Posts in ‘សម្រាំងជាខេមរភាសា’ Category

យក​ប្រាសាទ​ទៅ​ដាក់​លើ​ដប​ស្រា បែប​ចង់​ឲ្យ​វប្បធម៌​ស្រវឹង​តាម?

យក​ប្រាសាទ​ទៅ​ដាក់​លើ​ដប​ស្រា បែប​ចង់​ឲ្យ​វប្បធម៌​ស្រវឹង​តាម?

យុវជន ហេង គឹមហុង ជា​និស្សិត​ឆ្នាំ​ទី២ នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​បញ្ចេញ​ទស្សនៈ​ថា អ្នក​ណា​ក៏​ដឹងថា​ប្រាសាទ​អង្គវត្ត គឺ​ជា​និមិត្តរូប​នៃ​ព្រលឹង​ជាតិ​ខ្មែរ ដែល​គេ​យក​មក​ធ្វើ​តំណាង​ឱ្យ​ប្រទេស និង​ដាក់​នៅ​លើ​ទង់​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​មួយ​ចំនួន យក​ទៅ​ដាក់​នៅលើ​កំប៉ុង និង​ដប​ស្រា​ទៅ​វិញ។

យុវជនរូបនេះ​បន្ត​ថា៖ «ទាំង​អស់​នេះ គឺ​ជា​ការ​បំពុល​នូវ​វប្បធម៌។ បាន​ន័យ​ថា ខណៈ​ពេល​ដែល​យុវជន​យើង​ដឹង​ហើយ​ថា ជា​វ័យ​មួយ​ដែល​ឈឺ​ឆ្អាល នឹង​សង្គម​ច្រើន ពួក​គាត់​បែរ​ជា​យក​សម្បត្តិ​វប្បធម៌​សង្គម មក​បញ្ចូល​នៅ​ក្នុង​ផលិតផល​ស្រា​បៀរ ដោយ​ភ្ជាប់​នូវ​ពាក្យ​ស្លាក​​ផ្សេងៗ ដូច​ជា​ស្រា​បៀរ​ជាតិ មោទនភាព​ជាតិ ដែល​ជា​ហេតុ​មួយ​ជម្រុញ​ឱ្យ​យុវជន កាន់​តែ​មាន​កំណើន​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។»

យុវជន គឹមហុង ចង់ឲ្យរដ្ឋាភិបាលលុបបំបាត់ [...]

កូដកម្ម​កម្មករ​រោងចក្រ​ខ្វាន់ទុម មិន​ចូល​ធ្វើការ ទាមទារ​ល័ក្ខខ័ណ្ឌ​ជាង ១០ចំណុច

កូដកម្ម​កម្មករ​រោងចក្រ​ខ្វាន់ទុម មិន​ចូល​ធ្វើការ ទាមទារ​ល័ក្ខខ័ណ្ឌ​ជាង ១០ចំណុច

វេលាម៉ោងជាង ៩:០០ទៅហើយ កម្មករ​រោងចក្រ​ខ្វាន់ទុម នៅ​តែ​មិន​ព្រម​ចូល​ធ្វើ​ការងារ និង​នាំ​គ្នា​ឈរ​ស្រែក នៅ​មុខ​រោងចក្រ​នៅ​ឡើយ។ កម្មករ​ទាំង​អស់​នោះ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដាក់​បន្ថែម​ល័ក្ខខ័ណ្ឌ​ជាង ១០​ចំណុច ដែល​ក្រុម​កម្មករ​នីមួយៗ​បាន​ស្នើរ​សុំ។ ក្រុម​កម្មករ បាន​តំអូញ​ថា ពួក​គេ​ជួប​ការ​លំបាក​ជា​ច្រើន ទាក់​ទង​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា​រោង​ចក្រ​គ្មាន​ទារក​ដ្ឋាន ម៉ាស៊ីន​ដេរ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម កន្លែង​ដាក់​កង់​ម៉ូតូ​គ្មាន​ភ្លើង ការ​តំឡើង​បា្រក់​បុង​ឲ្យ​មាន​ភាព​សមរម្យ និង​បន្ថែម​ប្រាក់​មធ្យមភាគ​ជា​ដើម។

យុវតី​ជា​កម្មករ​ម្នាក់ បាន​ថ្លែង​ឡើង​ថា នៅ​ពេល​ដែល​ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ​ខូច ហើយ​គ្មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់ រោងចក្រ​មិន​បាន​គិត​ពី​បញ្ហា​នេះ​ទេ បែ​ជា​ជំរុញ​ឲ្យ​កម្មករ​ធ្វើការ​ឲ្យ​បាន​លឿន គ្រប់​ចំនួន​ឲ្យ​រោង​ចក្រ និង​ចង់​ឲ្យ​មាន​គុណភាព​ល្អ​ទៅ​វិញ។

យុវជនម្នាក់ [...]

ពលរដ្ឋ​«ព្រមាន»​បង្កើន​ការ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី ខណៈ​តុលាការ​បន្ត​ហៅ​អ្នក​ពាក់ព័ន្ធ

ពលរដ្ឋ​«ព្រមាន»​បង្កើន​ការ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី ខណៈ​តុលាការ​បន្ត​ហៅ​អ្នក​ពាក់ព័ន្ធ

សកម្មជនដីធ្លី សកម្មជន​សិទ្ធិ​មនុស្ស និង​ព្រះ​សង្ឃ ប្រមាណ​ជា​ជាង​៤០០​នាក់ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស បាន​ព្រមាន​ជា​ថ្មី នឹង​ធ្វើ​សកម្មភាព​តវ៉ា​កាន់​តែ​ខ្លាំង​ជាង​នេះ បើ​គ្មាន​ការ​ដោះ​លែង អ្នក​ជាប់​ឃុំ​ឃាំង​ទាំង​១៨​នាក់​នោះ​ទេ។ អ្នក​ចូល​រួម​ការ​តវ៉ា សុទ្ធ​តែ​បាន​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នេះ កំពុង​បង្កើន​នូវ​«នីទណ្ឌភាព»​នៅ​កម្ពុជា ដោយ​មន្រ្តី​សាធារណៈ និង​បង្ក​ភាព​«អយុត្តិធម៌»​ដល់​អ្នក​ជាប់​ឃុំ​ទាំង​នោះ។

ក្នុង​ពិធីដែលមានការ​បង្ហោះ​​ប៉ោងៗ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គការ​​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​លើក​ឡើង​ថា ពួក​គាត់​ទាំង​អស់​បាន​តាំង​ចិត្ត​រួច​ជា​ស្រេច បង្កើន​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ទៅ​តាម​លទ្ធភាព ធ្វើ​យ៉ាង​ណា​ត្រូវ​ដោះ​លែង​អ្នក​ទាំង​១៨​នាក់ ឲ្យ​មាន​សេរីភាព​កាន់​តែ​ឆាប់​នា​ពេល​ខាង​មុខ។

[...]
តុលាការ​ដាក់​បទ​ចោទ​លើ ថោង សារ៉ាត់ ខុស​បច្ចេកទេស បើ​តាម​ ផែង វណ្ណៈ

តុលាការ​ដាក់​បទ​ចោទ​លើ ថោង សារ៉ាត់ ខុស​បច្ចេកទេស បើ​តាម​ ផែង វណ្ណៈ

តារាហ្វេសប៊ុកដ៏ល្បី របស់​គណបក្ស​កាន់​អំណាច លោក ផែង វណ្ណៈ បាន​លើក​ឡើង​ថា បទ​ចោទ​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​​ទៅ​លើ​លោក ថោង សារ៉ាត ម្ចាស់​បុរី៩៩៩ ជា​បទ​ចោទ​ដែល​ខុស​បច្ចេកទេស។ ខុស​បច្ចេកទេស ដោយ​លោក​លើក​ឡើង​ថា លោក​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុខលេង បាន​ដាក់​បន្ទុក​ទៅ​លើ​លោក​ឧកញ៉ា ថោង សារ៉ាត់ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ទ។

តារាហ្វេសប៊ុក ដែលភាគច្រើន​អង្គុយ​ចាំ​តែ​រិះគន់​គណបក្ស​ប្រឆាំង រួម​ជា​មួយ​សកម្មជន​ទាំង​ឡាយ ដែល​មិន​ពេញ​ចិត្ត​បក្ស​កាន់​អំណាច​នេះ បាន​ដាក់​ជា​សំណូរ​ថា បទ​ចោទ​ដែល​ចៅ​ក្រម​សាលា​ដំបូង បាន​ចោទ​ទៅ​លើ​ឧកញ៉ា​វ័យ​ក្មេង​ថៅកែ​ក្រុមហ៊ុន អ៊ិនធើណេសិនណល អ៊ិនវេសមេន «តើ​ជា​កំហុស​អចេតនា ឬ ជា​កំហុស​ចេតនា? »

លោក ផែង វណ្ណៈ សរសេរបបញ្ជាក់ថា «តាមក្រមព្រហ្មទណ្ឌ ទង្វើរបស់ ថោង សារ៉ាត់ ត្រូវចោទពីបទ ផ្ដើម​គំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន [...]

ថ្នាក់​ដឹកនាំ​កម្ពុជា​មើល​មិន​ឃើញ​ប្អូន​​ស្រី ហ៊ុន សែន ចាញ់​​វៀតណាម?

ថ្នាក់​ដឹកនាំ​កម្ពុជា​មើល​មិន​ឃើញ​ប្អូន​​ស្រី ហ៊ុន សែន ចាញ់​​វៀតណាម?

ស្ត្រីវ័យចំណាស់ទាំងពីររូប ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​បុរស​ខ្លាំង​កម្ពុជា ទំនង​ជា​អង្គុយ​សម្លឹង​មេដាយ និង​បណ្ណ​សរសើរ​ផ្ដល់​ដោយ​រដ្ឋាភិបាល នៃ​សារធារណៈរដ្ឋ​សង្គម​និយម​វៀតណាម មិន​ជា​សុខ​ស្រួល​ក្នុង​ចិត្ត​ប៉ុន្មាន​ទេ។ ព្រោះ​ក្រោយ​ពី​ព្រឹត្តិការណ៍ ដែល​គេ​គួរ​តែ​អបអរ​ នូវ​ងារ​ដែល​ទទួល​បាន​ពី​ប្រទេស​ជា​បង​ប្អូន​ម៉ឺន​ឆ្នាំ​ជិត​ខាង ថា​ជា​វីរនារី​«ស្នេហា​ជាតិ»​នេះ លោក​ស្រី​ទាំង​ពីរ​នាក់​បង​ប្អូន បែរ​ជា​រង​ការ​រិះ​គន់​តិទៀន​យ៉ាង​ចាស់​ដៃ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ពី​មតិ​យុវជន​មួយ​ចំនួន​ទៅ​វិញ។

នៅលើបណ្ដាញសង្គម ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ មិន​ចាំ​បាច់​ដក​ស្រង់ ពី​មតិ​យោបល់​របស់​ប្រិយ​មិត្ត ដែល​បាន​សរសេរ​ប្រតិកម្ម​ទៅ​លើ​ព្រឹត្តិការណ៍​នេះ​ទេ។ តែ​ទុក​ឲ្យ​ប្រិយមិត្ត​អ្នក​អាន​ស្វែង​យល់​ដោយ​ខ្លួន​ឯង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...