន់តំបន់ហ្វឹកហ្វឺនជាធម្មតា របស់កងទ័ព​ជាតិតែប៉ុណ្ណោះ។


រថពាស​ដែកចល័តតាមផ្លូវជាតិលេខបួន ក្នុងទិសដៅទៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុកលោក មឿន តុលា)

នយោបាយកម្ពុជា - លោក មឿន តុលា សកម្មជនឃ្លាំមើលសិទ្ធិមនុស្សមួយរូប ដែលបានឃើញព្រឹត្តិការណ៍​ផ្ទាល់ ភ្នែក [...]

សហគមន៏​បឹង​កក់​ត្រៀម​ចំ កម្មវិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ រួច​ដង្ហែ​ក្បួន

សហគមន៏​បឹង​កក់​ត្រៀម​ចំ កម្មវិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ រួច​ដង្ហែ​ក្បួន

សមាគមបឹងកក់កំពុងត្រៀម រៀបចំកម្មវិធីទីវាសិទ្ធិនារីអន្តរជាតិ ដោយមានរៀបចំ​ជាវេទិការសាធារណៈស្តីពីសិទ្ធិ​ស្រ្តី​ក្នុងការចូលរួមនយោបាយ និងមានដើរក្បួនពី សហគមន៍បឹងកក់​ទៅកាន់​ក្រសួង​កិច្ចការនារី នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ​២០១៤ខាងមុខ។ នេះបើតាមលិខិតជូនដំណឹងរបស់សហគមន៍បឹងកក់ កាលពីថ្ងៃទ២៨ ខែកុម្ភៈ ម្សិល​មិញ​នេះ។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិស្ត្រី - ក្នុងលិខិតជូនដំណឹងមួយ ដែលសហគមន៍បឹងកក់បានជូនដំណឹង ទៅសាលារាជធានីភ្នំពេញ កាលពី​រសៀលថ្ងៃទី២៨ ខែកុម្ភៈ បានសរសេរថា កម្មវិធី​ជួបជុំនៅថ្ងៃទី០៨ ខែមិនាខាងមុខ [...]

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

នៅទីបំផុតបាតុកម្មបិទរាជធានីបាងកក ពីសំណាក់ក្រុមអាវលឿងថៃអស់រយៈពេលជាង ៦ សប្តាហ៍កន្លងមកនេះ ត្រូវបានប្រកាសបិទបញ្ចប់ហើយ។ ការប្រកាសបិទនេះ គឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុងបាំងកក ជាពិសេស​គឺដើម្បីបញ្ជៀសពីហានិភ័យ នៃការវាយប្រហារទៅលើបាតុករនៅពេលយប់។ កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​លោក​ស្រី យីង ឡាក់ បានបង្ហាញជំហរចង់ឲ្យអង្គការសហប្រជាជាតិ ជួយដោះស្រាយវិបត្តិ​នយោបាយ​នៅក្នុងប្រទេសនេះ។


លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)

នយោបាយថៃ​ - « ពួកយើងសូមបញ្ចប់សកម្មភាពតវ៉ា បិទរាជធានីបាងកក ចាប់ពីពេលនេះតទៅ» នេះជាការ​ប្រកាសរបស់មេដឹកនាំចលនាបាតុករថៃលោក ស៊ូថេប ថងស៊ូបាន [...]

ជីម៉ាក​ស្នើ​ឲ្យ មឿន តុលា បំភ្លឺ​​ករណី​រោងចក្រ​បង្ខាំង​កម្មករ​ឲ្យ​ថែម​ម៉ោង

ជីម៉ាក​ស្នើ​ឲ្យ មឿន តុលា បំភ្លឺ​​ករណី​រោងចក្រ​បង្ខាំង​កម្មករ​ឲ្យ​ថែម​ម៉ោង

បន្ទាប់ពី លោក មឿន តុលា ផ្តល់បទសម្ភាសដល់អ្នកសាព័ត៌មាន ស្ដីអំពីរោងចក្រ បានចាក់សោរទ្វាររោងចក្រ​មិន​អោយ​​កម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង សមាគមរោងចក្រកាត់ដេរកម្ពុជា​បានចេញលិខិត​មួយ​ដើម្បីអោយ មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញភស្តុតាងពីបញ្ហាដែលបានលើកឡើង។ ចំពោះករណីនេះ លោក​មឿន តុលា យល់​ថាសមាគមរោងចក្រកាត់ដេរ​កម្ពុជា គួរតែស្តាប់អោយល្អិនល្អន់មុននឹងចេញលិខិតបែបនេះ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញ​លិខិតមួយ ស្នើទៅកាន់មជ្ឈមណ្ឌលអប់រំច្បាប់ [...]

ឡុង រី ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ

ឡុង រី ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ

តំណារាស្រ្តមួយរូបរបស់ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានអះអាងថា ប្រទេសកម្ពុជាបច្ចុប្បន្ន​នេះ កំពុងស្ថិតនៅក្រោមការគាបសង្កត់គ្រប់បែបយ៉ាង ហើយកំពុងតែមានសន្តិភាពក្លែងក្លាយ ដែលចាំបាច់ត្រូវតែ​មានការផ្លាស់ប្តូរ។


លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី២៨ ខែកុម្ភៈ នេះ ក្នុងពីធីមួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងថា កម្ពុជាមានតែសន្តិភាព​នៅលើ​ក្រដាសនិងច្បាប់ តែការអនុវត្តជាក់ស្តែងគឺគ្មានទេ មានតែសន្តិភាពក្លែងក្លាយ ដែលពោរពេញដោយការគាប់សង្កត់ ការបំភិតបំភៃ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...