អ្នកបើកបរ និយាយទាំងខ្សិបខ្សួលថា៖ «យើងត្រូវចុះចតយន្ដហោះលើផ្ទៃសមុទ្រ»
តើការធ្វើដំណើរតាមយន្ដហោះ កាន់តែធ្វើឲ្យភ័យខ្លាចទៅៗ ឬយ៉ាងណា? តើនៅថ្ងៃទី២៣ ខែសីហា កន្លងមកនេះ មានរឿងអ្វីកើតឡើងពិតប្រាកដ នៅលើជើងហោះហើរ ពីទីក្រុង សព្លីត ប្រទេសក្រូអាស៊ី មកទីក្រុង ណង់ ប្រទេសបារាំង? សូមតាមដានការរៀបរាប់របស់លោក ប៊េនចាមីន ហ្សីរ៉ា (Benjamin Girard) ជាមេធាវី និងជាអ្នកដំណើរមួយរូប ដែលបានជិះនៅលើយន្ដហោះ ប៊ូអីង ៧៣៧នោះ។
«អ្នកបើកបរយន្ដហោះ បានប្រកាសថា នៅសល់ពេលតែ៦នាទីប៉ុណ្ណោះ មុននឹងយន្ដហោះត្រូវធ្លាក់ ប៉ុន្តែអ្នកបើកបររូបនេះ បានសុំកុំឲ្យយើងតក់ស្លុក និងឆោឡោ» លោកមេធាវី ដែលបានធ្វើដំណើរទាំងគ្រួសារ មានទាំងប្រពន្ធ និងកូនស្រីពីរនាក់នោះផង បានបន្តទៀតថា មេបញ្ជាការបើកបរយន្ដហោះ បាននិយាយប្រាប់ពីខ្យល់កួចដ៏ខ្លាំងមួយ នៅចំពីមុខ។
បន្ទាប់ពីធ្វើដំណើរបន្តបាន៣០នាទីក្រោយមក ស្រាប់តែនៅខាងក្រោយយន្ដហោះ មានភាពរជើបរំជួលខ្លាំងឡើង ពីម៉ាស៊ីនប្រតិកម្មរបស់យន្ដហោះ ថាបានខូច ហើយបន្ទាប់មក [...]