Posts in ‘សម្រាំងជាខេមរភាសា’ Category

អ៊ំ សំអាត៖ ធនាគារ ANZ Royal បាន​ចូល​រួម​រំលោភ​សិទ្ធិ​មនុស្ស

អ៊ំ សំអាត៖ ធនាគារ ANZ Royal បាន​ចូល​រួម​រំលោភ​សិទ្ធិ​មនុស្ស

លោក អំ សំអាត មន្ត្រី​គ្រប់​គ្រង​បច្ចេកទេស នៃ​ការ​ស៊ើប​អង្កេត​របស់​អង្គការ លីកាដូ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ធនាគា ANZ Royal បាន​ចូល​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស ជា​មួយ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ព្រោះ​ធនាគា​នេះ បាន​សហការ​ផ្តល់​ប្រាក់​កម្ចី ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​វិនយោគ នៅ​លើ​ដី​ប្រជា​ពលរដ្ឋ ដែល​កំពុង​តែ​អាស្រ័យ​ផល។ លោក អំ សំអាត បាន​និយាយ​ថា ប្រសិន​បើ​ធនាគារ​មិន​ផ្តល់​ប្រាក់​កម្ចី​នេះ​ទេ ក្រុមហ៊ុន​ក៍​មិន​អាច​អនុវត្ត​ការ​វិនិយោគ​បាន​ដែរ។

ការថ្លែងរបស់លោក អំ សំអាត បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រជា​ពលរដ្ឋ ជា​ច្រើន​គ្រួសារ​មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ស្វែង​រក​ដំណោះ​ស្រាយ នៅ​មុខ​ធនាគារ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

បើទោះជាក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ លែងជាអតិថិជនក៍ដោយ...

ធនាគាមួយនេះ បានផ្តល់បា្រក់កម្ចី [...]

មួយ​ជីវិត​រៀបការ​ម្ដង កូន​កម្លោះ​ក្រមុំ​រាំ​ញាក់​ជុំ​គ្នា ឲ្យ​អស់​ដៃ​ម្ដង​មើល៍  (vdo)

មួយ​ជីវិត​រៀបការ​ម្ដង កូន​កម្លោះ​ក្រមុំ​រាំ​ញាក់​ជុំ​គ្នា ឲ្យ​អស់​ដៃ​ម្ដង​មើល៍ (vdo)

បន្ទាប់ពីរាំអោបយឺតៗ (Slow) រួច​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ភ្លេង​ញាក់​បែប​ចង្វាក់​ចម្រៀង​របៀប​កូរ៉េ បាន​បន្លឺ​ឡើង... រំពេច​នោះ ទាំង​កូន​កំលោះ ទាំង​កូន​ក្រមុំ និង​អ្នក​កំដ បាន​វាត​វង់​យក​កន្លែង​រាំ​ព្រម​គ្នា ដោយ​មិន​ទាំង​ទាន់​ផ្លាស់​សម្លៀក​បំពាក់​កាត់​នំ​ផង។ ទាំង​នេះ​ជា​សកម្មភាព នៅ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​មួយ ដ៏​អធិក​អធម នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

តែអ្វីដែលជាទីចាប់អារម្មណ៍ ពី​អ្នក​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ទាំង​អស់ គឺ​ការ​បញ្ចេញ​ក្បាច់​រាំ យ៉ាង​ពេញ​ទំហឹង នៅ​ពី​មុខ​ឆាក​តន្រ្តី ពី​សំណាក់​កូន​ក្រមុំ​កូន​កម្លោះ ដែល​គេ​មិន​ស្គាល់​ឈ្មោះ និង​គ្នីគ្នា​ជា​អ្នក​កំដរ​នោះ​តែ​ម្ដង។ មើលទំនង ពួក​គេ​ជា​ក្រុម​អ្នក​រាំ ដែល​មាន​ការ​ហ្វឹក​ហ្វាត់​យ៉ាង​ស្ទាត់​ជំនាញ។

ប៉ុន្តែ បើទោះជាសប្បាយប្លែកអារម្មណ៍ និងពោរពេញដោយការចាប់អារម្មណ៍ [...]

ចូល​បាញ់​រះ​ក្នុង​សាលា​រៀន​នៅ​ប៉ាគីស្ដង់ យ៉ាង​ហោច​១៤១ស្លាប់

ចូល​បាញ់​រះ​ក្នុង​សាលា​រៀន​នៅ​ប៉ាគីស្ដង់ យ៉ាង​ហោច​១៤១ស្លាប់

ជាព្រឹត្តិការណ៍ដ៏រន្ធត់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​រយ​ឆ្នាំ នៃ​ប្រទេស​ប៉ាគីស្ដង់។ ហេតុការណ៍​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ និង​បាន​បន្ត​រហូត​៨​ម៉ោង​ក្រោយ ទើប​កង​ទ័ព​ប្រទេស​ប៉ាគីស្ដង់ បាន​ប្រកាស​ថា ខ្លួន​បាន​គ្រប់គ្រង​សភាពការណ៍​បាន​ទាំង​ស្រុង​ ហើយ​ជន​ខ្មាន់​កាំភ្លើង​ទាំង​៦​នាក់ ដែល​ស្លៀកពាក់​ជា​ទាហាន​ដែរ​នោះ ត្រូវ​បាន​សម្លាប់។ តុល្យភាព​បណ្ដោះ​អាសន្ន របស់​អាជ្ញាធរ​ក្រុង ប៉េស្សាវ៉ា បាន​ផ្សាយ​ឲ្យ​ដឹង​ថា សិស្ស​១២១​នាក់​ផ្សេង​ទៀត បាន​រង​របួស ហើយ​សិស្ស​៩៦០​នាក់ និង​បុគ្គលិកផ្សេង​ទៀត​របស់​សាលា​​រៀន​ ត្រូវ​បាន​រំដោះ​ចេញ​ជា​ស្ថាពរ។

គ្រូពេទ្យមួយរូបបាន​ថ្លែង​អះអាង​ថា មួយ​ភាគ​ធំ​នៃ​ជន​រង​គ្រោះ សុទ្ធ​សឹង​ជា​កុមារ ដែល​មាន​អាយុ​រវាង​ពី១០ ទៅ​២០ឆ្នាំ។ អភិបាល​ក្រុង ប៉េស្សាវ៉ា លោក បារ៉ាមាន់ ខ័ណ (Bahramand Khan) បាន​បញ្ជាក់​ថា៖ [...]

CPP និង CNRP៖ កំពង់ចាម​មាន​១០​អាសនៈ ខណៈ​ត្បូងឃ្មុំ​ទើប​បង្កើត មាន​៨​អាសនៈ

CPP និង CNRP៖ កំពង់ចាម​មាន​១០​អាសនៈ ខណៈ​ត្បូងឃ្មុំ​ទើប​បង្កើត មាន​៨​អាសនៈ

រសៀលថ្ងៃទី១៥ ខែធ្នូ កន្លង​មក​នេះ នា​វិមាន​រដ្ឋសភា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បន្ត​ពិភាក្សា​លើ​វិសោធន​កម្ម​សេចក្តី​ស្នើ​«ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត ជ្រើសតាំង អ្នក​តំណាង​រាស្ត្រ»។ អាសនៈ​ក្នុង​រដ្ឋសភា ត្រូវ​បាន​ជជែក​គ្នា​ជា​ថ្មី រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចូល ក្នុង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី «ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នក​តំណាង​រាស្ត្រ»។

ការកំណត់ចំនួនអាសនៈ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​ធ្វើការ​ពិភាក្សា​ជា​ថ្មី ដើម្បី​កំណត់​រូបមន្ត នៃ​ការ​បង្កើន​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា យក​តាម​រូបមន្ត នៃ​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន។ រូបមន្ត​នេះ​ក៏​គោរព និង​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ ដែល​ផ្តល់​អាសនៈ​សម្រាប់​សមាជិក​រដ្ឋសភា [...]

ហ៊ុន សែន សោក​ស្តាយ​រឿង​ចំណាប់​ខ្មាំង​នៅ​អូស្ត្រាលី... ចុះ​នៅ​កម្ពុជា?

ហ៊ុន សែន សោក​ស្តាយ​រឿង​ចំណាប់​ខ្មាំង​នៅ​អូស្ត្រាលី... ចុះ​នៅ​កម្ពុជា?

ការបង្ហាញភាពសោកសង្រេង របស់​លោក ហ៊ុន សែន ទៅ​កាន់​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​ ជុំ​វិញ​ការ​ចាប់​ពលរដ្ឋ​ជា​ចំណាប់​ខ្មាំង នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​នេះ ខណៈ​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ដីធ្លី ក៏​បាន​លើក​ឡើង​ដែរ​ថា រដ្ឋាភិបាល​​លោក ហ៊ុន សែន ខ្លួន​ឯង​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ក្នុង​ការ​ចាប់​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី តំណាង​សហគមន៍​ដី​ធ្លី តំណាង​ព្រះ​សង្ឃ និង​សកម្ម​ជន​មួយ​ចំនួន ជា​«ចំណាប់​ខ្មាំង»​ដូច​គ្នា។

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៤ នា​សណ្ឋាគារ InterCon Tinental ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​មួយ ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ទាំង​បី ពាក់​ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌ លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​លើក​ឡើង​ថា៖ «យើង​ចូល​រួម​ការ​លំបាក ជា​មួយ​ដៃ​គូរ​មិត្តភិក្ត​របស់​យើង ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...